Sunday, June 24, 2012
កោះបណ្តែតទឹក
នោះគឺជាអ្វីដែលក្រុមហ៊ុនផលិតពណ៌នាថា ជាគ្រឿងផ្គត់ផ្គង់ថាមពលស្វ័យប្រវត្តិមួយដែលផ្អែកលើប្រព័ន្ធថាមពល ដែលបញ្ចេញទាំងយប់ទាំងថ្ងៃ ដោយប្រព័ន្ធថាមពលខ្យល់គ្មានសម្លេង រួមទាំងឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យទៅជាចរន្តអគ្គិសនីទំហំជាង ១២០ម៉ែត្រការ៉េ ដែលប្រើប្រាស់ពន្លឺថ្ងៃភាគច្រើន។ ការទាញយកកម្តៅពីទឹកសមុទ្រមកវិញ គឺជាមូលដ្ឋានសម្រាប់ការរក្សាកម្តៅ និងការរក្សាភាពត្រជាក់។
អ្នកទិញទាំងឡាយអាចបន្ថែមបន្ថយផ្នែកខាងក្នុង ឬគូសប្លង់កោះអណ្តែតទឹកនេះ ឲ្យសមស្របទៅនឹងតម្រូវការរបស់ពួកគេម្នាក់ៗ។
កន្លែងអាំងពន្លឺថ្ងៃមានកៅអីគេងហាលថ្ងៃ ទីតាំងចម្អិនបាប៊ីឃ្យូ អាងបញ្ចេញពពុះទឹកក្តៅ និងបាមួយដែលមានកន្លែងអង្គុយសម្រាប់មនុស្ស១៥នាក់។
កោះអណ្តែតទឹកដ៏ទំនើបនេះ មានកន្លែងសម្រាប់ដាក់សម្ភារៈកីឡាលេងលើទឹក និងឧបករណ៍ហែលទឹក ជាមួយនឹងទូកម៉ាស៊ីនសម្រាប់ជិះលេងពេលព្រឹក រួមទាំងគ្រឿងសម្រាប់ផ្តល់ការសម្សាន្តផ្សេងៗទៀត។
ទីធ្លាធំផ្តល់នូវទីតាំងសម្រាប់បន្ទប់អង្គុយលេង និងបន្ទប់សម្រាក ជាមួយនឹងអាងចិញ្ចឹមត្រីដែលកម្របានឃើញ ការផ្តល់ពន្លឺ និងការផ្គត់ផ្គង់ខ្យល់ត្រឹមត្រូវ។
បណ្តាភ្ញៀវដែលមានចិត្តចង់ ក៏អាចប្រើប្រាស់ប្រយោជន៍នៃចង្ក្រានតូចមួយ ជាមួយនឹងទីតាំងបា និងភោជនីយដ្ឋាន រួមទាំងជម្រើសពង្រីកទីធ្លា ដោយការបើកទ្វារទៅរកទីលានដែលនៅជាប់គ្នា។
បន្ទប់ទំហំ២០ម៉ែត្រការ៉េចំនួនប្រាំមួយ ជាមួយនឹងបន្ទប់ទឹកដែលស្ថិតនៅជាប់បន្ទប់គេង សុទ្ធតែអាចទៅដល់បានតាមរយៈបន្ទប់អង្គុយលេង និងមានបង្អួចធំៗ ដែលអាចឲ្យគយគន់ទេសភាពល្វឹងល្វើយ ដែលស្ថិតនៅជុំវិញតំបន់។
ការរចនាឡើងនូវកោះអណ្តែតទឹកកាលពីមុន បានកើតឡើងស្របពេលដែលវាមានតម្លៃថ្លៃរហូតដល់១០០លានដុល្លារ ប៉ុន្តែអ្នកបង្កើតកោះ Orsos លោក Gabor Orsos មានបំណងរួមបញ្ចូលគ្នានូវទិដ្ឋភាពវិជ្ជមាននៃអចលនទ្រព្យដែនកោះ និងទូកបណ្តែតទឹកដ៏ប្រណីត នៅកម្រិតតម្លៃដែលត្រូវបានកាត់បន្ថយ។
គាត់ពន្យល់ថា ៖ "នៅពេលចាប់ផ្តើមដំបូង គោលបំណងរបស់ខ្ញុំ គឺដើម្បីបង្កើតសណ្ឋាគារដែលមានគុណភាពខ្ពស់សម្រាប់អភិជន ដែលមានមូលដ្ឋាននៅលើផ្ទៃរាបអណ្តែតទឹក។ ជាមួយនឹងការរីកចម្រើននៃគម្រោងនេះ វាក្លាយជាកាន់តែច្បាស់ថា គំនិតដែលគួរឲ្យទាក់ទាញនិងប្លែកនៃកោះ Orsos នេះ គួរតែមិនត្រូវបានដាក់កម្រិតតែទៅលើក្រុមមនុស្សដែលជាជម្រើសប៉ុណ្ណោះ ទេ"។
"កោះ Orsos គួរតែទៅដល់ក្រុមមនុស្សដែលធំជាងនេះ ក្រុមមនុស្សដែលមានការយល់ដឹងអំពីជីវិតបែបទំនើប និងអារម្មណ៍នៃការទទួលខុសត្រូវចំពោះបរិស្ថាន"។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានចាប់ផ្តើមការផលិតរមណីយដ្ឋានបណ្តែតទឹកគំរូដើមនៅក្នុងប្រទេស អាល្លឺម៉ង់ និងប្រទេសហុងគ្រី ហើយសង្ឃឹមថា នឹងបង្ហាញវាដល់សាធារណជន នៅចុងឆ្នាំ២០១៣៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment