About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ភាសា​​​ចិន​​កុកងឺ​​ក្លាយ​ជា​ភាសា​​យាន​​​លំដាប់​​ទី​2ប្រជែង​​​​នឹងភាសា​អង់គ្លេស

ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​បរទេស​​កាល​ពី​​ពេល​ថ្មីៗ​កន្លង​មក​​​​ ផ្សាយឱ្យ​ដឹង​ថា  ​តាមលទ្ធផល​​​​អង្កេត​​​ស្រាវ​​ជ្រាវ​​​​ដែល​​​រៀបចំ​​ឡើង​​ដោយ​មហា​វិទ្យា​​ល័យ​​​ចិន​​នៅ​ហុង​កុង​​​បង្ហាញ​​ថា ភាសា​ចិន​​កុក​ងឺ​ ឬ​ចិន​​ប៉េកាំង ជាភាសា​ទំនាក់​ទំនង​​​​លំដាប់​​ទី​២​នាំមុខភាសាអង់​គ្លេស ។  ​លទ្ធផល​​នៃការ​អង្កេត​បង្ហាញ​​​​ឱ្យ​​ឃើញ​ថា  ​ប្រ​ហែល​៤៨%​ នៃជន​ជាតិ​ហុង​​កុង​​អាច​និយាយ​ភាសាចិន​​កុក​ងឺ​​ ឬ​ចិន​​​ប៉េ​កាំង​ ខណៈ​ពេល​៤៦%​ ​និយាយភាសា​អង់​គ្លេស ។ ការ​កើន​ឡើង​នេះ​​ ​ចាត់​ទុក​ថា​​បាន​​​ដំណើរ​​​ការ​យ៉ាង​​ឆាប់​​រហ័ស​​ ​បើ​ប្រៀប​​​​ធៀប​នឹង​១០​​ឆ្នាំមុន ដែល​​មាន​​ជន​ជាតិ​​​ចិន ត្រឹមតែ​១ភាគ​​៣​ និយាយ​​ភាសា​​ចិន​​កុក​ងឺ ។
​រដ្ឋា​​​​ភិបាល​​ក្រុង​ហុង​កុង​​​​បាន​​សហការ​ជាមួយ​​​សភា​​​ផ្សព្វផ្សាយ​​​​ឱ្យ​​ប្រើ​ប្រាស់​​ភាសា​​កុកងឺនៅ​ហុង​កុង ។ កាលពីឆ្នាំ​​១៩៩៨​ ។ ​​ភាសា​​កុក​ងឺ​បាន​ក្លាយ​ជា​​មុខវិជ្ជា​​រៀន​​ក្នុង​សាលា​បឋម​​​សិក្សា​​​ និង​ក្លាយ​​​ជាវិញ្ញា​​សា​​ទូទៅ​នៅ​ឆ្នាំ​​២០០០ ។ ទោះជា​​យ៉ាង​ណា​ក៏​ដោយ​ ​តាម​​លំហូរ​​នៃ​ចំនួន​​​​​ភ្ញៀវ​ទេស​ចរ​​និង​​អ្នក​​ជំនួញ​​របស់​​ចិន​ បាន​ធ្វើ​​ឱ្យ​កើត​​ការ​ជំទាស់​​នៅ​ហុង​កុង​​​ កាលពី​​ប៉ុន្មាន​​​ខែ​​កន្លង​មក  ​ដោយ​ជនជាតិ​ហុង​​កុង​​​ ​មាន​អារម្មណ៍​​ ថា  ភាសា​​ចិន​​​​កុក​ងឺ​ឬ​​​ចិន​ប៉េ​កាំង​​​​គឺជា​​សត្រូវ​​និង​​​​គំរាម​​​​កំហែង​​ដល់​ពួកគេ​ កើន​ឡើង​​​ពី​​១,៨% ដល់​​​៧,៣​%​ នៃអំឡុង​​ពេល​​៤ឆ្នាំ​មុន ។ ​​បច្ចុប្បន្ន​​ ជនជាតិ​​ហុង​​កុង​​និយម​​​ប្រើ​ភាសា​​ចិន​​​​ក្វា​ង​​ទុង​ ធ្វើ​ជាភាសា​យាន​​នៅ​ក្នុង​​ស្រុក ៕​

No comments:

CASINO





MOBILE MAGAZINE