About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 15, 2012

ប្រភព​​​ដ៏​​អា​​ថ៌​កំ​បាំង​​​របស់​​កុល​សម្ព័ន្ធ​​​​​បាត​​ជើង​​​ដង្កៀប​​ក្តាម​​មាន​​ម្រាម​តែ​​ពីរ

កុល​សម្ព័ន្ធ​​មួយនៅ​​​ទ្វីប​អា​ហ្រ្វិក​​​ មាន​បាត​ជើង​​​ខុស​ពី​​​មនុស្ស​​​ឯ​ទៀត​​​​​ដោយ​មាន​ម្រាម​​តែ​​ពីរ​​គឺ​មេ​ជើង​​ និង​​កូន​ជើង​​​​ ហើយ​​ខ្វេរ​​រក​គ្នា​​​​មើលទៅ​​​​ដូច​​​ដង្កៀប​ក្តាម​​​​ ​ឬ​​ដង្កៀប​​បង្កង​​ប៉ាក ។ កុល​សម្ព័ន្ធ​​​ចម្លែក​នេះ​​​​​​ថ្វី​បើ​មាន​​វត្ត​មាន​នៅ​​​អា​ហ្រ្វិក​​យូរ​យា​​រមក​ហើយ​ តែ​​រហូត​មក​ទល់​សព្វ​​ថ្ងៃ​​​គេ​នៅ​​​តែ​រក​​​ប្រភព​​ពិត​ប្រា​កដ​​​មិន​​ទាន់​ឃើញ​​​ច្បាស់​នៅ​ឡើយ។ ​ស្ថិត​នៅ​​ខាង​ជើង​ប្រ​ទេស​​​បុត​​ស្វា​​ណា ​ជិត​ទន្លេ​ Zambezi មាន​​ជ្រលង​មួយ​ទំ​ហំ​​​៦៤​​គីឡូ​ម៉ែត្រ​​​ក្រឡា ឃ្លាត​​ពី​ព្រំ​​ប្រទល់​​​ជា​មួយ​ប្រទេស​​​ស៊ីម​​បា​​​វ៉េ​ ត្រឹម​​​២​គីឡូ​ម៉ែត្រ​​​​តែ​ប៉ុណ្ណោះ ។
ជ្រលង​​​​ភ្នំ​នេះ​ ​ជា​ដែន​ដី​​​រស់​នៅ​​​​របស់​កុល​សម្ព័ន្ធ​​​​មួយ​​ប្រភេទ​​​ឈ្មោះ​​​ Doma (ខ្លះហៅWadoma ឬ Madumo) ជា​កុល​សម្ព័ន្ធ​​​​និ​យម​​រស់​​ផ្តាច់​ខ្លួន​​​ ព្រោះ​ពួក​គេ​​មា​​ន​លក្ខណៈ​​ចម្លែក​​​ពេក ។​ប្រភព​​​ដើម​​ និង​ប្រពៃ​ណី​​​របស់​កុល​សម្ព័ន្ធ​​​មួយ​នេះ​​នៅ​តែ​​​​អា​ថ៌​កំបាំង​​​អត់​ទាន​​មាន​​ការ​​ពន្យល់​​​ច្បាស់​​​​លាស់​នៅ​ឡើយ ។ កុល​សម្ព័ន្ធ​​ Doma មាន​​​​​បាត​ជើង​​​​ខុស​ពី​​​មនុស្ស​​​​​ឯ​ទៀត​​ ដោយម​ាន​ម្រាម​តែ​​​ពី​រ​​​ប៉ុណ្ណោះ​ ដូច្នេះ​​ហើយ​ទើប​​គេ​ច្រើន​​ហៅ​​​យ៉ាង​​សាមញ្ញ​​​តាំង​ពី​​យូរ​មក​​ហើយ​កុលសម្ព័ន្ធ​​​ជើង​​ដង្កៀប​ក្តាម​ ឬ​ដង្កៀប​បង្កង​​ប៉ាក ។
ពុំ​ដឹង​​ថា​ ព្រោះ​តែ​អា​រម្មណ៍​អៀន​​ខ្មាសចំពោះ​​បញ្ហា​​​បាត​ជើង​​​ខុស​​​គេ​​ ឬ​យ៉ាង​​ណា​​ កុល​សម្ព័ន្ធ​ Doma ​មិន​សូវ​​​ចង់​ប្រាស្រ័យ​​ទាក់​ទង​​​ជា​មួយ​​​អ្នក​ក្នុង​​​សហ​គម​ន៍​​​​ផ្សេង​​​​ក្រៅ​ពី​​​​សហ​គមន៍​​ខ្លួន​ឡើយ ។ លើស​ពី​នេះ​​​ ពួក​គេ​​​​មិន​​​​​ថា ប្រុស ឬ​ស្រី​​​ទេ ច្រើន​​​មាន​ចរិត​​​​រអើល​ៗ​​ពេល​​​ឃើញ​​​​អ្នក​​ក្រៅ​ចេះ​​​​​តែ​​សម្លឹង​​​បាត​ជើង​​​​​ខ្លួន ។ ដោយ​​​សារ​​ចរិត​​​រអើល​​បែប​នេះ​​​ទើបពួក​​គេ​​រស់​​​នៅ​ស្ងប់​ស្ងាត់​​ មិន​ចូល​ចិត្ត​​ទំ​នាស់​ឈ្នះ​ចាញ់​​​​ដូច​កុល​សម្ព័ន្ធ​​​​ឯទៀត​ ។
​និយាយ​រួម​​ ពួក​គេ​​​​និយម​​​អត់​ធ្មត់​​​គ្នា​ទៅ​វិញ​ទៅ​មក​​​ដើម្បី​​​​​កុំឱ្យ​​​កើត​​​ជម្លោះ​ ។ ​មាន​មនុស្ស​​​ជា​ច្រើន​​ពី​ប្រទេស​​ឆ្ងាយ​​ៗ​​​ទ្វីប​​​ឆ្ងាយ​ៗ​ ធ្វើ​​ដំណើរ​​​​​មក​​ដែន​ដី​​​​ដែល​កុល​សម្ព័ន្ធ​​​​ជើង​​ដង្កៀប​ក្តាម​​​រស់​នៅ​ ម្យ៉ាង​​​​ចង់​​​ឃើញ​​​​ផ្ទាល់​ភ្នែក​​​ និង​ម្យ៉ាង​​​ទៀត​ដើម្បី​​​ស្វែង​​រក​​​មូល​​ហេតុ​​​ក៏​ដូច​​​​​ជា​ប្រភព​​បាត​ជើង​​​ចម្លែក​​របស់​ពួក​គេ ។
ដោយ​​សារ​​ហ្សែន​ប្រែ​ប្រួល​ ឬ​​អាទិ​ទេព​កំណត់​
​ពួក​​អ្ន​ក​ប្រាជ្ញ​​​យល់ថា ដោយ​​សា​​រ​ហ្សែន​​​ប្រែ​ប្រួល​​តាំង​​ពី​នៅ​ក្នុង​គត៌​ ទើប​​​កុល​សម្ព័ន្ធ​​ Doma មាន​បាតជើង​​​ចម្លែក​​​បែប​នេះ​ ។ ប្រសិន​បើ​ពួក​គេ​​​​មាន​​សម្ព័ន្ធ​​​មេ​ត្រី​​​ជា​មួយ​​​មនុស្ស​ក្នុង​សហ​គមន៍​​​​ផ្សេង​​ ហើយ​បង្កើត​​​បាន​​​កូន​​កាត់​ច្រើន​​​ម៉្លេះ​​សល់​អ្នក​បាត​​ជើង​​ដង្កៀប​ក្តាម​​​​តិច​តួច​​ប៉ុណ្ណោះ​ ​តែ​មិន​​អី​​ចឹង​​ឯ​ណា​​​​ពួក​គេ​​​ដឹង​តែ​រក​​អ្ន​ក​មាន​​បាត​ជើង​​​ដូច​គ្នា​​​ទើប​​រៀប​ការ​​​ជា​ប្តី​ប្រពន្ធ​​ ​​ធ្វើ​​ឱ្យ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​​​នៅ​​​​តែ​មាន​​​មនុស្ស​បាត​ជើង​​​ដង្កៀប​ក្តាម​​​រហូត ។
​ខណៈ​​អ្នក​​វិទ្យា​សាស្ត្រ​​​និយាយ​​​ដូច្នេះ​ កុល​សម្ព័ន្ធ​​​ Doma ​បែរ​ជា​​​និ​យាយ​​​ផ្សេង​​​តាម​រឿង​​​​និទាន​​​ថា​​បាត​​ជើង​​ដង្កៀប​​​ក្តាម​ជា​អំ​ណោយ​ពិ​សេស​​ដែល​អា​ទិទេព​​​ប្រទាន​​ឱ្យ​ពូជ​ពង្ស​​វង្ស​​​អំបូរ​​​​​ខ្លួន​ទៅ​វិញ ។​ រឿង​​ព្រេងនិ​ទាន​នោះ​ដំណាល​ថា ​​តាំង​ពី​​យូរ​​លង់​មក​ហើយ​ មនុស្ស​​​កុល​សម្ព័ន្ធ​​​ Doma ​​មាន​បាត​ជើង​​​ធម្ម​តា​​​​ម្រាម​​ប្រាំ​​ដូច​ជន​ជាតិ​​​ឯ​​ទៀត​​​​​លើ​​លោ​ក​នេះ​ដែរ ។ ​​​​ក្រោយ​មក​​​​មាន​ស្ត្រី​ម្នាក់​​​គ្រប់​ខែ​​សម្រាល​កូន ស្រាប់​តែ​​​សម្រាល​បាន​កូន​​​ប្រុស​​​​​ម្នាក់បាតជើង​​​​មានម្រាម​​​​តែ​ពីរ​​ ។​
​​ឃើញ​​​ដូច្នេះ​​​​មនុស្ស​​​ក្នុង​កុល​សម្ព័ន្ធ​​​ភ័យ​​​​​​តក់​ស្លុត​​​យល់​ថា នេះ​​ជា​​ការ​ដាក់​ទោ​ស​របស់​អា​ទិ​ទេព​​ បើ​ទុកវា​​​នៅ​រ​ស់​មុខ​​ជា​គ្រោះ​​​ថ្នាក់​ដល់​កុល​សម្ព័ន្ធ​​​​ទាំង​មូល​​​​ ។ ​​ទាំង​​​មេ​​កន្ទ្រាញ​​ទាំង​​​សមាជិក​​កុល​សម្ព័ន្ធ​​​ឯក​ភាព​​​​គ្នា​​ត្រូវ​​​​តែ​សម្លាប់​​​ទារក​​​​​ចង្រៃ​​​នោះ​ចោល​ទើប​​​អាច​​​សង្គ្រោះ​​​​​កុល​សម្ព័ន្ធ​​​ទាំង​មូល​​​​​​​កុំ​​ឱ្យ​​​​​វិ​នាស​​សាប​សូន្យ​​​​​បាន ។ ​ម្តាយ​​​របស់​ទា​រក​​នេះ​ទោះ​បី​​​​​ឈឺ​ចាប់​​​​​អា​ណិត​​កូន​​​​​យ៉ាង​​​ណា​ក៏​​​មិន​ហ៊ាន​​​ប្រឆាំង​​​ ព្រោះ​​​​ថា​​មាន​​​ពាក់​ ព័ន្ធ​ដល់​កុល​​សម្ព័ន្ធ​ទាំង​មូល​ ។
ប៉ុន្តែ​​​ចម្លែក​​​ណាស់ ​មួយ​ឆ្នាំ​​ក្រោយ​ស្រ្តី​​​ដដែល​​នោះ​សម្រាល​កូន​​ប្រុស​ទី​​​​ពីរ​​​ ស្រាប់​តែ​​​មាន​ជើង​​​​​ដង្កៀប​ក្តាម​​​ទៀត​ ។ ​លើក​នេះ​​​ខុស​ពី​មុន​​ មនុស្ស​​​​ក្នុង​កុល​សម្ព័ន្ធ​​​​​​​ផ្លាស់​ប្តូ​​រ​គំ​និត​​​​ទាំង​​ស្រុង​លែង​​​គិត​​ថា​ជាការ​ដាក់​ទោ​ស​​​​របស់​អា​ទិ​​ទេព​​​​​ដូច​មុន​ មិន​តែ​ប៉ុណ្ណោះ​​​បែរ​ជា​​​កំណត់​​​​ថា​ អា​ទិ​ទេព​​​​ប្រទាន​​​សំណាង​ល្អ​​​ដល់​កុល​សម្ព័ន្ធ​​​​​ទៅ​វិញ។ ​​​ទ្រង់ចង់​​​​​ឱ្យ​កុល​សម្ព័ន្ធ​​​​ទាំង​មូល​ទទួ​លយក​​​​ទើប​ថែម​​ដដែល​ៗ​​អ៊ីចឹង​ ។ ​ការ​យល់​ឃើញ​​​​នេះ​​ធ្វើ​​ឱ្យ​​​​ពួក​គេ​នាំ​​គ្នា​ថ្នាក់​​ថ្នម​បី​​បម​ទារក​​​បាត​ជើង​​​ដង្កៀប​ក្តាម​​​​ទី​ពីរ​​​​​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​បំ​ផុត​ ។
​លុះ​​​​ស្ត្រី​ដដែល​​​នោះ​​​សម្រាល​​បាន​កូន​​​ប្រុស​ទី​៣​​​បាត​ជើង​​​ដង្កៀប​ក្តាម​ទៀត​ ពួក​គេ​​​ជប់​លៀង​​​​ច្រៀង​រាំ​​​គគ្រឹកគ​គ្រេង​ មិន​តែ​ប៉ុណ្ណោះ​​​នាំ​​គ្នា​រៀប​តង្វាយ​​​​​​ថ្វាយ​​​​អា​​​ទិ​ទេព​​​​​ថ្លែង​​អំណរ​គុណព្រះ​អង្គ​​​​ដែល​ប្រទាន​រូប​រាង​ថ្មីពិសេស​​​ដល់​​កុល​​សម្ព័ន្ធ​​​ ។ តាំង​​​ពី​ពេល​នោះ​​ទារក​​​​-ទា​រិកា​ក្នុង​​​កុល​សម្ព័ន្ធ​​ Doma ​កើត​មក​មាន​​បាត​ជើង​​​ដង្កៀប​ក្តាម​​គ្រប់​គ្នា​​ ជា​ហេតុ​ធ្វើ​ឱ្យ​​មនុស្ស​​​ក្នុង​កុល​សម្ព័ន្ធ​​​មាន​លក្ខណៈ​​​បែប​នេះ​​​រហូត ​។ ពួក​គេ​​​​តែ​ងមាន​​​​មោ​ទ​ន​ភាព​ចំពោះ​​​​​​លក្ខណៈ​ជើង​​ដង្កៀប​​ក្តាម​​​​របស់​ខ្លួន​ ប៉ុន្តែ​​​​ទន្ទឹម​នឹង​នោះ​​ក៏​​កាន់​តែ​​​ដក​ខ្លួន​​ឆ្ងាយ​​​​ពី​មនុស្ស​​​សហ​គមន៍​​ផ្សេង​ដែរ ។
​​កុល​សម្ព័ន្ធ​​​ Doma ​និ​យាយ​​​​ភា​សា​​​ពីរ​ គឺ​​​ភាសា​​​ព័រ​ទុយ​ហ្គាល់​ និង​​ Korekore ដែល​​​​​ជា​ភាសា​​​​របស់​​កុល​សម្ព័ន្ធ​​ Mkorekore ។ ​​ដើម្បី​​​​បន្ត​វត្ត​មាន​​​​ជា​និ​រន្ត​រ៍​​​របស់​ខ្លួន​ កុល​សម្ព័ន្ធ​​​​​ Doma ​​រស់​​​អា​ស្រ័យ​ស្បៀង​​ដែល​បាន​ពី​ការ​បរ​បាញ់​​ ការ​នេ​សាទ​ ​និង​​បេះ​​ផលា​នុ​ផល​​​ព្រៃ​ឈើ ។ ​ពួ​ក​គេ​​​​​ខិត​ខំ​​​ធ្វើ​ការ​ងារ​​​​គ្រប់​យ៉ាង​​​ដើម្បី​​​​ឱ្យ​មាន​ជីវ​ភាព​សម​ប្រកប ​ទាស់​តែ​ពួក​គេ​​​មិន​ចូល​ចិត្ត​​​​ប្រាស្រ័យ​​ទាក់​ទង​​ជាមួយ​​​មនុស្ស​​​សហ​គមន៍​​​​ផ្សេង ។ ​​​ពួក​គេ​ជឿថា បាត​ជើង​​ដង្កៀប​​ក្តាម​​​របស់​​ខ្លួន​​​​​ជា​​លក្ខណៈ​​​ពិ​សេស​​​ដែល​​​​អា​ទិ​ទេព​​​ប្រទាន​​​ឱ្យ​ខ្លួន ​ជន​ជាតិ​​ផ្សេ​ង​​គ្មាន​សំណាង​​ដូច​ខ្លួន​ឡើយ​ ។
​អ្នក​ខ្លះ​​ក្រៅ​ពី​​​​មេ​ជើង​​​ និង​កូន​ជើង​​​នៅឃ្លាត​​​ពី​គ្នា​​ ថែម​​ទាំង​មាន​ស្បែក​ភ្ជាប់​​​​ចន្លោះ​​​កណ្តាល​​​​​ដូច​​ជើង​​ទា​ទៀត ។ ​​អ្នក​មាន​​ស្បែក​​ភ្ជាប់​ចន្លោះ​​​​កណ្តាល​​​​​រវាង​​​មេ​ជើង​​​និង​កូន​ជើង​​​ តែង​​​អួត​​​​ថា​ខ្លួន​​​មាន​​​​លំនឹង​​ល្អ​​​​ជា​​ង​គេ​​​ក្នុង​ការ​ដើរ​​​ ក៏​ដូច​​​ជា​​បំ​ពេញ​ការ​ងារ​​​ផ្សេងៗ ។ ដោយ​សា​រ​បាត​ជើង​​​​មាន​លក្ខ​ណៈ​​​ចម្លែក​​​ពេក​ កុល​សម្ព័ន្ធ​​​​ Doma ​ក្លា​យ​ជា​​​គោល​ដៅ​ស្រាវ​​ជ្រាវ​​​​​របស់​​​អ្នក​​​​ប្រាជ្ញ​​​ជីវ​​​សាស្ត្រ​ ។ ​ប៉ុន្តែ​​ការ​​ស្រាវ​​ជ្រាវ​​​​​​ពី​​​ជន​​​​ជា​តិ​នេះ​​​​ជួប​កា​​រ​លំ​បាក​​​​ខ្លាំង​ ព្រោះ​​​​ពួក​គេ​មាន​​ច​រិត​​រអើលច្រើន​​​ និយម​រស់​នៅ​​​លាក់​ខ្លួន​​​តាម​​​កន្លៀត​​​ភ្នំ​​ខ្ពស់ៗ ​​​អត់ចង់​ប្រា​ស្រ័យ​ទាក់​ទង​​​​ជា​មួយ​​អ្នក​ក្រៅ​ ។
Bemba ​អា​​យុ​​៣៦​ឆ្នាំ​​​ ជា​​ជន​​​កុល​សម្ព័ន្ធ​​ Doma ​​​ម្នាក់​និ​យាយ​​​​​​​​ថា​ កុល​សម្ព័ន្ធ​​​ Doma ​​ភាគ​តិច​​​បំ​ផុត​​ដែល​ហ៊ាន​​​ចេញ​​រក​ស៊ី​ឆ្ងាយ​​​ពីតំ​បន់​​​រស់​នៅ​​​​របស់​​​ខ្លួន ។ ​​រាល់រដូវ​​​ក្តៅ​ Bemba ​តែង​​ចេញ​​​​ពី​ជ្រលង​ភ្នំ​​ទៅ​​រក​ការ​ងារ​​​ធ្វើ​ដើម្បី​​​ផ្គត់​ផ្គង់​​​​​គ្រួសារ។ Bemba ​ទៅ​ដល់​​​ណា​មនុស្ស​​ម្នា​ឈរ​​មើល​ដល់​នោះ​ អ្នក​ខ្លះ​​​​ថែម​ទាំង​​​​​មក​ជិត​​​ឱ​ន​មើល​​​​បាត​ជើង​​​​ឱ្យ​ច្បាស់​​ទៀត​​ផង​ ។ ​
ប្រពន្ធ​​​​​ពីរ​នាក់​​​របស់​ Bemba ​អាយុ​​៣២​ឆ្នាំ ​និង​​២៧ឆ្នាំ ​ព្រមទាំង​កូន​​​ពី​រ​នាក់​របស់​ពួក​គេ​ អា​យុ​​៥ឆ្នាំ និង​​៦ឆ្នាំ ​ដែ​ល​តែង​​រួម​ដំណើរ​​ទៅ​ជា​មួយ​ Bemba ​​​ក្លាយ​ជា​គោ​ល​ដៅ​​​​​នៃ​ការ​ចោម​រោម​​​មើល​ពី​មនុស្ស​​​ជុំ​វិញ​​ ព្រោះ​​​ពួក​គេ​​​សុទ្ធ​តែ​​​​ជើង​ដង្កៀប​ក្តាម​​ ។ ប៉ុន្តែ​​​ទោះ​ជា​ដូច្នេះក្តី​គ្រួសារ​ Bemba ​​ហាក់​​ដូច​​គ្មាន​​​ការ​​អៀន​​ខ្មាស​​​​​​អ្វី​សោះ​​​ ព្រោះ​​​ថា​ក្នុង​​​កុល​សម្ព័ន្ធ​​​ Doma ​​​អ្នក​បាត​ជើង​ម្រាម​​៥​​​ទៅ​​​វិញ​​ទេ​​ដែល​ត្រូវ​​​ចាត់​ទុក​​ជា​មនុស្ស​​​ខុស​គេ​​ និង​ត្រូវ​​​​ចាត់ចូល​​​លំដាប់​​​ថ្នាក់​​​បាត​​សង្គម​ គ្មា​ន​អ្នក​​​​​ណា​ចង់​​​រាប់​​រក​ឡើយ​ ។
អ្នក​​បាត​ជើង​​​ម្រាម​៥​​ធម្ម​តា​ក្លាយ​ជា​​មនុស្ស​​ខុស​​ធម្ម​តា
ចេញ​ក្រៅ​​រក​ស៊ី​,​ ប្រការ​​​ដែល​គេ​​​​​​ចោម​​រោម​សួរ​​​​ Bemba ​គឺ​ប្រភព​​​​​បាត​​ជើង​​​ចម្លែក​​​របស់​​​​កុល​សម្ព័ន្ធ​​​ Doma ។ នៅតែ​​ជារឿង​​​​​​​ព្រេង​​និ​ទាន​​​​​ត​គ្នា​ដដែល​​ Bemba ​​​និ​យាយ​​​​​ដោយ​មោទ​ន​ភាព​​​ប្រាប់​​​​ទៅ​វិញ​​​តាម​អ្វី​​​​ដែល​ខ្លួន​​ចង​ចាំ​ ហើយ​តែ​ង​​​​បញ្ជាក់​​​​​ថា​ មិន​មែន​អ្ន​ក​បាត​ជើង​​​​​តង្កៀប​ក្តាម​​​​បង្កើត​​​​កូន​មក​​​សុទ្ធ​​តែ​បាត​​ជើង​​តង្កៀប​ក្តាម​នោះ​ទេ ។ ​ដូច​​​យ៉ាង​គ្រួសារ​​ខ្លួន​ជា​ដើម, ​ឪ​ពុក​​​​ម្តាយ​ខ្លួន​សុទ្ធ​តែ​​​បា​តជើង​​​តង្កៀប​ក្តាម​​​​ទាំង​ពីរ​នាក់​​​​ប្តី​ប្រពន្ធ​ តែ​ពេល​​បង្កើត​​កូន​​​មក​ កូន​​​២នាក់​​​ដំបូង​​​បាត​ជើង​​​​ម្រាម​​​៥​ដូច​​មនុស្ស​​​ផ្សេង​ទៀត​ លុះ​ដល់​កូន​ទី​៣​​​​នាក់​​ចុង​ក្រោយ​​​​ដែល​ក្នុង​នោះ​​​មាន​រូប​ខ្លួន​​​ផង​​ មានបាត​ជើងតង្កៀប​ក្តា​ម​​​​ទាំង​​អស់ ។ ​
​Bemba ​បញ្ជាក់​​​​ថែម​​​​​​ថា សម្រាប់កុល​សម្ព័ន្ធ​​  Doma ​​កូន​​ណា​កើត​​​មក​​ម្រាម​​​៥​​ដូច​មនុស្ស​​​នៅ​​សហ​គមន៍​​​​​ផ្សេង​​​​​ ជា​កូន​​​ធ្វើ​ឱ្យ​​​​​ឪពុក​ម្តាយ​​អស់​សង្ឃឹម​​​​ ព្រោះ​​មិន​មាន​លក្ខណៈ​​ល្អ​ប្រសើ​​​​ររបស់​ពូជ​​​អំ​បូរ ។ ឪ​ពុក​​​ម្តាយ​ពួក​គេ​​​យល់​ថា ត្រូវ​អា​ទិ​ទេព​​​ខឹង​​​​សម្បាទើប​ធ្វើ​ឱ្យ​​​មាន​កូន​​​​​ខុស​ប្រ​ក្រ​តី​​ដូច្នេះ ។ ​កូន​ដែល​​​កើត​មក​មាន​​ម្រាម​​៥​​​​​ត្រូវ​បាន​​​ចាត់ទុ​ក​ថា​​ ជា​មនុស្ស​​ខុស​ធម្ម​តា​ ទទួល​ការ​​​រើស​អើង​​តាំង​ពី​តូច​​រហូត​ដល់​ចាស់ ។
លោក​​​ Road Nelson អ្នក​កត់​ត្រា​ប្រវត្តិសាស្ត្រ​​​ប្រចាំ​​ឆ្នាំ ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ហួស​​​ប្រ​មាណ​​​​ពេល​ឃើញ​មាន​មនុស្ស​​ដង្កៀប​ក្តាម​​ ។ រឿង​នេះ​​​​កើត​ឡើង​​​កាល​ពី​​ប៉ុន្មាន​​​ឆ្នាំ​មុន​​​ពេល​គាត់​​​ចូលរួម​​​​​ក្នុង​ពិ​ធី​​​​ជប់​លៀង​​​កណ្តាល​​​​វាល​មួយ​​​នៅ​​ប្រទេស​​ស៊ីម​បាវ៉េ ហើយ​​​​ក្រឡេក​ឃើញ​បុរស​​​​​ជើង​​ដង្កៀប​ក្តាម​​​​ម្នាក់ដើរ​​ក្បែរ​​កន្លែង​​ជប់​លៀង​​ ។ ពេល​នោះ​​គាត់​​​សម្លឹង​​ស្ទើរ​​​​ធ្លាក់​​គ្រាប់​ភ្នែក​​​ចេញ​ក្រៅ​ ភ្លេច​រឿង​​លេង​​​​ជា​មួយ​​មនុស្ស​​ជុំ​វិញ​ ។
ចប់​​ការ​ជប់​លៀង​​​​គាត់​​ចាប់​ផ្តើម​​​ធ្វើ​ដំណើរ​​​​​ទៅ​​ដែន​​ដី​កុល​សម្ព័ន្ធ​​​​ Doma ​រស់​​នៅ​ដើម្បី​​ស្វែង​យល់​​​ឱ្យ​បាន​ស៊ី​ជម្រៅ ប៉ុន្តែ​​​រហូ​ត​ដល់​សព្វ​ថ្ងៃ​​គាត់​នៅ​តែ​​រក​មូល​​ដ្ឋាន​វិទ្យា​សាស្ត្រ​​​​បក​ស្រាយ​​​​មូល​ហេតុ​​​​បាត​ជើង​​​​ចម្លែក​​​​នេះ​អត់​​​ទាន់​ឃើញ​​នៅឡើយ ។ ប៉ុន្មាន​​​​ឆ្នាំ​កន្លង​​​​មក​មាន​តែ​​​ប្រការ​​ម្យ៉ាង​​​ប៉ុណ្ណោះ​​ដែល​គាត់​កត់​សម្គាល់​​​បាន​​ គឺ​បើ​​អ្នក​បាត​ជើង​​តង្កៀប​ក្តាម​​​រៀប​ការ​​​ជា​មួ​យ​​អ្នក​​​បាត​ជើង​​​ធ​ម្ម​តា​​​ខាង​​កុ​ល​សម្ព័ន្ធ​​​ផ្សេង​ កូនៗ​​​ពួក​គេ​​​បាតជើង​​​ធម្មតា​​​​ច្រើន​គ្នា ។ គ្រួសារ​ខ្លះ​​​អាច​ពាក់​​​កណ្តាល​ ឬ​​​​ជាង​​ពាក់​កណ្តាល​​ ​តែ​បើ​អ្នក​​ជើង​តង្កៀប​ក្តាម​​​​រៀប​ការ​​​ជា​មួយ​​​អ្នក​​ជើង​តង្កៀប​ក្តាម​​ដូច​គ្នា បាន​កូន​មក​​សុទ្ធ​តែ​ជើង​​តង្កៀប​ក្តាម​ ឬ​មាន​​​​លាយ​ជើង​​​​ធម្ម​តា​ម្នាក់​​ពីរ​នាក់​​យ៉ា​​ង​ច្រើន ។
អត្ថ​បទ​ស្រាវជ្រាវ​​​​​មួយ​ចុះ​ផ្សាយ​​​លើ​ទំ​ព័រ​​កាសែត​​​ក្នុង​ប្រ​ទេស​​​​ស៊ីប​បាវ៉េ និ​យាយ​ថា ​ពូជ​ពង្ស​​កុល​សម្ព័ន្ធ​​​ Doma ក្នុង​​ប្រទេស​​​បុត​ស្វា​ណា ​មាន​ប្រភព​​​ពី​ជន​ជាតិ​​​ Wanya នៅ​ប្រទេស​​​ម៉ូ​ហ្សំ​ប៊ិច ត្រូវ​បែក​​ខ្ញែក​​​ពី​ប្រភព​​​​ដើម​របស់​​​​ខ្លួន​ក្នុង​​​សតវត្ស​​​ទី​១៨ ​ដោយ​សារ​​​ពួក​​ព័រ​​ទុយ​​ហ្គាល់​​ ដែល​ពេល​នោះ​​​ត្រួត​ត្រា​​​ម៉ូ​ហ្សំ​ប៊ិច​ ។ ​អ​ត្ថបទ​អះ​អាង​​​​​ថា ជន​ជាតិ​​​ Wanya ​ជា​​អំ​បូរ​​​​ម​​នុស្ស​​​រអើល​​​ច្រើន​​ដូច​ជន​ជាតិ​ Doma ​អ៊ី​ចឹង​​, មិន​សូវ​​​ចង់​​ប្រាស្រ័យ​ទាក់​ទង​​​ជា​មួយ​​​អ្នក​​ក្រៅ​ទេ ។
ព្រោះ​តែ​​ដូច្នេះ​​ទើប​​ពួក​ព័រ​ទុយ​ហ្គាល់​​​​ ស្គាល់​​​​ជន​ជាតិ​ Wanya ក្រោយ​គេ​​​​ ហើយ​​ក៏​ចាប់​ផ្តើម​​​ធ្វើ​​​​បាប​លេង​​​​ជា​ល្បែង​​​ដោយ​ចេញ​បញ្ជា​​​ឱ្យ​​​ក្មេ​ង​​ប្រុស​ជន​ជាតិ​ Wanya ​ពេល​ធំ​​​ពេញ​វ័យ​​​ត្រូវ​ចេញ​​​ពី​ដែន​ដី​​របស់​ខ្លួន​​​​​ ស្ទាក់​សម្លាប់​មនុស្ស​​​ប្រុស​​​ណាម្នាក់​​ដែល​ខ្លួន​ប្រទះ​​​ សម្លាប់​បាន​​ហើយ​ត្រូវ​​កាត់​​អង្គ​ជាតិ​​អ្នក​នោះ​មក​បង្ហា​ញ​ជា​ភ​ស្តុ​តាង​​ ។ ការ​ដាក់​​​​កំហិត​​​​ដ៏​សាហាវ​​បែប​នេះ​ ជន​ជាតិ​​ Wanya ​មិន​​អា​ច​អនុ​វត្ត​បាន​​​​ឡើយ​​ ព្រោះ​​​ខ្លួន​​​​​​​​ញញើត​​​​ណាស់​​​ការ​បង្ហូរ​​ឈាម​​មនុស្ស​​​​គ្នា​ឯង ។
​​ឃើញ​​​បញ្ជា​របស់​ខ្លួន​​អត់​ប្រសិទ្ធ​​ភាព​​​ ពួកព័រ​ទុយ​ហ្គាល់​​​​​បញ្ជូន​​​​​ទ័ព​ទៅ​​​​បង្ក្រាប​​​​បី​ដង ​ធ្វើ​ឱ្យ​ជន​​​ជាតិ​​ Wanya ​​​រត់ប្រាស​អា​យុ​​​ទៅ​​ជ្រក​លាក់​ខ្លួន​​ក្នុង​​​ប្រទេស​​​ផ្សេងៗ ហើយ​ក្រុម​​​ដែល​​​​លាក់​ខ្លួន​​ក្នុង​​​​​ប្រទេស​​​បុត​ស្វា​ណា​​ ក៏​ក្លាយ​ជា​​​​ជន​ជាតិ​ Doma ​ រហូត​​​ដល់​​​សព្វថ្ងៃ ។ ​អត្ថ​បទ​​​គ្រាន់​តែ​​ពន្យល់​​​រួម​ៗ​​ដូច្នេះ​​​ តែ​មិន​​បាន​​បញ្ជាក់​​ថា ​បើ​កុល​សម្ព័ន្ធ​​ Doma ក្លាយ​​ពី​ជន​ជាតិ​ Wanya ​ហេតុ​អ្វី​​​​​បាត​ជើង​​​ខុស​ពី​ជន​ជាតិ​​ Wanya បែប​នេះ ។
​ប៉ុន្តែ​សម្រាប់​លោក​​ Road Nelson វិញ​​​គាត់​​​​​​​សន្និ​ដ្ឋាន​​​​ផ្សេង​​ពីនោះ​ ។ គាត់​​​ថា ស្ត្រី​ដែល​​​ប្រសូតបាន​កូន​​​មាន​ជើង​​ដូច​​តង្កៀប​ក្តាម​​​ដំ​បូង​គេ​​ ជា​ស្ត្រី​​​ចេញ​ពី​​​​ជ្រលង​​​​ Zambezi សព្វ​ថ្ងៃ​​​ស្ថិត​​នៅ​ចំហៀង​​​ដែន​ដី​​​ប្រទេស​​​ម៉ូ​ហ្សំ​ប៊ិច​ តែ​​​មិន​មែន​​ជន​ជាតិ​ Wanyaឡើយ ។ បច្ចុ​ប្បន្ន​​ក្នុង​ប្រទេស​​ម៉ូ​ហ្សំ​ប៊ិច​ គេ​រក​ឃើញ​​ទិន្នន័យ​​​ជា​ច្រើន​​​ពាក់​ព័ន្ធ​​​ដល់ក្រុម​​​មនុស្ស​​​​ជើង​តង្កៀប​ក្តាម​​​ ថ្វី​បើ​សព្វ​ថ្ងៃ​​​​អ្នក​ទាំង​នោះ​សល់​​​មិន​ច្រើន​​ដូច​ពី​​​​​ដើម​ក៏​ដោយ ៕

No comments:

CASINO





MOBILE MAGAZINE