About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 1, 2012

ក្មេង​​ប្រុស​​ឥណ្ឌា​​ត្រូវ​​បាន​​វេជ្ជបណ្ឌិត​​វះកាត់​​យក​​ត្រី​​រស់​​ចេញ​ពី​​ក្នុង​​សួត

វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​វះកាត់​យក​ត្រី​រស់​មួយ​ ចេញពី​សួត​របស់​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់ ។ អានីល បារ៉េឡា បាន​លេប​ត្រី​ដែល​មាន​ប្រវែង ៩ សង់ទីម៉ែត្រ​ខណៈ​ពេល​ដែល​វា​កំពុង​លេង​ជាមួយ​មិត្តភ័ក្ដិ​នៅ​ឯ​ឆ្នេរ​ទន្លេ​ ក្នុង​ស្រុង ខាហ្គន នៃ រដ្ឋ ម៉ាឌីយ៉ា ប្រាដេស ។ កាសែត The Times of India និយាយ​ថា ក្មេង​ប្រុស​នោះ​ជានិច្ច​ជា​កាល​តែងតែ​លេប​ត្រី​រស់ ប៉ុន្តែ​ម្ដង​នេះ​វា​បាន​ធ្លាក់​ចុះក្រោម​ខុសផ្លូវ​ហើយក៏​ចូល​ទៅ​ក្នុង​សួត​ ផ្នែក​ខាងឆ្វេង​នៃ​ក្មេង​ប្រុស ។ មិនយូរប៉ុន្មាន អានីល ចាប់ផ្ដើម​មាន​អារម្មណ៍​ដកដង្ហើម​មិន​ដល់​គ្នា ហើយ​ត្រូវ​បាន​យក​ទៅ​ថត​កាំរស្មី អ៊ិច បន្ទាប់ពី​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម​របស់​វា​ធ្លាក់​ចុះ​ដល់​កម្រិត​ មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ជាទីបំផុត ។ ភ្លាមៗ​នោះ​វេជ្ជបណ្ឌិត​ក៏​សម្រេចចិត្ត​ធ្វើការ​វះកាត់​ហើយ​យក​ត្រី​នោះ​ចេញ ​ក្នុង​ការ​វះកាត់​ដែល​ប្រព្រឹត្ត​ឡើង​រយៈ ៤៥ នាទី ។ វេជ្ជបណ្ឌិត ប្រាម៉ូត ចាវ៉ា ដែល​ឯកទេស​ផ្នែក​ទ្រូង និង​ជា​អ្នក​ជំនាញ​ផ្នែក​សួត​បាន​និយាយ​ថា នេះ​ជា​ករណី​ដំបូង​បំផុត​ដែល​គាត់​បាន​ជួបប្រទះ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ ។ គាត់​បន្ត​ទៀត​ថា “​ត្រី​គឺ​នៅ​មាន​ជីវិត​ហើយ​វា​បាន​ងាប់​នៅ​ពេល​ដែល​ការវះកាត់​ធ្វើ​ហើយ​ រួចរាល់​ហើយ​នេះ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​ របស់​ក្មេង​ប្រុស​មានការ​ចុះ​ខ្សោយ​” ៕

ការ​ថត​កាំរស្មី​អ៊ិច​បង្ហាញ​ពី​ត្រី​រស់​នៅ​ក្នុង​សួត​របស់​ក្មេង​ប្រុស

No comments:

CASINO





MOBILE MAGAZINE