About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

វៀត​ណាម​​គ្រោង​​​​បើក​​ហាង​​ភ្នាល់​​​​បាល់​​ស្រប​​ច្បាប់​​​​នៅ​ក្នុង​ប្រទេស

ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​បរទេស​​​​​ផ្សាយ​ថា​ ​វៀត​ណាម​​​នឹង​ក្លាយ​ជា​​ប្រទេស​ចុង​​ក្រោយ​​នៅ​អាស៊ី​ដែល​​ផ្តល់​​​​សេរីភាព​​លើ​ការ​​​​ភ្នាល់​​​ជាពិសេស​គឺ​​តម្រុយ​​​បើក​​ការភ្នាល់​​​​បាល់​​​ទាត់​​ រួមទាំង​ភ្នាល់​​​​លើ​​​​កីឡាផ្សេងៗដើម្បី​​លុប​​បំបាត់​​​​​ផល​​ប៉ះ​ពាល់​​​ដល់​​សម្ព័ន្ធ​ដែល​​បើក​​ល្បែង​ស៊ីសង​​​​​ដោយ​​ខុសច្បាប់​ ។​ ​លោក​​វង់​ ឌីនហ៊ូ  រដ្ឋមន្ត្រី​​​​ក្រសួង​ហិរញ្ញ​វត្ថុ​​វៀត​ណាម​​​បាន​ធ្វើ​ដំណើរ​​ទស្សន​​កិច្ច​ទៅកាន់​ប្រទេស​​សិង្ហ​បុរី​​ដើម្បី​​សិក្សា​ស្វែង​​យល់​​ពី​ឧស្សា​ហកម្ម​​លើ​​កីឡាករ​ភ្នាល់​​នៅ​​សិង្ហ​បុរី​​ និង​មាន​ការ​ចរចា​ជាមួយ​មន្ត្រី​​​​ជាន់​ខ្ពស់ ។
លោក​​​បាន​ថ្លែង​​ថា វៀត​ណាម​​​អាច​​ស្វែង​​​យល់​​​​ពី​គំរូ​​នៅ​សិង្ហ​បុរី​​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​​​​​ភ្នាល់​​បាល់​ដោយ​​ស្រប​ច្បាប់ ។ នៅ​ក្នុង​​របាយ​ការណ៍​​បញ្ជាក់​ថា  កន្លងមក​ ​ទោះបី​ជា​វៀត​ណាម​​​មាន​​កាស៊ីណូ​​ក៏​ដោយ​​ ប៉ុន្តែ​​​ការភ្នាល់​​បាល់​​នៅតំបន់​​អឺរ៉ុប​​​​របស់​​ជនជាតិ​​វៀត​ណាម​​​​ចាត់​ទុក​ថា មាន​​ការ​ពេញ​និយម​​​យ៉ាង​​ខ្លាំង។​ ក្រៅពី​នេះ​​​ ក៏​នៅ​​មាន​ជនជាតិ​​វៀត​ណាម​ ជា​ច្រើន​​​បាន​​ធ្វើ​ដំណើរ​​​ទៅ​ប្រទេស​​​កម្ពុជា​​ដើម្បី​​ភ្នាល់​​​បាល់​ក្នុង​កាស៊ីណូ​។
ទោះជាយ៉ាងណា​ ក្នុង​ពេល​បច្ចុប្បន្ន​​នៅ​មិន​​ទាន់​​​​មាន​​លក្ខណៈប្រាកដ​ប្រជាណាមួយ​ តើ​​រដ្ឋាភិបាល​វៀត​ណាម​​ នឹង​អនុញ្ញាត​​​ឱ្យ​​​ក្រុម​ហ៊ុន​​ឯកជន​​ រួមទាំង​​​ក្រុម​ហ៊ុន​​​​បរទេស​​ ចូលទៅ​​វិនិយោគ​​ទុន​​​​លើ​ការ​​​ភ្នាល់​​នៅ​វៀត​ណាម​​​ឬ​យ៉ាង​ណា​ ? តាមការ​​​ប៉ាន់​​ប្រមាណ​​​របស់​​ក្រុម​ហ៊ុន​​​ ​​ប្រៃ​វ័រធ័រ​ហាវ​គូព័របញ្ជាក់​ថា  ​​អាស៊ី​​គឺជាទីផ្សារ​យ៉ាង​សំខាន់​​គួរ​ឱ្យ​​​​​វិនិយោគ​​​លើ​ជំនាញ​​​​ការភ្នាល់​បាល់​ ខណៈ​​ពេល​​​នៅ​តំបន់​​អឺរ៉ុប​​​កំពុង​ជួប​វិបត្តិ​​​​បំណុល  ។​
មាន​ការ​​រំពឹង​ទុក​​ថា អាស៊ី​នឹង​ក្លាយ​​ជា​ប្រភព​​​​ទ្រទ្រង់​​​ចំណូល​​លើ​ផ្នែក​​​​ការភ្នាល់​​​នៅលើ​​ពិភព​លោក​​​ប្រហែល​​៤៣% ​នៅ​មុន​ឆ្នាំ​២០១៥​ឬ​​កើន​​លើស​​២៩%​​ ក្នុង​​​ឆ្នាំ២០១០​ ខណៈ​​ពេល​​​​វៀត​ណាម​​​អាច​ក្លាយ​ជា​ប្រភព​​ភ្នាល់​​ថ្មី​ជាច្រើន​​ផ្នែក​ពី​​​ចំណោម​​ប្រជាជន​ដែល​​មាន​ចំនួន​ជាង​​៩០​លាន​នាក់​ ​ និង​ជា​​​ប្រភព​​ទេសចរណ៍​​ដែល​មាន​ការទាក់​ទាញ​​​ជនបរទេស​​​យ៉ាង​ច្រើន ។ គួរបញ្ជាក់​ថា ក្នុងពេល​​​កន្លងមក​ អ្នក​គ្រប់​គ្រង​​​​កាស៊ីណូ​​«ឡាសវេហ្គាស​ សេន»​ ​នៅ​សិង្ហ​បុរី​​​​បាន​ថ្លែង​ថា គេបាន​ព្យាយាម​​​​ស្នើ​សុំ​​​រដ្ឋា​​ភិបាល​​​វៀត​ណាម​​អនុញ្ញាត​​ឱ្យ​ក្រុម​​​​ហ៊ុន​​ចូល​​​ទៅ​​បង្កើត​​ទីតាំង​កាស៊ីណូ​​ និង​​សាល​​ប្រជុំ​​​នៅក្នុង​​ប្រទេស​នេះ​​​ផងដែរ ៕

No comments:

CASINO





MOBILE MAGAZINE