Thursday, June 21, 2012
យុទ្ធសាស្ត្រទាំង៧ក្នុងការចងចិត្តបុរសមិនឱ្យឃ្លាតឆ្ងាយ
អាកាស ធាតុប្រែប្រួលព្យុះភ្លៀងផ្គររន្ទះមិនមែនជាឧបសគ្គរាំងស្ទះ អារម្មណ៍សិចរបស់បុរសនារីនោះទេ គឺរូបអ្នកនិងរូបគេអាចរៀបចំអារម្មណ៍និងបរិយាកាស ឱ្យមានភាពរ៉ូមែនទិកដើម្បីដាស់ផ្លូវកាយ ផ្លូវចិត្តឱ្យសម្របទៅតាមវិថីនៃស្នេហាដោយប្រើបច្ចេក ទេសដាស់អារម្មណ៍គូស្នេហ៍របស់អ្នករហូតដល់ឱ្យគេជក់ចិត្ត មិនអាចសម្លឹងរកនរណាផ្សេងទៀតបានឡើយ។
១- ថើបនៅក្នុងរង្វង់ដៃ
ដឹងទេថាការបញ្ឆេះអារម្មណ៍កំពូលស្នេហ៍របស់អ្នកឱ្យ បញ្ចេញភ្លើងស្នេហ៍នោះមិនជាការពិបាកឡើយ គឺយកដៃមកដាក់ពីក្រោយក្បាលរបស់គេហើយដៃម្ខាងទៀតឱបជុំវិញខ្លួន របស់គេរួចហើយស្រវាថើបក្បាលរបស់គេព្រមទាំងផ្អឹបខ្លួនបា្រណទាំង មូលជាប់នឹងគេដើម្បីឱ្យគេ បានកៀកកិតនឹងរាងកាយរបស់អ្នក។ នៅពេលអ្នកថើបគេបានមួយស្របក់សឹមដកឃ្លាឃ្លាត ពីគេបន្តិចនោះរូបគេប្រៀបបានទៅនឹងភ្នំភ្លើងដែលកំពុងតែចង់ ផ្ទុះចេញមកក្រៅ។
២- សំឡេងទាក់ទងនឹងអារម្មណ៍
បើសិនជា កំពុងតែអង្គុយមើលភាពយន្តតាមទូរទស្សន៍ដែលគួរឱ្យធុញជាមួយគ្នាចូរអ្នក ទ្រោប ខ្លួនចូលទៅក្នុងរង្វង់ដៃរបស់គេព្រមទាំង ដកដង្ហើមថ្នមៗដៃបបោសអង្អែលពោះរបស់គេ ដឹងទេថាបុរសចូលចិត្តស្តាប់សំឡេងនៃការបញ្ចេញអារម្មណ៍របស់ស្រ្តី ហើយមិនយូរនោះទេគេនឹងបណ្តែតបណ្តោយទៅតាមអារម្មណ៍របស់អ្នក។
៣- ល្បែងមួយនេះមានជូនរង្វាន់
លេងល្បែងជាមួយគូស្នេហ៍របស់អ្នកចង់លេងល្បែងបែបណាក៏បានឱ្យ តែមានអ្នកឈ្នះ និងអ្នកចាញ់ហើយអ្នកឈ្នះអាចបញ្ជាឱ្យអ្នកចាញ់ធ្វើអ្វីក៏បាន គឺវាអាចជួយបន្ថែមភាពស្និទ្ធស្នាលភាពសប្យាយរីករាយ និងជាការកម្តៅម៉ាស៊ីនមុននឹងការបញ្ចេញកម្លាំងដើម្បីឱ្យ ល្បែងស្នេហ៍របស់បុរសនារីកាន់តែរោលរាល។
៤- ការបបោសអង្អែល
គួរយកចិត្តទុកដាក់ចំពោះកំពូលស្នេហ៍របស់អ្នកក្រោយពេលគេចេញពីធ្វើការមកដល់ ផ្ទះ ដោយការម៉ាស្សាបន្ធូរការនឿយហត់និងនិយាយស្តីពិរោះៗជាមួយគេ។ បើសិនជាដៃដ៏ស្រទន់របស់អ្នកម៉ាស្សានិង បបោសអង្អែលត្រង់ចំណុចរបស់គេនោះធានាថាគេ ច្បាស់ជាក្តៅខ្លួនដូចភ្លើងជាមិនខានឬធ្វើឆ្លាស់គ្នាដោយឱ្យគេម៉ាស្សាឱ្យ អ្នកវិញក៏បាន។
៥- ជួយងូតទឹក
ក្នុងពេលដែលគេកំពុងងូតទឹកគឺធ្វើឱ្យ គេចម្លែកចិត្តដោយការនាំយកទឹកផ្លែឈើជូនគេ ហើយ នៅពេលដែលគេកំពុងផឹកចូរអ្នកដុសសាប៊ូនៅលើរាងកាយរបស់គេ ប៉ុន្តែកុំប៉ះត្រង់អាប្អូនតូចរបស់គេ ពីព្រោះទុកពេលឱ្យគេបញ្ឆេះអារម្មណ៍របស់គេដោយចិត្តអន្ទះសានិង ពុះកញ្ជ្រោល។
៦- សិចស៊ី ប៉ុន្តែមិនននលគក
តាមការអង្កេតបានឱ្យដឹងថា ៧៦ភាគរយ នៃបុរសមិនកើតមានអារម្មណ៍ពុះកញ្ជ្រោល នោះទេនៅពេលដែលគូស្នេហ៍របស់ខ្លួនចំហដើម ទ្រូងអស់រលីងប៉ុន្តែបើបិទបាំងខ្លះចំហខ្លះ វានឹងធ្វើឱ្យមានអារម្មណ៍សិចស៊ីជាង។ ដូច្នេះការបញ្ឆេះអារម្មណ៍បុរសត្រូវមានបច្ចេកទេស ក្នុងការចំហខ្លួនឱ្យប្រុសស្នេហ៍របស់អ្នកឃើញញឹកញាប់យូរៗ ទៅគឺអាចបាត់បង់ការរោលរាលអារម្មណ៍បានដូចគ្នាដែរព្រោះបានឃើញឡើង សុំាភ្នែកបាត់ទៅហើយ។ ដូច្នេះបើចង់បញ្ឆេះអារម្មណ៍របស់គេគួរតែពាក់អាវវាលក និងឱនងើបចុះឡើងនៅមុខគេខណៈពេលកំពុងសន្ទនា ជាមួយគេឬស្លៀកសំពត់ឆែកមុខឆែកចំហៀង ឬឆែកខាងក្រោយឱ្យគេមើលឃើញផុតផើយៗ នូវ ជើងរបស់អ្នកគ្រាន់តែប៉ុណ្ណឹងក៏ធ្វើឱ្យអ្នកមាន ភាពសិចស៊ីនៅក្នុងខ្សែភ្នែករបស់គេបាត់ទៅហើយ។
៧- កូនប្រុសពិតប្រាកដ
បើ សិនជាប្រុសស្នេហ៍របស់អ្នកមានអារម្មណ៍ទៅនឹងភាពជាបុរសរបស់ខ្លួនគេនោះ គឺអ្នកអាចជួយឱ្យគេមានថាមពលសិចជាប្រចាំមិនមែនម្តងមានម្តង អត់នោះទេ។ នារីៗត្រូវតែចេះផ្តល់ឱកាសឱ្យគេបានបង្ហាញនូវភាពជាបុរសហើយរូប អ្នកត្រូវបង្ហាញពីភាព ទន់ភ្លន់ ទន់ជ្រាយ នៃភាពជាស្រ្តីឱ្យគេបានឃើញដូចជាសុំឱ្យគេជួយរើតុកៅអីនៅ ក្នុងបន្ទប់ទទួលភ្ញៀវ ឬឱ្យគេជួយមើល សម្បករថយន្តបន្តិចក៏បានរួចហើយរូបអ្នកឈរមើលគេធ្វើដោយផ្ទាល់ និងសរសើរនូវភាពស្វាហាប់របស់គេនិងសាច់ដុំណែនតាន់របស់គេនោះ ធានាថាគ្មានបុរសណាបដិសេធចំពោះ ភាពជាបុរសរបស់ខ្លួននោះទេ។
តើបន្ទប់ដេកគួរមានអ្វីខ្លះដើម្បីឲ្យបរិយាកាសមានភាពសិចស៊ី?
តាមពិតពណ៌ក្រហមគឺជាពណ៌នៃសេចក្តីស្រឡាញ់ហើយពណ៌ផ្កាឈូក គឺជាពណ៌នៃ ភាពរ៉ូមែនទិក។ ពណ៌ទាំងពីរនេះជួយឲ្យបន្ទប់ទឹករបស់មានបរិយាកាសសិចស៊ីនិងជះឥទ្ធិពល ដល់អារម្មណ៍។ ក្រៅពីនេះក៏នៅមានពណ៌បៃតងខ្ចីដែលជាពណ៌ផ្តល់អារម្មណ៍រំជួលចិត្តយ៉ាង ទន់ភ្លន់។ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់គឺមិនត្រូវឲ្យមានភ្លើងភ្លឺខ្លាំងពេកទេដោយគួរតែមាន ពណ៌ ភ្លឺផ្លេកកក់ក្តៅទើបជាការប្រសើរ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment