About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ជនជាតិ​អា​មេ​រិក​ជាប់​ចំណាត់​ថ្នាក់​​​ជា​ភ្ញៀវ​ទេស​ចរ​អា​ក្រក់​បំ​ផុត

ទី​ភ្នា​ក់​ងារ​​ព័ត៌​មាន​​បរ​ទេស​​បាន​ផ្សាយ​ពី​លទ្ធ​ផល​​ស្រាវ​ជ្រាវ​​​របស់​«លី​ហ្វ​វីង​សូ​សៀល​»​​បង្ហើប​​ឱ្យ​ដឹង​​ថា ជន​ជាតិ​​អា​មេ​រិក​​ជាប់​ចំណាត់​ថ្នាក់​​ជា​ភ្ញៀវ​ទេស​​ចរ​ដ៏​អា​ក្រក់​​បំ​ផុត​​​លើ​លោក​ បន្ទាប់​មក​គឺ​ជន​ជាតិ​​​​ចិន ​។ ពាក្យ​អះ​អាង​​ខាង​លើ​នេះ ​​បាន​ផ្តល់​​​នូវ​​ហេតុ​​ផល​ថា ​ជន​ជាតិ​​អា​មេ​រិក​​​រមែង​​តុប​តែ​​ង​​ខ្លួន​​គ្មាន​​របៀប​​រៀប​រយ​ និង​និយាយ​​ស្តី​ដោយ​​សំ​ឡេង​​ឮ​កង​រំពង​ធ្វើ​ឱ្យ​​​ប៉ះ​​ពាល់​​ដល់​អ្នក​ដទៃ ។
គួរ​បញ្ជាក់​ថា តាម​ការ​​អង្កេត​លើ​ភ្ញៀវ​ទេស​ចរ​​​ចំ​នួន​​៥.៦០០​នាក់​នៅ​ទូ​ទាំង​​ពិ​ភព​លោក​ ភាគ​​ច្រើន​​​សម្លឹង​ឃើញ​ថា ​ជន​ជាតិ​អា​មេ​រិក​​ជា​​ភ្ញៀវ​​ទេស​ចរ​ដ៏​អា​ក្រក់​​បំ​ផុត​​ដូច​​ជា ​ប្រើ​​ឥ​រិ​យា​បថ​​មិន​សម​រម្យ ​តុប​តែ​ង​ខ្លួន​​មិន​គប្បី​​ ពោល​គឺ​​​​​ស្លៀក​ពាក់​អាវ​រងាក្រាស់​ ខោ​​ខូវ​ប៊យ ​មួក​​ខូវ​ប៊យ ស្បែក​​ជើង​​ប៉ា​តា រួម​​ទាំង​មាន​ការ​​និយាយ​​ស្តី​ក្នុង​​​​សំ​ឡេង​​ខ្លាំង​ធ្វើ​ឱ្យ​រំ​ខាន​​គេ​ឯង​ និង​​​យក​របស់​​ប្រើ​ប្រាស់​​​​ក្នុង​​សណ្ឋា​គារ​​​ត្រ​ឡប់​​ទៅ​លំ​នៅ​ឋានវិញ​ ។
​ប្រសិន​បើ​បែង​ចែក​​តាមការ​​​យល់​ឃើញ​​របស់​ជន​ជាតិ​​​នី​មួយៗ​​នៅលើ​ពិ​ភព​លោក គឺ​ជនជាតិ​អា​មេ​រិក​សម្លឹង​​ឃើញ​ថា ​ជា​ភ្ញៀវ​​ទេស​ចរ​​អា​ក្រក់​បំ​ផុត​ ។ ចំណែក​​ជន​ជាតិ​​​អៀក​ឡង់​​យល់​ថា ​ជន​ជាតិ​​អង់​គ្លេស​​អា​ក្រក់​បំ​ផុត​​ ខណៈ​ពេល​​​ជន​ជាតិ​​អង់​គ្លេស​​មិន​ចូល​ចិត្ត​​ភ្ញៀវ​​ទេស​ចរ​​ជន​ជាតិ​​អា​ល្លឺ​ម៉ង់ ។ រី​ឯ​​​ជន​ជាតិ​​ចិន​​​ ជ​ប៉ុន បារាំង និង​រុស្ស៊ី​​ក៏​ជាប់​ក្នុង​លំ​ដាប់​​ថ្នាក់​​ភ្ញៀវ​ទេសចរ​​អា​ក្រក់​​ដូច​គ្នា​ ខណៈ​​ពេល​ភ្ញៀវ​​ទេ​ស​ចរ​​ឆ្នើម​​បំ​ផុត​​​រួម​មាន​​ជន​ជាតិ​​ហូឡង់ អៀរ៍​ឡង់​ ស្វ៊ីស និង​អូស្ត្រា​លី ៕

No comments:

CASINO





MOBILE MAGAZINE