About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ស្នេ​ហ៍​​ពិត​គ្មាន​​​​រាថយ​ ទោះ​បី​​ជា​ប្តី​​មាន​ជំ​ងឺ​​​ចម្លែក​​ក៏​​​​​នៅ​តែ​ស្រ​ឡាញ់


ប្រ​ភព​​​​ពី​​ដេលី​​ម៉េល​ កាល​ពី​ថ្ងៃ​​​ទី​​២៨ កុម្ភៈ ​​បាន​បង្ហាញ​​គូ​ស្នេហ៍​​​ជន​​ជាតិ​​ឥណ្ឌា១គូ ដោយ​​ភាគី​​បុរស​​កើត​​​ជំ​ងឺ​​​ដុះ​សាច់​ ឬ​​សាច់​ពកនៅ​ពាស​ពេញ​ដង​​ខ្លួន​​​ ប៉ុន្តែ​​ភាគី​​ខា​ងស្ត្រី​ជា​ប្រពន្ធ​​មិន​ស្អប់​ខ្ពើម​​ សុខ​​ចិត្ត​​​រួម​​រស់​ជា​មួយ​​គ្នា​ដោយ​​បង្កើត​​​​​​បាន​​កូន​​ប្រុស​​៣នាក់​ ។ ​អ្នក​កើត​ជំ​ងឺ​សាច់​ពក​​ ឬ​ដុះ​សាច់​ គឺ​​លោក​ម៉ូហាម៉ាត់​ អ៊ូ​ម៉ា ​អាយុ​​​៦២​ឆ្នាំ​ ជា​អ្នក​ស្រុក​​រស់​នៅ​​ក្នុង​ទី​ក្រុង​​​ហាយ​​ដឺ​​រ៉ា​បាត​​ ប្រទេស​​ឥ​ណ្ឌា​​ បង្ហើប​​​ឱ្យ​ដឹង​ថា ​គាត់​​ចាប់​ផ្តើម​​ដុះ​សាច់​​​តាំង​ពី​​អាយុ​​១៤​​ឆ្នាំ ​​ ក្រោយ​មក​​​ក៏​រីក​​រាល​ដាល​​ពាស​ពេញ​​រាង​កាយ​​ដោយ​​មាន​ដុះ​សាច់​​​​រដិប​រដុប  ពេល​គេ​​​​​​​ឃើញ​​​​​​ខ្លាច​​ និង​ស្អប់​​​ខ្ពើម​​​ ហើយ​គ្រូ​ពេទ្យ​​បញ្ជាក់​ថា ​ប្រសិន​បើ​​រៀប​ការ​​មាន​កូ​ន​ៗនោះ​ក៏​​អាច​កើត​​រោគ​​​​ស្រ​ដៀង​គ្នា​​នេះ​ដែរ​ ។ ​​
លុះ​នៅ​​ពេល​​ឈាន​ដល់​​អាយុ​​២៨​ឆ្នាំ​​គាត់​​បាន​​ជួប​​នាង​ហ្វា​ហាន់​ អាន់​នី​សា ដែល​យល់​ព្រម​​​រៀបការ​​ដោយ​ភាគី​​​ខាង​ស្រី​មិន​ស្អប់​ខ្ពើម​​​ខ្លួន​ប្រាណ​អប​លក្ខ​ណ៍​​​គាត់​ឡើយ​ ព្រោះ​ដឹង​​ថា​គាត់​​​​ជា​​​មនុស្ស​ល្អ ។ នាង​​ហ្វា​ហាន់ ថ្លែង​​ថា ​«ខ្ញុំ​​មាន​អា​រម្មណ៍​​ថា​លោក​​អ៊ូ​ម៉ា​​ជា​បុរស​​ដ៏​ល្អ​ មាន​ចិត្ត​​គំនិត​​ល្អ​ទើប​ខ្ញុំ​ជ្រើស​​រើស​​គាត់​​​ធ្វើ​​ជា​​ស្វា​មី​ ទោះ​​បី​​​ក្រុម​គ្រួសារ​​ខ្ញុំ​​​​ក្រើន​រំ​លឹក​ថា ​ទៅ​ថ្ងៃ​​អនាគត​​អា​ច​​ពិ​បាក​​ជាង​នេះ ប្រសិន​បើ​​ជំងឺ​​​សើរ​ស្បែក​​របស់ប្តី​​កាន់​តែ​​អា​ក្រក់​​ជាង​នេះ​ រួ​ម​ទាំង​​ទៅ​​ពិ​គ្រោះ​​ជា​មួយ​គ្រូ​ពេទ្យ​​​ជំ​នួស​​ខ្ញុំ​ ប៉ុន្តែ​​ខ្ញុំ​សម្រេច​​ចិត្ត​​ជ្រើស​រើស​​យក​គាត់​ដដែល​​​»​។
​ក្រោយ​​មក​អ្នក​​ទាំង​​២​សម្រេច​ចិត្ត​​មាន​កូន​​ ​ជា​សំណាង​​ល្អ​កូនៗ​ដែល​​កើត​មក​​​មាន​សុខ​ភាព​​មាំ​មួន​​ មិន​បាន​​ទទួល​ផល​ប៉ះ​ពាល់​​ណា​មួយ​​​ដល់​ពួក​គេ​​ឡើយ​ ។​ ជំ​ងឺ​​ខាង​លើ​​ហៅ​ថា ​NEUROFIB​​​ROMATOSIS (NF) កើត​ឡើង​​ដោយ​កា​រ​ខុស​ប្រ​​ក្រ​តី​​​របស់​​ហ្សែន​ (Gene) ​ដូច្នេះ​​វា​អាច​​​ឆ្លង​​បន្ត​​​ពី​​​ឪ​ពុក​ម្តាយ​ទៅ​កូន​ ដោយ​​សារ​តែ​​កោសិកា​ពូជ​​បង្ហាញ​​នៅ​លើ​ស្បែក​​ ។ ជា​​ដំ​បូង​​​នឹង​មាន​​ស្នាម​​ជាំ​​ ក្រោយ​មក​​ក៏​កើត​ជា​ការ​​ដុះ​​ដុំ​​ពក​ ឬ​សាច់​​ពកនៅ​លើ​ស្បែក​​​ដោយ​គ្មាន​​​ថ្នាំ​​​​​ព្យា​បាល​​ ទោះ​​បី​ជា​​ត្រូវ​​ធ្វើ​ការ​​​វះ​កាត់​​​ ឬ​បាញ់​​កាំ​រស្មី​​ឡា​ស៊ែរក៏​​ដោយ​​ ។
​លោក​អ៊ូ​​ម៉ា ថ្លែង​​​ថា ក្នុង​​មួយ​ជី​វិត​​នេះ ប្រសិន​​បើ​គ្មាន​​ប្រពន្ធ​​ម្នាក់​នេះ ​លោក​​មិន​ដឹង​​ថា​ខ្លួន​ឯង​​នឹង​ទៅ​ជា​យ៉ា​ង​ណា​​ឡើយ​​​? ប្រពន្ធ​គឺ​ជា​​ព្រះ​​ដែល​ជួយ​​​ប្រោស​​ព្រំ​​​​​ជី​វិត​​​លោក​ឱ្យ​មាន​​​រស្មី​​ ៕

No comments:

CASINO





MOBILE MAGAZINE