About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

វិធី ​៨​ យ៉ាង ​ដើម្បី​ចង​ចិត្ត​មនុស្ស​ពិសេស​របស់​អ្នក​

គូរ​ស្នហ៏​នៅ​ពេល​ដែល​មាន​ពេល​វេលា​នៅ​ក្បែរ​គ្នា​ច្រើន​ពេក​ទៅ ​និង​យូរ​ពេក​ទៅ​បែរ​ជា​ធុញ​ទ្រាន់​និង​​គ្នា ​ហើយ​ប្រការ​នេះ​អាច​បណ្តាល​ឲ្យ​មាន​រឿង​រកាំ​រកូស​ខ្លះៗ​ ដែល​អាច​ជះ​ឥទ្ធិ​ពល​ដល់​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ ហើយ​មិន​យូរ​មិន​ឆាប់​ប្រាកដ​ជា​មាន​អ្នក​ត្រូវ​ដើរ​ចេញ​ជា​ក់​ជា​មិន​ខាន​។ ​ដូច​នេះ ​អ្នក​គួរ​ចេះ​កែ​ខៃ​ ដើម្បី​ឲ្យ​ស្ថាន​ភាព​នោះ​វិល​ទៅ​រក​សេច​ក្តី​ស្រឡាញ់ ​និង​ភាព​ស្រុះ​ស្រួល​គ្នា​វិញ។​ ប្រសិន​បើ​អ្នក​សាក​ល្បង​ ប្រតិបត្តិ​តាម​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​ឲ្យ​បាន​ភ្ជាប់​ភ្ជូន​ Khmerstation​ ជឿ​ជាក់​ថា​​ អ្នក​ពិត​ជា​អាច​ចង​ចិត្ត​មនុស្ស​ពិសេស​របស់​អ្នក​បាន​ជាក់​ជា​មិន​ខាន​។
​១.​ធ្វើ​ឲ្យ​គេ​ដឹង​ថា​ អ្នក​​គិត​ដល់​គេ
មិន​ថា​តាម​រយះទូ​រស័ព្ទ ​SMS​, ​Email​ ឬ​តាម​មធ្យោ​បាយ​ទំនាក់​ទំនង​ផ្សេង​ទៀត​នោះ​ទេ ​ប្រសិន​បើ​គេ​នៅ​ឆ្ងាយ​ត្រូវ​ព្យាយាម​ទំនាក់​ទំនង​គេ​ ដើម្បី​បញ្ជាក់​ឲ្យ​គេ​ដឹង​ពី​ការ​ព្រួយ​បារម្ភ​របស់​អ្នក។​
២.គោរពគ្នាទៅវិញទៅមក
វា​គឺ​ជា​រឿង​ដែល​សំខាន់​ជាង​គេ​ ក្នុង​ការ​ចង​ចិត្ត​ដៃ​គូរ​របស់​អ្នក។​ កុំ​ចាត់​ទុក​គេ​ គឺ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ ដែល​អាច​ធ្វើ​អ្វី​ចំពោះ​គេ​ ក៏​បាន​នោះ។​ ការ​បំបិទ​សេរី​ភាព​ របស់​គេ ​មិន​មែន​ ជា​ហេ​តុ​ផល​ល្អ ​ដើម្បី​ចង​ចិត្ត​គេ​ឡើយ។​
៣.​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្ត​ភិក្ត​ និង​ក្រុម​គ្រួសារ​របស់​គេ
​សូម​កុំ​គិត​ថា​ទំនាក់​ទំនង​របស់​អ្នក​ គឺ​មាន​តែ​ពីរ​នាក់ ​ហើយ​ព្យាយាម​កាត់​ផ្តាច់​ខ្លួន​គេ​ចេញ​ពី​មិត្ត​ និង​ក្រុម​គ្រួសារ​របស់​គេ​ឲ្យ​សោះ។​ អ្នក​គួរ​ចេញ​ទៅ​ក្រៅ​ជា​មួយ​គ្នា​ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភិក្ត​ និង​ក្រុម​គ្រួសារ​របស់​គេទើ​ប​ជា​ការ​ល្អ​បំផុត។​
៤.​សុំទោស​ពេល​ធ្វើឧស
កុំ​ខ្លាច​ ឬ​ខ្មាស់អៀ​ន​ក្នុង​ការ​សុំ​ទោស។​ បើ​វា​ជា​ការ​សុំ​ទោស​ បែប​សុទ្ធ​ចិត្ត​ គ្មាន​នរណា​ចិត្ត​អាក្រក់​មិន​ព្រម​លើក​លែង​ឲ្យ​មនុស្ស​ដែល​ដឹង​កំហុស​ខ្លួន ​ឯង​ឡើយ។ ​បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​ទុក​ពេល​វេលា ​សំរាប់​ឲ្យ​ដៃ​គូរ​បស់​អ្នក​បាត់​ខឹង ​និង​លើក​លែង​ទោស​ឲ្យ​អ្នក។
​៥.កុំអាត្មានិយម
មាន​បុគ្គល​មួយ​ចំនួន​ មាន​គំនិត​អាត្មា​និយម​ កេង​ចំណេញ​ ពី​ដៃ​គូ​របស់​ខ្លួន​ ឬ​ទទូច​ឲ្យ​ដៃ​គូ​ធ្វើអ្វីមួយ​ ដើម្បី​ប្រយោជន៏​ផ្ទាល់​ខ្លួន។​  ឧទាហរណ៏: ទទូច​ចង់​ឲ្យ​ដៃ​គូ​ ទិញ​សំភារះ​ ដែល​មាន​តម្លៃ​ថ្លៃ​ជា​ដើម។​
៦.ជូនកាដូនៅថ្ងៃសំខាន់
កាដូ​ មិន​ចាំ​បាច់​ថ្លៃ​ពេក​ទេ ​ព្រោះ​ថា​ទឹក​ចិត្ត​អ្នក​ ដែល​ចង​ចាំ​ថ្ងៃ​សំខាន់​របស់​គេ ​គឺ​វា​ពិសេស​បំផុត​ទៅ​ហើយ។​
៧.ធ្វើ​ជា​អ្នក​ស្តាប់​ ដ៏ល្អ
ទាំង​រឿង​ក្រៀ​ម​ក្រំ ​លំបាក​ចិត្ត​ រឿង​គ្មាន​ប្រយោជន៏​ផ្សេងៗ​ទៀត​ ដែល​គេ​និយាយ​ប្រាប់​អ្នក​។​ អ្នក​គួរ​ត្រង​ត្រាប់​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ​ហើយ​អ្នក​ប្រាប់​ថា​ល្អ ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៏។​
៨.ស្វែងរករឿងថ្មីៗ
ធ្វើ​​រួម​​គ្នា​​ ដែល​​អាច​​ជៀស​​វាង​​ភាព​​ច្រំ​​ដែល​​ ធុញ​​ទ្រាន់​​ ដែល​​អាច​​ឈាន​ទៅ​រក​ការ​ទាស់​ទែង​គ្នា​ កំណត់​ព្រំដែន​នៃ​ការ​និយាយ​ស្តីនៅ​ពេល​ខឹង​កុំ​ចេះ​តែ​និយាយ​ ដើម្បី​ឲ្យ​តែ​រួច​ពី​មាត់​ត្រូវ​ចេះ​ពិចារ​ណា។​ ផ្អាក​ការ​និយាយ​របស់​អ្នក​ ប្រសិន​បើ​ស្ថាន​ការ​កាន់​តែ​មាន​ភាព​តាន​តឹង​។

No comments:

CASINO





MOBILE MAGAZINE