About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

វីធីទស្សន៏ទាយរកគូព្រេងតាមរយៈថ្ងៃកំណើត

សូ​​ស្តី​​ប្រិ​​យ​​មិត្ត​​អ្នក​​អាន​​ទាំង​​ឡាយ​​...!!​ខ្ញុំសូម​ធ្វើ​ការ​បង្ហាញ​ពី​រ​​​បៀប​ទស្សន៏​ ទាយ​គូរ​​ព្រេង​​របស់​លោក​អ្នក​តាម​រយៈ​ថ្ងៃ​កំ​ណើត​។​ ​​លោក​​អ្នក​​អាច​​ទាយ​​ដឹង​​ថា​​គូរ​​ព្រេង​​របស់​​លោក​​អ្នក​​ជា​​មនុស្ស​ ​​រ​បៀប​​ណា​​​ ​អត្ត​​ចរិត​​យ៉ាង​​ដូច​​ម្តេច​​បាន​​ដោយ​​​គ្រាន់​​តែ​​ធ្វើ​​កា​រ​​ណែរ​​ នាំ​​ដូច​​ខាង​​ក្រោម​​ ​​៖​​

​​គឺ​​​យក​​ថ្ងៃ​​...​ ​ខែ​​... ​​ឆ្នាំ​​កំ​​ណើត​​ របស់​​លោក​​អ្នក​​ ​​ជំនួស​​ដោយ​​លេខ​​ដូច​​ខាង​​ក្រោម​​​ ​ហើយ​​យក​​មក​​បូក​​ចូល​​គ្នា​​។​​
ថ្ងៃ​
          ថ្ងៃ​​អា​​ទិត្យ​ ​=​ ​១​                                                              ​ថ្ងៃ​​ព្រ​ហ​​សត្បិ៏​​ ​=​​ ​​៥
 ថ្ងៃ​ចន្ទ​ = ២                                                                     ថ្ងៃ​សុក្រ​ = ៦
 ថ្ងៃអង្គារ = ៣                                                                 ថ្ងៃ​សៅរ៏​​ = ៧
                                                ថ្ងៃ​ពុធ​ = ៤
ខែ​
     ខែ​មករា​ = ១                                                                   ខែ​កក្ក​ដា​ = ៧
    ខែ​កុ​ម្ភៈ​ = ២                                                                    ខែ​សី​ហា​ = ៨
   ខែ​មិនា​ = ៣                                                                    ខែ​កញ្ញា​ = ៩
      ខែ​មេ​សា​ = ៤                                                                  ខែ​តុលា​ = ១០
       ខែ​ឧ​ស​ភា​ = ៥                                                               ​  ខែ​វិច្ឆិ​កា​ = ១​១ 
 ខែ​មិ​ថុ​នា​ = ៦                                                                   ខែ​ធ្នូ ​= ១២ 
                                                                                  
ឆ្នាំ​កំ​ណើត​
 ឆ្នាំ​ជូត ​= ១                                                                      ឆ្នាំ​ម​មី​ = ៧
  ឆ្នាំ​ឆ្លូវ​ = ២                                                                       ឆ្នាំ​មមែ​ = ៨
ឆ្នាំខាល = ៣                                                                  ឆ្នាំ​វក​​ = ៩ 
     ឆ្នាំ​ថោះ​ = ៤                                                                    ឆ្នាំ​​រការ = ១០
  ឆ្នាំ​រោង​ = ៥                                                                     ឆ្នាំ​ចរ​ = ១១
             ឆ្នាំ​ម្សាញ់ ​= ៦                                                                  ឆ្នាំ​កុរ ​= ១២          

​សំ​ណល់​ស្មើរ ​០​
គូរ​ព្រេង​របស់​លោក​អ្នក​ ជា​មនុស្ស​និ​ស្ស័យ​ក៏​ល្អ​ ​ឋានៈ​ក៏​ល្អ​ ជា​មនុ​ស្ស​ម៉ាត់​ណា​ម៉ាត់​ហ្នឹង​ ចូល​ចិ​ត្ត​រាប់​អាន​មិត្ត​ ចូល​​ចិត្ត​ចូល​រួម​សង្គម​ ​មាន​ចិត្ត​មានៈ​តែ​អត់​ធ្មត់​។​ ​គេ​ជា​មនុស្ស​​ដែ​ល​​ត្រូវ​​កា​រ​​ឲ្យ​​អ្នក​​ដទៃ​មក​យក​ចិត្ត​ ​និង​ចូល​ចិត្ត​ដើរ​លេង​កំ​សាន្ត​គ្រប់​ទី​ក​ន្លែង​។​ ពេល​ខ្លះ​ ​គេ​ធ្វើ​រូ​មែន​ទិច​ណាស់​។​ តែ​សូម​ប្រ​យ័ត្ន​បន្តិច​!​ ​ព្រោះ​គេ​ជា​មនុ​ស្ស​ព្រាន​ស​ម្បើម​ណាស់​។​
​សំ​ណល់​ស្មើរ​ ១​
​គេ​​ជា​មនុ​ស្ស​សម្បុរ​ស​ ​​និង​ជា​មនុ​ស្ស​មាន​រ​បៀប​។ ​គេ​ជា​មនុ​ស្ស​មា​ន​ឧត្តម​គតិ​ ហើយ​ចង់​ឲ្យ​អ្នក​ជា​មនុស្ស​មាន​​របៀប​រៀប​រយ​។​ ​ដូច​នេះ​ ​លោក​អ្នក​ត្រូវ​ធ្វើ​តាម​​ចិត្ត​គេ​។​ ​បើ​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត​​ពេល​​ណា​នោះ​ ​គេ​អាច​នឹង​មិន​​សប្បាយ​ចិត្ត​នឹង​លោក​អ្នក​បាន​។​ ​​គូ​ព្រេង​របស់​លោក​អ្នក​ម្នាក់​នោះ​ គឺ​ជា​មនុស្ស​ស្នេហ៏​ស្មោះ​។​ ​បើ​សិន​ជា​គេ​ដាក់​ចិត្ត​ស្រ​ឡាញ់​ហើយ​​ គេ​ប្រា​ដក​ជា​រៀប​ការ​នឹង​លោក​អ្នក​មិន​ខាន​។​
​សំ​ណល់​ស្មើរ​ ២​
​គេ​ជា​ជំពូក​មនុស្ស​​មិន​ប្រ​កាន់​ខ្លួន​ មាន​សម្បុរ​ពី​ពណ៌​ ​ជា​មនុស្ស​សប្បា​យ​រី​ក​រាយ​ ​មាន​របៀ​ប​របប​ ​ហើយ​ជា​មនុ​ស្ស​ស្មោះ​។​​ ​គេ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​តាម​ចិត្ត​អ្នក​ដទៃ​ ​មាន​និ​ស្ស័យ​ល្អ​ ​ចិត្ត​ល្អ​ ​ហើយ​ជា​ទី​ចូល​ចិត្ត​របស់​អ្នក​ផង​ទាំង​ពួង​។​​គេង​អាច​ជា​មនុស្ស​ព្រាន​ បន្តិច​ ​តែ​នៅ​ពេល​ស្រ​ឡាញ់​អ្នក​ណា​ហើយ​ ​គឺ​ស្រ​ឡាញ់​អ្នក​នោះ​តែ​ម្តង​ ​គ្មាន​ចិត្ត​វៀច​វេ​នោះ​ទេ​។​
​សំ​ណល់​ស្មើរ​ ​៣​
​គូ​ព្រេង​របស់​លោក​អ្នក​ ជា​មនុស្ស​សប្បុរ​ស​​-​លឿង​ ​មាន​មន្ត​ស្នេហ៏​ក្នុង​ការ​និយាយ​ស្តី​ ​និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង​ខ្ពស់​។​​ ​សំ​រាប់​រឿង​គ្រប់​យ៉ាង​ ​គេ​នឹង​រៀប​ចំ​ឲ្យ​លោក​អ្នក​ជា​ស្រេច​។​ ​គេ​ជា​មនុស្ស​មាន​មិត្ត​ភក្តិ​ច្រើន​ ​ហើយ​គេ​ម្នាក់​នេះ ​ច្រើន​មាន​តួ​នាទី​ជា​ប្រធាន​​ក្រុម​ ​និង​មាន​ឥទ្ធិ​ពល​អាច​បង្គាប់​បញ្ជា​ឲ្យ​អ្នក​ផ្សេង​ធ្វើ​តាម​បាន​។​ ​​គេ​ជា​មនុស្ស​ដែល​ជា​ទី​ចូល​ចិត្ត​របស់​អ្នក​ផង​ទាំង​ពួង​។​
​សំ​ណល់​ស្មើ​ ​៤​
​គូ​ព្រេង​របស់​លោក​អ្នក​ ​គឺ​ជា​មនុស្ស​សប្បាយ​រីក​រាយ​ ​កំ​ប្លែង​ ​មិន​ប្រ​កាន់​ខ្លួន​ ​ពួ​កែ​និ​យាយ​ស្តី​ ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ផ្សេង​បង្គាប់​​បញ្ជា​ ​ហើយ​ចូល​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ឯង​គិត​ថា​ត្រូវ​។​ ​បើ​សិន​ជា​គេ​តាំង​ចិត្ត​ ​ថា​ធ្វើ​អ្វី​មួយ​ហើយ​នោះ​ ​គេ​នឹង​ធ្វើ​វា​ឲ្យ​ទាល់​តែ​បាន​សំរេច​។​ ​មាន​ពេល​ខ្លះ​ ​គេ​អាច​នឹង​ទ​ន់​ជ្រាយ​បន្តិច​ ​តែ​ជា​មនុស្ស​មាន​ជំនឿ​ខ្ពស់​។​​ ​គេ​អាច​រាប់​បាន​ថា​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែរ​។​
​សំ​ណល់​ស្មើ​ ៥​
​គេ​ជា​មនុស្ស​ដែល​មាន​សម្បុរ​ស​ ​ជា​មនុស្ស​ទឹក​ចិត្ត​ល្អ​ ​សប្បាយ​រីក​រាយ​នឹង​កា​រ​និ​យាយ​ស្តី​ ​ជា​មនុស្ស​ទន់​ភ្លន់​ ​ហើយ​ជា​មនុស្ស​ដែល​ពូកែ​ប្រ​ច័ណ្ឌ​។​ ​គេ​ជា​មនុស្ស​ដែល​ពិ​បាក​នឹង​ទស្សន៏​ទាយ​ចិត្ត​គំ​និត​ណាស់​។​ ​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​ម​ក​។​ ​ពេល​ខ្លះ​ ​គេ​អាច​ធ្វើ​ខ្លួន​គួរ​ឲ្យ​ស្រ​ឡាញ់​ ​និង​ជា​មនុស្ស​​ដែល​មាន​អារម្មណ៏​​ល្អ​​ ​ហើយ​ថែម​ទាំង​សម្តី​ផ្អែម​ទៀត​ផង​។​
​សំ​ណល់​ស្មើ​ ​៦​
​គូ​របស់​លោក​អ្នក​ ​ជា​មនុស្ស​សម្បុរ​ស​​ ​ហើយ​មាន​និស្ស័យ​ល្អ​។​ ​គ្រប់​យ៉ាង​ដែល​លោ​ក​អ្នក​ចូល​ចិត្ត​ ​គេ​ក៏​ចូល​ចិត្ត​ដែរ​។​ ​គេ​នឹង​ធ្វើ​តាម​ចិត្ត​លោក​អ្នក​ជា​និច្ច​។​ ​គេ​ជា​មនុស្ស​ដែល​ចូល​ចំ​ណោម​គេ​ចុះ​ ​ជា​មនុស្ស​ចូល​ចិត្ត​និ​យាយ​ស្តី​​មាន​មន្ត​ស្នេហ៏​ ​និង​មាន​ចិត្ត​ចង់​ឲ្យ​អ្នក​ដែល​នៅ​ក្បែរ​មាន​សេច​ក្តី​សុខ​។​ ​ហេតុ​នេះ​ហើយ​ ទើប​គេ​ក្លាយ​ជា​​មនុស្ស​ដែល​អ្នក​ដទៃ​ស្រ​ឡាញ់​ចូល​ចិត្ត​។​
​សំ​ណល់​ស្មើ​ ​៧​
​គេ​គឺ​ជា​មនុស្ស​មាន​និ​ស្ស័យ​ទន់​ភ្លន់​ ​ស្មោះ​ត្រង់​នឹង​ស្នេ​ហា​​ ​មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង​ ​ហើយ​ចូល​ចិត្ត​សប្បាយ​រីក​រាយ​។​ ​គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ផ្សេង​​បង្គាប់​បញ្ជា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ ​និង​ជា​មនុស្ស​ឆាប់​​មាន​អារ​ម្មណ៏​ទន់​ជ្រាយ​។​ ​ជួន​កាល​ គេ​អាច​ជា​មនុស្ស​ស្ងប់​ស្ងាត់​ ​និង​ចូល​ចិត្ត​នៅ​កន្លែង​ស្ងាត់​ម្នាក់​ឯង​។​ ​គេ​ជា​មនុស្ស​ដែល​ពូ​កែ​ច្នៃ​ប្រ​ឌិត​ ​ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ ​និង​មិន​ចូល​ចិត្ត​ពឹង​ពាក់​អ្នក​ដទៃ​។​
​សំ​ណល់​ស្មើ​ ​៨​
​គេ​ជា​មនុស្ស​ចូល​ចិត្ត​យក​ចិត្ត​អ្នក​ដទៃ​ ​និង​ចូល​ចិត្ត​ទី​ដែល​មាន​មនុស្ស​ច្រើន​។​ ​គេ​នឹង​មាន​ភាព​រីក​រាយ​នៅ​ពេល​ ​ដែល​បាន​និយាយ​ជា​មួយ​អ្នក​ដទៃ​។​​ ​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ងាយ​ៗ​ ​ស្លៀក​ពាក់​សប្បាយ​ៗ​ ​និង​ជា​មនុស្ស​បើ​ក​ចំហរ​​។​ ​គេ​ជា​មនុស្ស​មិន​ចូល​ចិត្ត​លាក់​រឿង​សម្ងាត់​ ​ហើយ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​រឿង​ ​ស្នេហា​ ​តែ​ពូ​កែ​ប្រ​ច័ណ្ឌ​លេខ​មួយ​។​ ​គេ​នឹង​ថា្នក់​ថ្នម​លោក​អ្នក​បាន​យ៉ាង​ល្អ​ ​ហើយ​នឹង​មិន​ឲ្យ​អ្នក​ណាម្នាក់​មក​​រញ៉េ​រញៃ​ជា​មួយ​លោក​អ្នក​បាន​ឡើយ​។​
​សំ​ណល់​ស្មើ​ ​៩​
​គូ​ព្រេង​របស់​លោក​អ្នក​ ​ជា​មនុស្ស​មាន​សម្បុរ​ស​ ​ជា​មនុស្ស​ម្នាក់​ស្ងប់​ស្ងាត់​ចូល​ចិត្ត​គិត​អ្វី​ដែល​មិន​ដូច​គេ​ ​និង​មិន​សូវ​ខ្វល់​ពី​ការ​គិត​ឃើញ​របស់​អ្នក​ផ្សេង​ឡើយ​។​​ ​គេ​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ ​ហើយ​មាន​ចរិក​រាង​​ផ្តាច់​ ​ការ​បន្តិច​ចូល​ចិត្ត​អង្គុយ​ស្រមៃ​គិត​អ្វី​តែ​ម្នាក់​ឯង​ ​ព្រោះ​ជា​មនុស្ស​ស្ងប់​ស្ងៀម​ស្រាប់​ទៅ​ហើយ​៕​

No comments:

CASINO





MOBILE MAGAZINE