About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

ហួសហេតុ៖ខ្លួនជាស្រីបែរជាចូលចិត្ត"រំលោភ"បុរស

ស្ដ្រីម្នាក់នៅប្រទេសអូស្ដ្រាលីត្រូវបានកោះហៅឡើងតុលាការ ដោយសារបានចូលទៅក្នុងផ្ទះ
របស់បុរសម្នាក់ និងបានចាប់បុរសនោះរំលោភ។

ស្ដ្រីដែលត្រូវបានកោះហៅឡើងតុលាការដោយសារអំពើរំលោភផ្លូវភេទនេះ មានឈ្មោះថា
Rebecca Helen Elder អាយុ ៣៩ឆ្នាំ រស់នៅក្នុងក្រុង Adelaide ប្រទេសអូស្ដ្រាលី។ ស្ដ្រីនេះត្រូវ
បានចោទប្រកាន់ពីបទ លួចចូលផ្ទះបុរសម្នាក់ និងចាប់បុរសម្ចាស់ផ្ទះនោះរំលោភជាច្រើន
ដង។យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ករណីនេះបានកើតឡើងចាប់តាំងពីថ្ងៃទី ២០ ដល់
ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១១។ ពាក្យបណ្ដឹងនេះបានចោទថា ស្ដ្រីឈ្មោះ Rebecca Helen
Elder បានលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងបានចាប់បង្ខំអោយបុរសនោះ "ឡើង
គ្រែ" តាមការបញ្ជារបស់ខ្លួន។

នៅក្នុងតុលាការ ជនរងគ្រោះ បានប្រាប់នូវហេតុការណ៍ទាំងអស់ដែលបានកើតឡើង។
ដំបូងឡើយ បុរសនោះយល់ថា រឿងនេះនឹងកើតឡើងត្រឹមតែម្ដងតែប៉ុណ្ណោះ ប៉ុន្ដែស្ដ្រីជាប់
ចោទនោះមិនបានបញ្ឈប់ត្រឹមតែម្ដងនោះទេ គឺនាងចេះតែមករំខានម្ដងហើយ ម្ដងទៀត។
ជាងនេះទៅទៀត ជនរងគ្រោះបានថ្លែងថា ស្ដ្រីម្នាក់នេះបានបញ្ជាអោយគាត់រួមភេទតាម
បែប "6+9" ប៉ុន្ដែគាត់មិនព្រម។ ក្រោយមក ដោយសារយល់ឃើញថា ខ្លួនត្រូវគេរំខានផ្នែក
ផ្លូវភេទ និងមានការខ្មាសខ្លួនឯងផងនោះ គាត់ក៏បានសម្រេចចិត្តដាក់ពាក្យប្ដឹងតែម្ដង។

បច្ចុប្បន្ន ស្ដ្រីជាប់ចោទ ត្រូវបានរដ្ឋអាជ្ញា Wayne Chivell ស្នើអោយបន្ដការបង្ហាញខ្លួននៅ
តុលាការក្នុងខែក្រោយម្ដងទៀត៕

No comments:

CASINO





MOBILE MAGAZINE