About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, June 19, 2012

របៀប​ថែទាំ​សុខភាព​ស្ដ្រីទៅ​តាម​វ័យ


នៅពេល​ចាប់ផ្ដើម​ក្លាយ​ទៅជាស្ដ្រី​​ម្នាក់
នៅពេល​មិនទា​ន់គ្រប់​ការ ឬគ្មាន​រដូវ​នោះ ពួកគេ​គ្រាន់តែ​ជាក្មេង​ស្រីតែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​នៅពេល​ចាប់ផ្ដើម​មាន​រដូវ​នាង បាន​ក្លាយ​ទៅជាស្ដ្រី​ម្នាក់ដែល​ត្រូវ​ប្រឈម​នឹងបញ្ហា​ជាច្រើន។ ជា​ទូទៅ​កុមារី​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​នៅពេល​ដែល​ពួក​គេមាន​អាយុ​ពី ១២​ឆ្នាំឡើង​ទៅ។ មាន​កុមារី​មួយ​ចំនួន​ពួកគេ​នៅមិន​ទាន់យល់​អំពី​អ្វីដែល​ហៅថា​ការមក​រដូវ​ នោះ​ទេ? ហើយ​ក៏មិន​ដឹងថា ថែទាំ​ខ្លួន យ៉ាងណា​នោះឡើយ? ហេតុនេះ​អ្នក​ម្ដាយ​ជាមនុស្ស​ទីមួយ​ដែល​ត្រូវ​ជួយ​កូនក្នុង​បញ្ហានេះ។ ក្មេង​ស្រីនៅ​ពេលមាន​រដូវ​ដំបូង នាង​តែង តែមាន​អារម្មណ៍ភិត​ភ័យ ហេតុនេះ​អ្នកម្ដាយ​គួរតែ​ពន្យល់​កូន​អំពី​ការមក​រដូវ​ដល់កូន ហើយ​លើក​ទឹកចិត្ដ​ពួកគេ​នៅពេល​ដែល​ឈាន ដល់​វ័យ​ជំទង់។
  • អ្នក​ម្ដាយ​គួរ​ណែនាំ​អំពី​ការមាន​រដូវ​ឱ្យកូន​ស្រី​យល់​ត្រួសៗ ចៀង​វាង​ភាពត​ក់ស្លុត​ពេលមាន​រដូវ​ដំបូង។ មាន​ក្មេង​ស្រីខ្លះអាច​មាន​រដូវ​លឿន​ជាង​ប្រក្រតី ដូច្នេះ​ហើយ​នៅពេល​កូនស្រី​អាយុ​៨ ឬ​៩ឆ្នាំ អ្នក​ម្ដាយ​ត្រូវតែ​ពន្យល់​កូន​ត្រួសៗ​អំពី​ការមក​រដូវ​នេះ។ នៅពេល​ដែល​កូន​ផ្លាស់​វ័យ គួរ​ឧស្សាហ­​­៍និយាយ​លេង​ជាមួយ​កូន ផ្ដល់​ទំនុក​ចិត្ដដល់​កូន ដើម្បី​នៅពេល​មាន​រឿង​អ្វីកូន​អាច​ប្រាប់​យើង បាន ហើយ​យើង​អាច​ជួយ​គេបាន​ទាន់​ពេល​វេលា។ មិន​ត្រូវ​អាង​អំណាច​គាប​សង្កត់​កូន នាំឱ្យ​កូនខ្លាច​មិនហ៊ាន​និយាយ​រឿង​ប្រាប់​នោះ ទេ។
  • អ្នក​ម្ដាយ​គប្បី​ពន្យល់​កូនឱ្យ​ដឹងថា នៅពេល​ពេញ​វ័យ​នឹងមាន​ការ​ប្រែប្រួល​មួយ​ចំនួន ដូចជា​សុដន់​ឡើង​ធំ មាន​រោម​ត្រង់ បរិវេណ​អវយ​វៈភេទ ហើយ​មាន​ឈាម​រដូវ​ដែល​ស្ដ្រី​គ្រប់គ្នា​តែងតែ​ជួប​ប្រទះ​ដូចៗ​គ្នា គ្មានអ្វី​គួរឱ្យ​ខ្មាស​អៀន​នោះទេ។ ទាំងអស់​នេះ ហើយ​ជាជំហាន​នៃការ​ក្លាយ​ទៅស្ដ្រី​ពេញ​រូបរាង​ម្នាក់។
  • នៅពេល​កូនស្រី​ផ្ដើម​មាន​រដូវ អ្នក​ម្ដាយ​ត្រូវ​បង្ហាត់​កូន​ពី​វិធី​ប្រើ​សំឡី​អនាម័យ​ឱ្យបាន​ត្រឹម​ត្រូវ ដោយ​ផ្លាស់ប្ដូរ​សំឡី អនាម័យ​នៅរៀង​រាល់៤​ម៉ោង​ម្ដង។ ប្រសិន​បើកូន​ស្រីមាន​ការ​ឈឺចាប់​នៅពេល​មាន​រដូវ អ្នក​ម្ដាយ​គួរណែ​នាំកូន​ឱ្យប្រើ​ថ្នាំបំបាត់​ការ ឈឺចាប់ ឬស្អំ​ទឹក​ក្ដៅនៅ​លើក្បាល​ពោះ ដើម្បី​បន្ថយ​អាការ​ឈឺចាប់។ ការធ្វើ​បែបនេះ​កូនស្រី​នឹងបា​ន​ធូរស្បើយ​ពីអារម្មណ៍​ភិត​ភ័យ បាន។ ចំពោះ​រយៈពេល​មក​រដូវ​របស់​ស្ដ្រីត្រឹម​ត្រូវ គឺឈាម​រដូវ​ធ្លាក់មក​ក្នុង​រយៈពេល​ពីបី​ថ្ងៃទៅ​មួយ​សប្ដាហ៍​ជាទៀង​ទាត់រាល់​ មួយ ខែម្ដង។
ប្រការ​គួរ​ប្រតិប​ត្ដិ នៅពេល​មក​រដូវ​ដំបូង
មាន​បញ្ហា​មួយ​ចំនួន​នៅពេល​មាន​រដូវ ដែល​ក្មេង​ស្រី​ទាំងអស់​ត្រូវដឹង​គឺ 9យ៉ាង ៖
1. ត្រូវ​ប្រើ​ប្រាស់​សំឡី​អនាម័យ​ឱ្យបាន​ត្រឹម​ត្រូវ នៅមុន​ពេល​ចេញ​ទៅ​សិក្សា។ លុះពេល​ត្រឡប់​មកផ្ទះ​វិញ​ពេល​ថ្ងៃត្រង់ គប្បី​ត្រូវ​ផ្លាស់​សំឡី​អនាម័យ​ចេញ មិន​ត្រូវ​ទុកវា​នៅពី​ព្រឹក​រហូត​ដល់​ល្ងាច​នោះ​ទេ។ ត្រូវផ្លាស់​ទាំងខោ​ទ្រនាប់​ផង​ដែរ ប្រសិន​បើ ឈាម​រដូវ​ប្រឡាក់ គឺ​ដើម្បី​កុំឱ្យ​ប្រឡាក់​ដល់​សំពត់ ឬខោ​ខាងក្រៅ​ទៀត។ ត្រូវ​ឧស្សាហ៍​ប្ដូរសំឡី​អនាម័យ ដើម្បី​កុំឱ្យ​កកិត ឬ​រលាក ទ្វារមាស​ និង​ចៀស​វាង​ការជះ​ក្លិនមិន​ល្អមក​ខាង​ក្រៅ។ ក្នុងការ​ចូលបន្ទប់​ទឹកផ្លាស់​ប្ដូរ​សំឡី គឺត្រូវ​ដុសលាង​ឱ្យបាន​ស្អាត រហូត ដល់បាត់​ក្លិន ទើប​យើង​ផ្លាស់​សំឡី​មួយ​ទៀត។ ចំពោះ​អ្នកដែល​មក​រដូវ​ច្រើន ត្រូវ​ប្រើ​សំឡី​អនាម័័័យ​ដែល​ក្រាស់​បន្ដិច។
2. នៅពេល​ដឹងថា​ខ្លួនមាន​រដូវ​ហើយ មាន​ន័យថា​ខ្លួន​ពេញ​ក្រមុំ​ហើយ ពោលគឺ​ជាវ័យ​គ្រប់ការ។ ដូច្នេះ​កាល​ណាយើង​មាន ការ​រួម​ដំណេក​ជាមួយ​មនុស្ស​ប្រុស យើងនឹង​អាច​មាន​កូន។ ប្អូនៗ​ស្ដ្រី នៅពេល​មក​រដូវ​លើក​ដំបូង មិនត្រូវ​អល់​ឯកទេ ត្រូវ​ហ៊ាន និយាយ​ប្រាប់​ម្ដាយ ឬចាស់​ទុំ ដើម្បី​ឱ្យលោក​ជួយ​ពន្យល់​ណែនាំ។
3. ចំពោះ​ចំណី​អាហារ មិនចាំ​បាច់តម​ចំណី​ទេ គឺ​បរិភោគ​ជា​ធម្មតា ព្រោះ​ថា ដើម្បី​មក​រដូវ​បាន​ល្អ ទាល់តែ​យើង​បរិភោគ​ អាហារ​ឱ្យបាន​គ្រប់​សព្វ ដើម្បី​ឱ្យ​អាហារ​នោះ​ផលិត​ចេញ​ជាឈាម​រដូវ​បាន។ មានអ្នក​ខ្លះពេល​មករដូវ​មានភាព​ស្លេក​ស្លាំង។ ករណី ដូច​នេះ ត្រូវ​បន្ថែម​ចំណី​ឱ្យបាន​ច្រើន​ដូចគ្នា​ដែរ ចំពោះ​នារី​ដែល​រើស​ចំណី​អាហារ​មិនសូវ​ញ៉ាំ​ចំណី​អាហារ ក្នុង​កំឡុង​ពេលនេះ​គួរតែ​ញ៉ាំ ចំណី​អាហារ​បន្ថែម​ទៀត។ ចំណី​អាហារ​ទាំងនោះ​អាចជា​ផ្លែឈើ​គ្រប់មុខ​(ព្រោះ​វាមាន​វីតាមីន​ គ្រប់គ្រាន់) ឬ​ចំណី​អាហារ​ផ្សេងៗ ទៀត។ ការ​បរិភោគ​ចំណី​អាហារ​បន្ថែម​នេះ អាច​ចៀស​វាង​បាននូវ​ភាពស្លេក​ស្លាំង ព្រោះថា​នៅពេល​មក​រដូវ ស្ដ្រី​ត្រូវបាត់​បង់​ជាតិ​ដែក និង​ជាតិកាល់​ស្យូម​យ៉ាង​ច្រើន​រួចទៅ​ហើយ។
4. នៅពេល​មក​រដូវ តែងតែ​មានការ​នឿយ​ហត់ និង​អស់​កម្លាំង​ច្រើន។ នៅពេល​ខ្លះ ស្ដ្រី​កំពុង​មក​រដូវ​ក៏មិន​គួរ​លេង ឬហាត់​កីឡា​ដែរ ព្រោះវា​ធ្វើឱ្យ​កាន់តែ​អស់​កម្លាំ​ងថែម​ទៀត។ ប៉ុន្ដែ​ស្ដ្រីអាច​លេង​កីឡា​ដែល​ប្រើ​កម្លាំង​តិចតួច​ទៅតាម​ស្ថាន​ភាព សុខភាព។ ដូចគ្នា​ដែរ ចំពោះ​សកម្ម​ភាព​ការងារ​ប្រចាំ​ថ្ងៃក្នុង​ពេលមក​រដូវ ស្ដ្រី​ចូរ​កុំធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ពេក និងកុំ​ធ្វើការ​ងារប្រើ​កម្លាំង ធ្ងន់​ពេក។ ចូរធ្វើ​ការទៅ​តាម​កម្លាំង​ដែល​អាច​ធ្វើទៅ​បាន៕

No comments:

CASINO





MOBILE MAGAZINE