About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, June 12, 2012

ជារៀងរាល់ថ្ងៃមុនពេលចេញដំណើរ តើអ្នកត្រូវត្រួតពិនិត្យយានយន្តនៅចំណុចណាខ្លះ?


ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​ចេញ​ដំណើរ​ អ្នក​បើក​បរ​ត្រូវ​ត្រួត​ពិនិត្យ​យាន​យន្ត​នៅ​ចំណុច​ដូច​ខាង​ក្រោម​:
​១. ពិនិត្យ​មើល​គ្រឿង​បំភ្លឺគ្រប់​ប្រភេទ​ ដូច​ជា​ ភ្លើងកូត​ ភ្លើងស្តុប អោយ​មាន​ដំណើរ​ការ​ល្អ​ជានិ​ច្ច​។
២. ជូត​កញ្ចក់​បាំង​ខ្យល់​ (Windshield) ​កញ្ចក់​ឆ្លុះ​ក្រោយ​ (Rear View mirror) អោយ​ស្អាត​ជា​និច្ច​។
៣. ពិនិត្យ​ឧបករណ៍​ហ្រ្វាំង​ជា​ពិសេស​បំផុត​គឺ​ប្រេង​ហ្រ្វាំង​ ប្រេងអំប្រាយ៉ា និង​ទឹក​អាគុយ​ ត្រូវ​តែ​មាន​គ្រប់​គ្រាន់​តាម​កំរិត​​អនុញ្ញាត។
៤. កង់​យាន​យន្ត​ត្រូវ​តែ​អោយ​តឹង​ល្មម​សម​ស្រប​តាម​ទម្ងន់​ផ្ទុក។​ កៅស៊ូ​កង់​ត្រូវ​មាន​ក្រឡា​ជ្រៅ​ល្អ​ និងមិន​ត្រូវ​មាន​ស្នាម​ប្រេះ​ឡើយ។​
ចំពោះរ​​ថយន្ត​ត្រូវ​មាន​កង់​បំរុង​ ដែល​មាន​គុណ​ភាព​ល្អ​ អាច​ប្រើ​ប្រាស់​នៅ​ពេល​មាន​អាសន្ន​។
៥. ពិនិត្យ​ដៃ​ចង្កូត​មើល​មាន​ភាព​ធូរ​លុង​ ឬ​យ៉ាង​ណា។​ បើ​ធូរ​លុង​ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​ហើយ​ជួស​ជុល​ជា​បន្ទាន់​។
៦. ត្រូវ​មាន​សំភារះ​បំរុង​មួយ​ចំនួន​សំរាប់​ការ​ពារ​នៅ​ពេល​រថ​យន្ត​ខូច​នៅតា​មផ្លូវ​ដូច​ជា:​
                    - ខ្សែពានប៊ូហ្សីដែកគ្រីបកូនសោរគ្រប់ធុន
                    - ខ្សែកាបច្រវាក់“ សំរាប់រថយន្តដឹកជញ្ចូនមានសណ្តោងរីុម៉ក”
                    - ពិលបំភ្លឺជៀសវាងប្រើដែកកេះដែលនាំអោយមានគ្រោះថ្នាក់អគ្គីភ័យ។
                    - កញ្ចក់កាតាហ្វូត“កញ្ចក់ជ័រចាំងពន្លឺ” រាង​ត្រី​កោណ​ជ្រុង​នីមួយៗ​មាន​ប្រវែង​ ៤០សម​សំរាប់​ដាក់​ការពារ​រថយន្ត​ដែល​ខូច​នៅ​
                    កណ្តាល​ផ្លូវ​។
៧. រៀប​ចំ​កន្លែង​អង្គុយ​ និង​កញ្ចក់​ឆ្លុះ​ក្រោយ​ និង​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ អោយ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ចេញ​ដំណើរ​។
រៀ​ប​ចំ​កន្លែង​អង្គុយ​យ៉ាង​ណា​អោយ​មើល​ទៅ​មុខ​បាន​ច្បាស់​ និង​បាន​ឆ្ងាយ​បើយើ​ង​ជា​មនុស្ស​មាឌ​ទាប​ត្រូវ​មាន​ដាក់​ពូក​ទ្រនាប់​ (  A seat cushion ) និង​មិន​ត្រូវ​មាន​ដាក់​វត្ថុ​ផ្សេងៗ​ដែល​នាំ​អោយ​ច្រងេង​ច្រងាង​នៅ​កន្លែង​ អង្គុយ​បើក​បរ​ឡើយ។​
រៀប​ចំ​កញ្ចក់​ឆ្លុះ​ក្រោ​យ​នៅ​ខាង​ក្នុង​ និង​សង​ខាង​រថយន្ត​ ដើម្បី​មើល​ទៅ​ខាង​ក្រោយ​ឃើញ​ដែន​ចក្ខុ​វិស័យ​ (​​ field ​of​ vision​ )​  បាន​ធំ​ទូលាយ​ និង​ច្បាស់​ល្អ។​
                - ការរៀបចំកន្លែងអង្គុយកញ្ចក់ឆ្លុះនៅពេលដែលយើងកំពុងបើកបរគឺជាកត្តានាំអោយមានគ្រោះជាយថាហេតុ។
                - ត្រូវស្រលាញ់ជីវិតអ្នកដទៃដូចយើងស្រលាញ់ជីវិតរបស់យើងដែរ។

No comments:

CASINO





MOBILE MAGAZINE