Wednesday, June 13, 2012
ទម្លាប់៥យ៉ាងរបស់អ្នកទទួលបានជោគជ័យក្នុងការសម្រកទំងន់
ហេតុអ្វីបានជាមនុស្សមួយចំនួនអាចសំរេចការសម្រកទម្ងន់បាន ចំនែកឯមួយចំនួនទៀតមិនអាចធ្វើវាបាន? ការញ៉ាំអាហារតិច ធ្វើលំហាត់ប្រាណឪ្យបានច្រើន គឺជាវិធីសាស្ត្រក្នុងការបញ្ចុះទម្ងន់ ដែលពួកយើងទាំងអស់គ្នាបានដឹងវា។ ដូច្នេះ
ប្រសិនជាពួកចង់បានរូបរាងស្អាត ហើយយើងអាចដឹងអំពីរូបមន្តនេះ តើហេតុអ្វីពួកយើងមិនអាចធ្វើវាបាន។
ការប្តេជ្ញាចិត្តគឺជាប្រការដ៍សំខាន់បំផុតក្នុងការសម្រកទម្ងន់ ប៉ុន្តែពេលខ្លះ ការប្តេជ្ញាចិត្តនេះអាច
កើតមានឡើងក្នុងតែអំឡុង មួយសប្តាហ៍ដំបូងប៉ុណ្ណោះ។
គន្លឺះសំខាន់ក្នុងការទទួលបានជោគជ័យក្នុងការសម្រកទម្ងន់គឺ ធ្វើឪ្យអ្នកមានគម្លាតរវាងអ្វីដែលអ្នកចង់ធ្វើ នឹងអ្វីដែលអ្នកធ្វើវា។
បានន័យថា ប្រសិនជាអ្នកចង់សម្រកទម្ងន់ អ្នកត្រូវបោះបង់ទម្លាប់អ្វីដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ដូចជាការញាំច្រើនជាដើម។
ដូច្នេះដើម្បីទទួលបានការសម្រកទម្ងន់ដ៏សមស្របមួយ អ្នកត្រូវមានមានគំរោងមួយចំនួនដូចជា៖
១. មានភាពច្បាស់លាស់
នៅពេលដែលអ្នកកំណត់គោលដៅមួយដែលពុំមានភាពច្បាស់លាស់ ដូចជា ការចង់ស្រកទម្ងន់
ហើយអ្នកនឹងទទួលបរាជ័យដោយសារភាពមិនច្បាស់លាស់។ ការជំរុញចិត្តអាចកើតឡើង នៅពេលដែលខួរក្បាលរបស់អ្នករកឃើញ ពីភាពខុសគ្នារវាង កន្លែងដែលអ្នកនៅ និងកន្លែងដែលអ្នកចង់ទៅ។
នៅពេលដែលអ្នកមានភាពច្បាស់លាស់លើគោលដៅ វានឹងអាចឪ្យអ្នកឈានទៅដល់គោលដៅនោះ។
ឧទាហរណ៏ ឥឡូវអ្នកមានទម្ងន់ ៥០គីឡូ អ្នកចង់បានទំងន់តែ៤៦ គីឡូ ដូច្នេះអ្នកត្រូវធ្វើការសម្រក៤គីឡូក្រាម។
នៅពេលដែលមានគោលដៅច្បាស់លាស់ អ្នកហាក់បីដូចជាកំពុងតែជាទៅរកគោលដៅអញ្ចឹងដែរ ពីព្រោះការជំរុញចិត្តដ៏ខ្លាំងក្លាកើតមានក្នុងខួរក្បាលរបស់អ្នក។
២.បង្កើតផែនការញ៉ាំ
ផែនការញ៉ាំនេះ អាចមានភាពលំបាកក្នុងការសម្របខ្លួនសំរាប់អ្នកដែលធ្លាប់ញ៉ាំច្រើន ពីព្រោះថា នៅពេលដែលអ្នកចង់សម្រកទម្ងន់
អ្នកត្រូវតែកាត់បន្ថយ ការញាំ ដូររបបអាហារដែលធ្វើឪ្យឆាប់ធាត់ មករបបអារហារដែលពុំសូវមានជាតិខ្លាញ់ច្រើន ដូចជាបន្លែ និង ត្រី ជាដើម។
វិធីដែលល្អបំផុតដែលធានាថា អ្នកកំពុងតែធ្វើជំរើសដ៍ត្រឹមត្រូវគឺថា បង្កើតគំរោង "ប្រសិនបើ"។ ឧទាហរណ៍
ប្រសិនជាខ្ញុំទៅភោជនីយដ្ឋានជាមួយមិត្ត ខ្ញុំនឹងមិនហូបសាច់ តែខ្ញុំនឹងហូបបន្លែ ជំនួសវិញ។
៣.តាមដានជោគជ័យរបស់អ្នក
ដើម្បីឪ្យដឹងច្បាស់ពីទម្ងន់ដែលអ្នកកំពុងមាន និងទម្ងន់ដែលអ្នកចង់បាន អ្នកត្រូវពិនិត្យមើលការសំរកទម្ងន់របស់អ្នក ពោលគឺត្រូវថ្លឹងទម្ងន់ជាប្រចាំ និងធ្វើការកត់ចំណាំថ្ងែដែលអ្នកបានធ្វើលំហាត់ប្រាណ និងថ្ងៃដែលនឹងធ្វើ។
មួយវិញទៅគឺថា នៅពេលដែលអ្នកគិតអំពីការរីកចំរើនក្នុងការសម្រកទម្ងន់ដែលអ្នកបាន ធ្វើវា អ្នកត្រូវព្យាយាមធ្វើវាបន្តទៀត
និងត្រូវដឹងថាចម្ងាយប៉ុណ្ណា អ្នកត្រូវធ្វើដំណើរបន្តទៀត។
ប្រសិនជាអ្នកចង់សម្រក៤គីឡូក្រាម ហើយអ្នកសម្រកបាន២គីឡូឥឡូវនឹង
អ្នកត្រូវបន្តធ្វើទៅតាមគំរោងតទៀតដើម្បីសំរកបាន២គីឡូទៀត។ នៅពេលដែលអ្នកពិនិត្យឃើញថា
ទំងន់របស់អ្នកស្រកបានខ្លះហើយ វានឹងជំរុញចិត្ត ដើម្បីបន្តការសំរកទៀត។
៤. មានភាពជឿជាក់ខ្លួនឯង និងប្រាកដប្រជា
យើងត្រូវមានភាពជឿជាក់ និងប្រាកដប្រជាចំពោះខ្លួនឯង បើមិនដូច្នេះទេ ការចង់សម្រកទម្ងន់វាមិនមែនជាការងាយស្រួលទេ
ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលយកដូច្នេះ។ ការជឿជាក់លើខ្លួនឯងនឹងអាចធ្វើឪ្យអ្នកជោគជ័យ ប៉ុន្តែការជឿជាក់ថា
អ្វីៗនឹងទទួលបានជោគជ័យដោយងាយស្រួលគឹជាបរាជ័យ។ បទពិសោធន៍ទាំងអស់នេះគឺយើងបានយកមកពី
ស្ត្រីដែលមានរាងធាត់ ហើយបានចុះឈ្មោះក្នុងវគ្គសិក្សាអំពីការសម្រកទម្ងន់។
ស្ត្រីដែលបានគិតថា ពួកគេអាចសម្រកទម្ងន់បានដោយងាយស្រួល ជាទូទៅអាចសម្រកទម្ងន់បានតិចជាងស្ត្រីដែលបានគិតថា
វាពិតជាមានការលំបាកក្នុងការសម្រកទម្ងន់។ អ្នកដែលសម្រកទម្ងន់ជោគជ័យ តែងតែមានការខិតខំប្រឹងប្រែង មានគំរោងទុកជាមុន
អំពីវិធីក្នុងការដោះស្រាយជាមួយនឹងបញ្ហា និងជំនះពេលមានដែលទម្ងន់កាន់តែឡើងៗ។
៥.បង្កើនឆន្ទៈ
សមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងហាក់បីដូចជាកម្លាំងសាច់ដុំដ៍ ខ្លាំងមួយ។ កម្លាំងទាំងអស់នេះ អាចមានលក្ខណ:ខុសប្រែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីពេលមួយទៅពេលមួយ។ វាហាក់ដូចជាកម្លាំងសាច់ដុំដើមដៃរបស់អ្នកដែរ ដែលមានអស់កំលាំងនៅពេលដែលអ្នកធ្វើការ។ សំរាប់ឆន្ទះរបស់អ្នកក៍ដូច្នេះដែរ វានឹងអស់កម្លាំង នៅពេលដែលអ្នកជួបបញ្ហាក្នុងចិត្តខ្លាំង។
ដូច្នេះ ដើម្បីធ្វើការសម្រកទម្ងន់ទទួលបានជោគជ័យ អ្នកត្រូវមានឆន្ទះក្នុងការអនុវត្តផែនការញ៉ាំ ព្រមទាំងការទុកចិត្តលើខ្លួនឯង៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment