តើប្រិយមិត្តឧស្សាហ៍ពាក់ស្បែកជើងហប់ តឹងណែន អត់មានខ្យល់ចេញចូលដែរអត់? ខែវស្សាឧស្សាហ៍ដើរប៉ះទឹកអត់? ពិសេសឧស្សាហ៍ឆ្កឹះក្រចកលេង ឬកាត់ក្រចកជើងមិនត្រឹមត្រូវដែរអត់? បើថាធ្លាប់មែនសូមកុំបង្អង់យូរអី ឆាប់រកវិធីការពារ និងព្យាបាលវាភ្លាមទៅ ព្រោះចំណុចទាំងនេះកំពុងតែនាំប្រិយមិត្តទៅរកការកើតត្រចៀក ក្រាញ់ជើងហើយ។ តាមការសង្កេតឃើញថាត្រចៀកក្រាញ់តែងតែកើតមានឡើងនៅក្រចកជើងមេ ដូច្នេះខាងក្រោមនេះគឺជាវិធីងាយៗសំរាប់ការពារ និងព្យាបាលត្រចៀកក្រាញ់។
វិធីការពារ
- មិនត្រូវឆ្កឹះក្រចកលេង
- កុំកាត់ក្រចកជើងជារាងមូលដោយការយកដែកឆ្កឹះចូលទៅក្នុងក្រចកជ្រៅពេកទេ
- កុំពាក់ស្បែកជើងតឹងណែនហប់ខ្លាំងខុសពីធម្មតា
- ឧស្សាហ៍ចំហជើងឲ្យត្រូវខ្យល់ដើម្បីបំបាត់សំណើម
- ត្រូវលាងសំអាតជើងឲ្យបានស្អាតជាប្រចាំ ព្រោះជើងកខ្វក់អាចបណ្តាលឲ្យដីដែលជាប់នឹងស្បែកប្រអប់ជើងហូរចូល ក្នុងក្រចកដែលអាចបង្កទៅជាត្រចៀកក្រាញ់
ប្រសិនបើប្រិយមិត្តកំពុងប្រឈមនឹងបញ្ហាត្រចៀកក្រាញ់ហើយ សូមអនុវត្តតាមវិធីខាងក្រោមនេះ
- ឈប់បន្តពាក់ស្បែកជើងរឹបតឹងតទៅទៀត
- ត្រូវឧស្សាហ៍ត្រាំជើងក្នុងទឹកក្តៅឧណ្ណៗឲ្យបាន 20 ទៅ 30 នាទីបន្ទាប់មកត្រូវយកសំឡីផ្តិតយកខ្ទុះចេញដោយថ្មមៗ
- ប្រសិនបើក្រចកជើងបាត់រលាក ឬហើមគួរកាត់ និងឆ្កឹះក្រចកដែលបុកចូលទៅក្នុងសាច់ដោយអ្នកមានជំនាញ
- ត្រូវដាក់ថ្នាំសំលាប់មេរោគ រាល់ពេលសំអាតយកខ្ទុះចេញ
- មិនត្រូវបន្តលូកឆ្កឹះកាត់ក្រចកជើងនោះដោយខ្លួនឯងទៀតទេ ព្រោះកាន់តែកាត់ ឬកាន់តែឆ្កឹះ គឺវាកាន់តែស៊ីជ្រៅដល់ក្នុងតែប៉ុណ្ណោះ
- ប្រសិនបើការព្យាបាលទាំងនេះដោយខ្លួនឯងហើយ ប៉ុន្តែនៅតែមិនបានទទួលជោគជ័យទេនោះ គួរតែទៅពិរោះជាមួយអ្នកឯកទេសជម្ងឺសើស្បែកពីបញ្ហានេះ ព្រោះត្រចៀកក្រាញ់ក៏អាចបង្កឲ្យមានគ្រោះថ្នាក់បានផងដែរ។
No comments:
Post a Comment