About Me

THIS SITE IS UNDER CONSTRUCTION

Sunday, June 24, 2012

​មិន​ចង់​ឲ្យ​មានកូន​ត្រូវ​ប្តី​សុំ​លែង

Indian-divorce​រឿងហេតុ​នៅ​ពីក្រោយ​អាពាហ៍ពិពាហ៍​នេះ វា​បាន​កើតឡើង​នៅ​ទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា​កាលពីពេល​ថ្មីៗ​នេះ​។​

   ​លោក Bapat បានដាក់​បណ្តឹងសុំ​លែងលះ​ភរិយា​របស់លោក បន្ទាប់ពី​នាង​ង​មិន​ព្រម​ឲ្យ​មានកូន និង​បាន​ជម្រុញ​ឲ្យ​ស្វាមី​របស់ខ្លួន​ត្រូវ​ពាក់​ស្រោមអនាម័យ​នៅ​រៀង​ រាល់ពេល​រួមរក្ស​ជាមួយគ្នា​។ លោក Bapat បាន​ពោល​ប្រាប់​អ្នកយកព័ត៌មាន នៅឯ​តុលាការ​កន្លែង​ដែល​លោក​ដាក់ពាក្យ​បណ្តឹងសុំ​លែងលះ​ថា ’​ភរិយា​របស់ខ្ញុំ បាន​លើកយក​បញ្ហា​ប្រាក់​កាក់​ក្នុង​គ្រួសារ​មក​ធ្វើជា​ដើមហេតុ​នៃ​ការមិន​ ព្រម​ឲ្យ​មានកូន​នោះ ដោយ​នាង​បាន​និយាយថា មិនទាន់មាន​លុយកាក់​គ្រប់គ្រាន់​សម្រាប់​យក​កូន​នោះឡើយ ព្រោះ​ខ្លាច​គ្មាន​ប្រាក់​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​។​”
​    ​អ្នក​ទាំងពីរ​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ ២០០៧ ក្នុង​ខែកុម្ភៈ នៅក្រោយ​នេះ​បន្តិច​គឺ​នៅក្នុង​ខែមិថុនា ក្នុង​ឆ្នាំ​ដដែល លោក Bapat បាន​លី​ខោអាវ ត្រឡប់​ទៅ​នៅ​ជាមួយ​ក្រុមគ្រួសារ​វិញ ព្រោះតែ​ខកបំណង​ជាមួយ​ប្រពន្ធ ដោយសារ​នាង​មិន​ព្រម​បង្កើតកូន​ឲ្យ​លោក​។​
​     ​លោក​មេធាវី​របស់លោក Bapat ដែលជា​អ្នកកាត់ក្តី​រឿងនេះ​បាន​ប្រាប់​ទៅ​ចៅក្រម​របស់​តុលាការ​ថា កូនក្តី​របស់លោក​ចង់​បាន​ភរិយា​មួយរូប​ដែល​បាន​រៀនសូត្រ​ចេះដឹង មានការ​ងារ​ល្អ​ធ្វើ និង​អាច​ធ្វើការ​គ្រប់យ៉ាង​បាន​នៅក្នុង​ផ្ទះ​ក្នុងនាម​នាង​ជា​ភរិយា​។​
​     ​តែ​ផ្ទុយ​ពីអ្វី​ដែល​លោក Bapat និង​មេធាវី​របស់គាត់​បានលើកឡើង​ទៅ​ចៅក្រម​, លោក Majinudar ដែលជា​ចៅក្រម​កាត់ក្តី​ក្នុង​រឿងនេះ បាន​មើលឃើញ​ពី​បញ្ហា ’​បង្កឡើង​” នៅក្នុង​បណ្តឹង និង​ការដាក់បន្ទុក​ក្នុង​បណ្តឹង ចំពោះមុខ​ចៅក្រម ធ្វើ​ឲ្យ​លោក​ចៅក្រម​មិន​យល់ស្រប​តាម ដោយបាន​ប្រាប់​ទៅ​លោក Bapat និង​មេធាវី​របស់គាត់​វិញ​ថា ’​ស្ត្រី​មិនមែនជា​ទាសករ​” នោះឡើយ​។​
​    ​បន្ទាប់ពី​មានការ​ប្រឆាំង មិន​ព្រម​ឲ្យ​លែងលះ​តាម​ពាក្យបណ្តឹង​ពី​លោក​ចៅក្រម លោក Bapat បាន​ព្យាយាម​លើកឡើង​ពី​ចំណងអាពាហ៍ពិពាហ៍​រប​ស់លោ​កថា ប្រពន្ធ​រូបនោះ​មិនចេះ​ដាំ​ស្ល និង​គ្មាន​ជំនាញ​សំអាត ឬ​ថែទាំ​ផ្ទះសម្បែង​សោះ ទាំងនោះ​ក៏​ជា​ការមិន​ពេញចិត្ត​ដែលមាន​នៅក្នុង​អារម្មណ៍​របស់លោក Bapat ដែរ​។​
​    ​នៅ​ទីបំផុត តុលាការ​ជាន់ខ្ពស់​នៅ​ទីក្រុង​បុ​ម​បៃ បាន​បដិសេដ​ចំពោះ​បណ្តឹង​របស់លោក Bapat ព្រមទាំង​បានបញ្ជាក់​ប្រាប់​មក​លោក Bapat វិញ​ថា អ្វីដែល​លោក Bapat បានលើកឡើង​នោះ មិនអាច​យកមក​ធ្វើជា​សក្ខី និង​សំអាង​សំរាប់​ការដាក់បន្ទុក​ធ្វើជា​ហេតុ​សុំ​លែងលះ​នោះបាន​ឡើយ​។​
​     ​តែ​លោក Bapat នៅតែ​ព្យាយាម​ពន្យល់​ចៅក្រម​ពី​ហេតុផល​របស់​ភរិយា​គាត់​ប្រាប់​ទៅ​ចៅក្រម​ បន្ថែម​ថែមទៀត តែ​ជា​ឥតអំពើ ព្រោះ​ចៅក្រម​មិន​យល់​ស្របតាម​ការបកស្រាយ​របស់លោក Bapat នោះឡើយ​។​
​    ​ចៅក្រម​មួយរូប​ដេ​ល​បាន​ចូលរួម​ប្រឹក្សា​លើ​សំណុំរឿង​ប្តឹង​សវ​លែងលះ​នេះ បាន​បកស្រាយ​ថា :
​     ​នេះ​គឺជា​អាពាហ៍ពិពាហ៍ ដែល​បាន​រៀបចំឡើង​ដោយ​ចាស់ទុំ​តាម​ប្រពៃណី ដូច្នេះ​អ្នក​ទាំងពីរ​គួរ​បាន​ស្វែងយល់​ពីគ្នា​ឲ្យ​បាន​ច្រើន​សិន មុនពេល​ឈានដល់​ការចូល​ស្តីដណ្តឹង​ជា​ប្រពន្ធ​ប្តី មិនអាច​រៀបការ​រួច​ទើប​មកប្តឹង​សុំ​លែង ថា​ប្រពន្ធ​មិនចេះ​ដាំបាយ មិនចេះ​សំអាត​ផ្ទះសម្បែង​នោះបាន​ឡើយ ហើយក៏​មិន​អាចយ​ករឿង​ត្រឹម​ប៉ុណ្ណឹង​មក​ធ្វើជា​លេស​នៃ​ការសុំ​លែង​គ្នា​ បានដែរ​។ ក្រៅពីនេះ​លោក​ចៅក្រម​ទាំង​ពីររូប បាន​សង្កត់ធ្ងន់​ទៅលើ​ឪពុកម្តាយ​ទាំងសងខាង គួរ​មើល​ឲ្យ​ច្បា​ស់សិន​ថា កនៗ​ទាំងសងខាង​អាច​រស់នៅ​ជុំគ្នា​បានទេ​? ព្រោះ​ការស្រឡាញ់ វា​ផ្ទុយគ្នា​ពី​ការរួមរស់​ជាមួយគ្នា ព្រោះ​ស្រឡាញ់ គឺជា​រឿង​មួយ​ដោយឡែក តែ​ការរួមរស់​ជាមួយគ្នា វា​ជា​រឿង​មួយ​ផ្សេង ត្រង់នេះ គឺជា​រឿង​មួយ ដែលជា​តួនាទី​របស់​ឪពុកម្តាយ​ជា​អ្នកមើល និង​ជា​អ្នកដឹង​។​
​    ​នៅ​ទីបំផុត​សំណុំរឿង​សុំ​លែងលះ​នេះ​ត្រូវបាន​ទុកជា​មោ​ឃះ ដោយ​ចៅក្រម​បាន​បញ្ជា​ឲ្យ​លោក Bapat ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​ខ្លួន​វិញ និង​រក​ដំណោះស្រាយ​មួយ​សមស្រប​ដោយ​ខ្លួនឯង​។
​    ​ឥណ្ឌា ជា​ប្រទេស​មាន​អត្រា​លែងលះ​តិចជាងគេ​បំផុត​ក្នុង​ពិភពលោក​៕​

No comments:

CASINO





MOBILE MAGAZINE