លោកអេនថូនី ហ្គាសៀ បុគ្គលិកម្នាក់ក្នុងផ្សារទំនើបមួយនៅសហរដ្ឋអាមេរិក ត្រូវរងការចោទប្រកាន់ថា មានកំហុសពីបទលួចផ្សំ «ទឹកស្ពែម» របស់ខ្លួនចូលក្នុងការ៉េម ជាប្រភេទទំនិញគំរូដល់អតិថិជនសាកល្បងភ្លក្សរសជាតិ និងត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ លោកហ្គាសៀ អាយុ៣២ឆ្នាំ បានសារភាពថាមានកំហុស និងទទួលស្គាល់ថា បានយកទឹកស្ពែមរបស់ខ្លួនដាក់បញ្ចូលជាមួយការ៉េមទុកឱ្យអតិថិជនសាកល្បងភ្លក្សរសជាតិនៅឯ «សាន់ផ្លាវើ» ជាផ្សារទំនើបមួយក្នុងទីក្រុងអាល់ប៊ើឃ័រគី រដ្ឋញូវម៉ិកស៊ីកូ កាលពីខែមករា ឆ្នាំ២០១១ និងសារភាពទៀតថា បានប្រព្រឹត្តបែបនេះចំនួន៤លើករួចមកហើយ ។
លោកហ្គាសៀ ទទួលស្គាល់ថា បានហុចស្លាបព្រាប្លាស្ទិកជូនស្ត្រីអតិថិជនអាយុ២៩ឆ្នាំម្នាក់ដែលដើរមកភ្លក្សរសជាតិ ហើយស្ត្រីអតិថិជនខាងលើបានរៀបរាប់ប្រាប់ប៉ូលិសថា ក្នុងពេលដួសការ៉េមដាក់ចូលមាត់ក៏ព្រួសចេញជាច្រើនលើក និងប្រើអាវជូតក្លិនចម្លែកចេញពីមាត់ ។ កាលពីមុននេះ ក៏មានស្ត្រីជាអតិថិជន៣នាក់ផ្សេងទៀតបានទទួលទានដូចគ្នា ដោយមានម្នាក់និយាយថា នៅពេលភ្លក្សរសជាតិឃើញថា ការ៉េមមានរសជាតិចម្លែក និងភ្លក្សបានតែបន្តិច។ ចំណែកស្ត្រីម្នាក់ទៀតនិយាយថា ការ៉េមខាងលើគ្មានរសជាតិ និងស្ត្រីអតិថិជនចុងក្រោយរៀបរាប់ថា ការ៉េមមានរសជាតិមិនល្អ និងចង់ខ្ជាក់ចេញ ប៉ុន្តែគ្មានធុងសំរាមក៏លេបចូលទាំងអស់ទៅ ។
ស្របពេលជាមួយគ្នានេះចៅក្រមបានថ្លែងថា ជារឿងក្តីគួរឱ្យស្អប់ខ្ពើម និងអាក្រក់ ទោះបីជាគេមិនធ្លាប់បង្កបទឧក្រិដ្ឋកាលពីមុនក៏ដោយ ប៉ុន្តែក៏សម្រេចឱ្យលោកហ្គាសៀ ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៕
No comments:
Post a Comment