About Me

THIS SITE IS UNDER CONSTRUCTION

Saturday, June 23, 2012

៥ដំណាក់កាល ដើម្បីស្វែងរកមិត្ត១០០ឆ្នាំ

មនុស្សគ្រប់ៗរូប តែងតែមានការក្តីសុបិន្តចំពោះមនុស្សជាទីស្រឡាញ់រៀងៗខ្លួន អ្នកខ្លះ
ចង់បានបែបនេះ រីឯអ្នកផ្សេងទៀតចង់បានបែបនោះ។ បើនិយាយពីរបៀបក៏ដូចជាវិធី
ដែលទទួលបានអ្នកជាទីស្រឡាញ់ក៏ខុសៗគ្នាផងដែរ។ ខាងក្រោមនេះ គ្រាន់ជាចំនុច
ខ្លះៗ ក៏ដូចដំណាក់កាលដើម្បីទទួលបាននូវមិត្ត១០០ឆ្នាំ៖
១ ធ្វើការស្វែងរក
​​  
លោកអ្នកធ្លាប់លឺកន្លងមកហើយថា ពិធីរៀបអាពាហ៏ពិពាហ៏ជាកន្លែងដែលអាចរកបាននូវ
    ​អ្នកជាទីស្រឡាញ់។ វាជាការពិតរឺ? មែនហើយ វាគឺពិតមែន។ នៅពេលដែលនារីៗ បាន
    ឃើញទស្សនីយភាពកូនកំលោះ និងកូនក្រមុំរៀបការ វាក៏ជាហេតុធ្វើអោយពួកគេចង់រៀប
    ការដូចគ្នា។ អញ្ជើញនាងឡើងរាំ គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្តើម។ មិនត្រឹមតែពិធីរៀប
    អាពាហ៏ពិពាហ៏ដែលអ្នកអាចរកបានមនុស្សជាទីស្រឡាញ់ តែក៏អាចមានឧកាសជួបនៅក្នុង
    ពិធីផ្សេងៗដូចជា៖ បណ្ណាល័យ ពិធីខួបកំណើត ផ្សារទំនើបជាដើម។
២​ ត្រូវត្រៀមខ្លួនជាមុន
    លោកអ្នកត្រូវត្រៀមខ្លួនជាមុន ជាពិសេសត្រូវធានាថាអ្វីៗ ត្រូវល្អឥតខ្ចោះ។ ប្រសិនបើអ្នក
    យល់ថានារីម្នាក់នេះ អាចយកជាការបាន និងសមតាមបំណងប្រាថា្ន នោះប្រាកដណាស់
    ថាអ្នកត្រូវធ្វើយ៉ាងណាអោយមានភាពទាក់ទាញ ដូចជា៖ ការនិយាយស្តី សំលៀកបំពាក់
    ជាពិសេសទាក់ទងនិងអត្តចរិក។
៣ បង្កើនទំនាក់ទំនងល្អ
    បើនិយាយពីទំនាក់ទំនងវិញ អ្នកត្រូវព្យាយាមធ្វើយ៉ាងចេះបងើ្កតទំនាក់ទំនងល្អដោយខ្លួន
    ឯង និងចេះរក្សាទំនាក់ទំនងល្អនេះ។ ដោយអ្នកត្រូវហ៊ាននិយាយលេងជាមួយនាង ក្នុងន័យ
    ស្គាល់នាងអោយបានច្រើនជាងមុន ជាពិសេស ត្រូវដឹងអំពីចំនងចំនូលចិត្តថានាងស្រឡាញ់
    អ្វី និងចង់បានអ្វី។ ជៀសវាងក្នុងការធ្វើឬកពាអួតអាង តែត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង។
៤ ព្យាយាមធ្វើអោយនាងសប្បាយចិត្ត
    អ្នកត្រូវតែព្យាយាមធ្វើអោយនាងសប្យាយចិត្ត ដោយឧស្សាហ៏និយាយសរសើរននាង
    ឧស្សាហ៏និយាយពាក្យថា អរុណសួស្តី សាយ័នសួស្តី​ និងរាត្រីសួស្តីជាដើម និងអាច
​    ធ្វើអោយនាងគិតថា យើងយកចិត្តទុកដាក់ចំពោះនាង។
៥ ធ្វើអោយនាងមានភាពផ្ញាក់ផ្អើល
    នៅពេលអ្នកចេញទៅញ៉ាំអីនៅខាងក្រៅជាមួយនាង អ្នកត្រូវប្រាកដថា អ្នកបានហៅមុខ
    ម្ហូបដែលនាងចូលចិត្ត និងរសជាតិនោះដោយពុំចាំបាច់សូរនាងជាមុន។ ឧស្សាហ៏ទិញ
    វត្តុអនុស្សាវរីយ៏ ចំនីអាហារផ្ញើនាង ទាក់ទងរសជាតិ និងចំនងចំណូលចិត្តរបស់នាង។
    នោះនាងនិងដឹងថា អ្នកយកចិត្តទុកដាក់ចំពោះគេប៉ុនណា។
ខាងលើនេះ គ្រាន់តែជាវិធីសាស្រ្តខ្លះ ក៏ដូចជាដំណាក់កាលមួយចំនួនដើម្បីស្វែងរក​អ្នកជាទី
ស្រឡាញ់​ និងមិត្ត១០០ឆ្នាំ តែត្រូវចងចាំថា ដើម្បីជោកជ័យនៅក្នុងជីវិតស្នេហា អ្នកត្រូវមាន
ភាពស្មោះត្រង់ជានិច្ច៕

No comments:

CASINO





MOBILE MAGAZINE