About Me

THIS SITE IS UNDER CONSTRUCTION

Saturday, June 23, 2012

5 កន្លែងដ៏រ៉ូមែនទិច សំរាប់អ្នកមានស្នេហា

យើងទាំងអស់គ្នាបានដឹងហើយថា អ្នកដែលមានស្នេហារមែងតែងតែរកនូវមធ្យោ
បាយក៏
ដូចជា​ ទីកន្លែងមួយចំនួនក្នុងការសំរាកលំហែរ ដើម្បីបង្កើតអនុស្សាវរីយ៏
របស់ពួកគេ​ អោយ
មានភាពល្អប្រសើរជាងមុន នឹងកាន់តែជិតស្និទ្ធជាងមុន ក៏ដូច
ជាធានាអោយបានថា ទំនាក់
ទំនងរបស់ពួកគេនិងស្ថិតស្ថេរបានយូរអង្វែង។
ដូច្នេះពេលនេះ យើងខ្ញុំសូមណែនាំ ក៏ដូចជាផ្តល់នូវយោបល់ដល់បណ្តាអ្នកមានគួ
ស្នេហ៏ទាំងអស់នូវទីកន្លែងមួយចំនួន ដែលអាចអោយពួកគេទៅសំរាកលំហែរនាចុងសប្តាហ៏
ស្តារទំនាក់ទំនង ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលអោយបានល្អប្រសើរជាងមុន ។ ទីកន្លែងទាំង
នោះមានជាបន្តបន្ទាប់ដូចតទៅ៖

១ ឆ្នេរសមុទ្រ
    ជាការពិតណាស់ ឆ្នេរសមុទ្រគឺជាទីកន្លែងដ៏មានប្រជាប្រិយភាពបំផុត មិនចំពោះគូស្នេហ៏
    ប៉ុណ្ណោះទេ តែក៏ជាកន្លែងដ៏ពេញនិយមរបស់ប្រជាជនគ្រប់រូប។ បើនិយាយទីកន្លែងដ៏រ៉ូមែន
    ទិចនេះ សំរាប់អ្នកមានស្នេហា ពួកគេអាចបង្កើនអនុស្សាវរីយ៏រួមគ្នា ដោយពួកគេអាចដើរកាន់
    ដៃគ្នានៅពេលព្រះអាទិត្យរៀបអស្តង្គត អង្គុយលេងខ្សាច់សមុទ្ររួមគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​ក៏ដូចជាចុះលេងទឹករួម
    គ្នាផងដែរ ដែលរាល់សកម្មភាពទាំងអស់នេះ អាចពួកគេបង្កើតអនុស្សាវរីយ៏សប្បាយៗជាមួយ
    គ្នា។

២ ការចេញទៅ​ Picnic
    ទន្ទឹមនិងនេះដែរ ការចេញទៅ Picnic គឺជាគំនិតមួយផ្សេងទៀតដ៏រ៉ូមែនទិចផងដែរ ដោយគូ
    ស្នេហ៏អាចធ្វើការវេចខ្ជប់ម្ហូបអាហារផ្ទាល់ខ្លួន យកទៅញ៉ាំនៅកន្លែងសំរាកលំហែរណាមួយ
    ដូចជា ឧទ្យានជាតិ ក៏ដូចជាកន្លែងដែលមានលក្ខណៈបែបធម្មជាតិ ហើយវាក៏ជាអនុស្សាវរីយ៏
    មួយដែលនិងមិនអាចបំភ្លេចបាន។

៣ ការធ្វើលំហាត់ប្រាណ ពេលព្រឹកព្រលឹមរួមគ្នានៅតាមបណ្តោយមាត់ទឺកជាដើម
    អ្នកទាំងពីរអាចទៅតាមបណ្តោយមាត់ទឹក ដើម្បីធ្វើលំហាត់ប្រាណបន្តិចបន្តួច ក៏ដូចជា
    មានឧកាសក្នុងការស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹម​ ហើយក៏ជាឧកាសមួយ
    ផ្សេងទៀតក្នុងការរឹតចំណងមិត្តភាព និងភាពសប្បាយរីករាយ ដោយអ្នកទាំងពីរអាច
    លេងហ្គេម ដោយរត់ប្រណាំងគ្នាជាដើម។

៤​ ឧទ្យានជាតិ
    លើសពីនេះ ពួកគេអាចទៅលេងកំសាន្តដូចជា ឧទ្យានជាតិជាដើម។ គូស្នេហ៏ភាគច្រើន
    ទៅទីនោះបានទៅលេងនាពេលល្ងារចុងសប្តាហ៏ ដែលពេលនោះទិដ្ឋភាពរួមពិតជាមាន
    ភាពអ៊ូអរក៏ដោយសារមានមនុស្សផ្សេងទៀតបានទៅលេងដូចគ្នា។ គូស្នេហ៏អាចចំណាយ
    ពេលក្នុងការអង្គុយលេង និងមើលទិដ្ឋភាពក្មេងតូចៗ រត់ប្រដេញគ្នាលេង ដែលពេលនេះ
    គឺជាអនុស្សាវរីយ៏មួយដែលមិនអាចបំភ្លេចបាន។

៥​ រមណីយដ្ឋាន
   ផ្ទុយទៅវិញ ក្នុងចំណោមអ្នកមានស្នេហាមួយចំនួន និយមចូលចិត្តទៅលេងកំសាន្តនូវរម
   ណីយដ្ឋានណាមួយ ដែលពួកគេធ្លាប់តែបានលឺ ដូច្នេះក្នុងអំឡុងពេលឈប់សំរាក ពួកគេ
   ក៏សំរេចចិត្តទៅលេងរមណីយដ្ខានបែបធម្មជាតិ ដែលអាចធ្វើអោយអារម្មណ៏ពួកគេមាន
   ភាពស្រស់ស្រាយ​ និងក៏ជាផ្នែកមួយ ដែលអាចអោយពួកគេមានពេលវេលាគ្រប់គ្រាន់
   ក្នុងការស្វែងយល់ចិត្តគ្នា និងបង្កើនទំនាក់ទំនងស្នេហាផងដែរ។

ជារួមខាងលើនេះ គ្រាន់តែជាទីកន្លែងខ្លះៗ ដែលក្នុងចំណោមអ្នកមានស្នេហាចូលចិត្តទៅ
លេងកំសាន្ត​ នៅមានកន្លែងច្រើនផ្សេងៗទៀត ដែលពួកគេនិយមចូលចិត្តទៅលេងតាម
ចំណងចំណូលចិត្តរបស់ពួកគេ៕

No comments:

CASINO





MOBILE MAGAZINE