About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ថ្លៃ​សិក្សា​​កើ​ន​ខ្ពស់​​​ធ្វើ​ឱ្យ​​ស្ត្រី​​និ​ស្សិត​​ពេទ្យ​ប្រឈម​មុខ​នឹង​ការ​លក់​ខ្លួន

ទី​​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​​១ មីនា ​បាន​ផ្សាយ​ដោយ​យោង​​លើ​លទ្ធ​ផល​ស្រា​វ​ជ្រាវ​​កា​ល​ពី​​​ពេល​​ថ្មី​ៗ​​​ឃើញ​​​ថា​ ស្រ្តី​​និស្សិត​ពេទ្យ​​ជា​ច្រើន​​នាក់​​​ក្នុង​ប្រទេស​​អង់​គ្លេស​​មាន​​​ឥ​រិ​យា​បថ​បម្រើ​​​សេ​វា​កម្ម​ផ្លូវ​​ភេទ​​ ដើម្បី​​​រក​ប្រាក់​​ចំណាយ​​លើការ​​សិក្សា​ និង​​ចាយ​វាយ​​ទៅ​លើ​ទំ​និញ​​ដែល​កើន​​ឡើង​ខ្ពស់ ។ ទង្វើ​ខាង​លើ​​មាន​​លក្ខ​ណៈ​​​​ស្រ​ដៀង​នឹង​​​របាយ​ការ​ណ៍​​«Secret Diavy of a call Girl»​របស់​អង់​គ្លេស​​ដោយ​លទ្ធ​ផល​​ស្រាវ​ជ្រាវ​​​បង្ហាញ​និ​ស្សិត​​​ពេទ្យ​​​ហាត់​​ការ​​ ដែល​លក់​ខ្លួន​​​​មាន​​តួ​លេខ​​​ឡើង​​ខ្ពស់​ជាង​​កាល​ពី​​​១០​ឆ្នាំ​មុន​​​ដល់​ទៅ​១០ដងឯណោះ​ ។
​និស្សិត​ពេទ្យ​ម្នាក់​បង្ហើប​​ឱ្យ​ដឹង​​ថា បច្ចុប្បន្ន​​ស្ត្រី​​និ​ស្សិត​​ពេទ្យ​​បាន​ប្រឈម​មុខ​នឹង​ថ្លៃ​​ឈ្នួល​ឆមាស​​ឡើង​ខ្ពស់​ ដោយ​​​មហា​វិទ្យា​ល័យ​​ជា​ច្រើន​​បាន​បង្កើន​ប្រាក់​ឈ្នួល​ដល់ទៅ​​៩.០០០ផោន​​ក្នុង​មួយ​ឆ្នាំ​ ។ មាន​ការ​​​ព្យា​​ករណ៍​​ថា នឹង​​ធ្វើ​ឱ្យ​និ​ស្សិត​​មាន​​បំណុល​ខ្ពស់​ ជំ​រុញ​​ឱ្យ​និស្សិត​​​ស្រី​,នៅ​អង់​គ្លេស​​​សម្លឹង​ឃើញ​ថា ​ការ​លក់​ខ្លួន​​​ ជា​ជម្រើស​ល្អ​​ និង​​រក​​ប្រាក់​​បាន​យ៉ាង​​ងាយ ៕

No comments:

CASINO





MOBILE MAGAZINE