1-គន្លឹះជ្រើសរើសគូជីវិត
ការជ្រើសរើសគូជីវិតជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សគ្រប់រូប។ សម្រាប់រូបនាងខ្ញុំផ្ទាល់ខ្ញុំត្រូវតែគិតគូរឲ្យបានគ្រប់
ជ្រុង ជ្រោយដើម្បីធានាថា បុរសម្នាក់នោះជាមនុស្ស ដែលអាចផ្តល់សុភមង្គលដល់រូបនាងខ្ញុំ និងរស់នៅជាមួយគ្នាជារៀងរហូត។ បុរសដែលនាងខ្ញុំចង់បានជាគូអនាគតត្រូវមានចំណុចវិនិច្ឆ័យដូចតទៅ មានទំនួលខុសត្រូវខ្ពស់ មានចំណេះដឹងខ្ពង់ខ្ពស់ (ថ្នាក់អនុបណ្ឌិត ឬបណ្ឌិត) មានការយោគយល់ និងអំណត់អត់ធន មានអត្ថចរិតស្លូតបូតស្មោះត្រង់ មានភាពរួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចេះគោរពស្រឡាញ់រូបខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងស្លៀកពាក់សមរម្យ៕
2-ការជ្រើសរើសទីកន្លែងរៀបចំពិធី
អាពាហ៍ពិពាហ៍ ជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតចំពោះស្រ្ដីខ្មែរទាំង អស់ ដូច្នេះការជ្រើសរើសកន្លែងរៀបចំពិធីពិតជាមានអន្ថន័យចាំបាច់ ព្រមទាំងអាចបង្ហាញពីភាពស៊ីវីល័យនៅក្នុងសង្គមផងដែរ។ ទីតាំងរៀបចំពិធីក្នុងក្ដីស្រមៃរបស់ខ្ញុំ គួរតែនៅតាមតំបន់ឆ្នេរខ្សាច់ពណ៌សស្អាត ដែលមានទេសភាពល្អត្រកាល ខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងរសជាតិអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់។ អ្វីដែលបានរៀបរាប់ខាងលើ ពិតជាអាចផ្ដល់នូវអនុស្សាវរីយ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដិតជាប់ក្រអៅបេះដូងរបស់នាងខ្ញុំគ្រប់ពេលវេលា៕
3- អត្ថប្រយោជន៍របស់សម្លៀកបំពាក់អាពាហ៍ពិពាហ៍
ប្រាកដ ណាស់ សម្លៀកបំពាក់ពិតជាបានឆ្លុះបញ្ចាំងនូវលក្ខណសម្បត្ដិ និងភាពថ្លៃថ្នូររបស់ស្រ្ដីគ្រប់ៗរូប។ សម្លៀកបំពាក់ស្អាតសមរម្យ អាចជួយលើកមុខលើកមាត់មិត្ដនារីនៅក្នុងជំនុំចំណោមមហាជនហើយ យើងទាំងអស់គ្នានឹងទទួលបានការកោតសរសើររួមទាំងមោទនភាពយ៉ាងជឿ ជាក់ផងដែរ។ មួយវិញទៀត សម្លៀកបំពាក់ដែលស័ក្ដិសម ត្រូវតែរចនាឡើងស្របទៅតាមកម្មវិធី និងឱកាសផ្សេងៗ។ យ៉ាងណាមិញ ចំពោះសម្លៀកបំពាក់ក្នុងពិធីអាពាហ៍ពិពាហ៍របស់នាងខ្ញុំ គួរតែមានការរចនាម៉ូដទាន់សម័យ ផ្លាស់ប្ដូរតាមកាលៈទេសៈ ឬក៏កម្មវិធីខុសៗគ្នា រីឯគ្រឿងអលង្ការត្រូវតែស័ក្ដិសមនឹងសម្លៀកបំពាក់៕
4- អត្ថប្រយោជន៍របស់ហ្វេសប៊ុក
មានវិធីមួយសម្រាប់ប្រកាសប្រាប់ភ្ញៀវ ជាពិសេសគឺមិត្តភក្តិរួមFacebook របស់អ្នកមកចូលរួមក្នុងកម្មវិធីពិសេស និងមិនបាច់ចំណាយថវិកា។ សូមចូលទៅកាន់ Facebook និង Twitter ដើម្បីចែកចាយនូវព័ត៌មានពិសេសរបស់អ្នក។ បើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការបោះពុម្ពលិខិតអញ្ជើញទេ សូមបង្កើតនូវទំព័រដ៏មានអត្ថន័យមួយនៅលើ Facebook របស់អ្នក ដើម្បីបញ្ជាក់ថា តើអ្នកណាខ្លះអាចចូលរួមបាន ហើយវាជាវិធីមួយដើម្បីប្រាប់ទៅពិភពលោកថា អ្នកអស្ចារ្យប៉ុនណា៕
5- គន្លឹះងាយស្រួលរៀបចំពិធីពិសេស
ថ្ងៃ សំខាន់របស់អ្នកជិតចូលមកដល់ហើយ តើអ្នកមានគម្រោងធ្វើអ្វីខ្លះ? អ្នកនឹងគិតគូរពីសក់ ក្រចក និងជ្រើសរើសយកសម្លៀកបំពាក់ស្អាតៗសម្រាប់ពិធីដ៏ពិសេសនេះ។ អ្នកអាចនឹងមានពេលវេលាដ៏ស្តួចស្តើងក្នុងការដើរទិញទំនិញ។ ដូច្នេះអ្វីដែលអ្នកត្រូវការនោះគឺ ការជួយពីញាតិ មិត្តភក្តិ។ សូមផ្ទេរការងារទាំងនោះទៅពួកគេ ដូចជា ទិញរបស់របរសម្រាប់រៀបចំអាពាហ៍ពិពាហ៍របស់អ្នកដែលមានដូចជា កុម្មង់ម្ហូបអាហារ កក់ហាង កក់ផ្នួង បោះលិខិតអញ្ជើញ និងធ្វើការងារផ្សេងៗទៀតសម្រាប់ពិធី៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment