About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

នារីគួរតែចាប់ផ្ដើមមុន

ទម្លាប់មួយចំនួនក្នុងការណាត់ជួបគ្នាដែលស្ដ្រីភាគច្រើនយល់ឃើញថា ល្អ ដូចជា ទុកអោយ
បុរសជាអ្នកចេញលុយរាល់ពេល ជាដើម ពេលនេះគួរតែដូរវាចេញដើម្បីអោយសមស្របទៅ
តាមសម័យកាល និងបង្ហាញពីភាពជាអ្នកមានការអប់រំខ្ពស់។សូមស្វែងយល់ដូចតទៅ៖

បុរសតែងតែជាអ្នកត្រូវចេញលុយ
នេះគឺជាការយល់ឃើញមិនត្រឹមត្រូវ! ក្នុងរយៈពេលណាត់ជួបគ្នាលើកទីមួយ ទីពីរ ឬទីបី
ភាគីខាងប្រុសអាចនឹងចេញលុយក្នុងការចំណាយទៅលើអាហារ ឬភេសជៈដោយចិត្ដរីក
រាយ ប៉ុន្ដែនៅពេលបានស្គាល់គ្នា អ្នកគួរតែជួយចេញលុយក្នុងការចំណាយនានានៅពេល
ណាត់ជួបគ្នាម្ដងៗ ព្រោះថា ប្រាក់កាសគឺជាបញ្ហាធំត្រូវតែមានភាពច្បាស់លាស់ និងមាន
ភាពស្មើគ្នា។

ទៅយឺតបន្ដិចទើប "មានតម្លៃ"

ក្នុងការណាត់ជួប អ្នកមកយឺតម្ដង ឬពីរដង(៥ ទៅ ១០នាទី) គឺអាចទទួលយកបាន ប៉ុន្ដែ
ប្រសិនលើកណាក៏មកយឺត និងទុកអោយបុរសនោះរង់ចាំរាប់ម៉ោង នោះប្រាកដណាស់ថា
ថ្ងៃណាមួយបុរសនោះនឹងនិយាយពាក្យថា "លាយហើយ!"។

លើកខ្លួនដើម្បីអោយគេឃើញថា អ្នកមិនមែនជានារីងាយ"ប្រមាញ់"

ជាការពិត នារីមានសិទ្ធិក្នុងការបញ្ចេញចរិត "រឹងមាំ"បន្ដិចក្នុងរឿងស្នេហា ដើម្បីអោយបុរស
ចង់តាមស្នេហ៍ ប៉ុន្ដែប្រការនេះមិនមែនមានន័យថា អ្នកត្រូវព្យាយាមបង្ហាញអោយឃើញថា
ខ្លួនជានារីមិនងាយ "ប្រមាញ់" និងមិនងាយស្និទ្ធស្នាលបានដើម្បីអោយបុរសវាយតម្លៃខ្ពស់
ប៉ុន្ដែជាក់ស្ដែង ប្រការនេះលែងស្ថិតនៅក្នុងកែវភ្នែករបស់បុរសភាគច្រើនទៀតហើយ។

ប្រសិនមានអារម្មណ៍ថា ចូលចិត្តរួចទៅហើយ ចូរធ្វើអោយភាគីខាងបុរសទទួលដឹងពីប្រការ
នេះ។ ម្យ៉ាងទៀត ពុំមានបុរសណាមួយដែលទ្រាំបានចំពោះការលើកខ្លួន និងភាពរឹងត្អឹង
របស់អ្នកនោះដែរ។

នារីភេទមិនគួរជាអ្នកចាប់ផ្ដើមក្នុងរឿងស្នេហា
មនុស្សយើងតែងដឹងថា បើចង់ទទួលបានជោគជ័យគឺត្រូវតែចេះចាប់យកឱកាស។ ចំណែក
នៅក្នុងរឿងស្នេហា នារីភាគច្រើនបែរជាធ្វើខ្លួនអោយស្ថិតនៅក្នុងភាពអសកម្ម។ ការអញ្ជើញ
ភាគីម្ខាងទៀតជាបុរសទៅដើរកំសាន្ដ ការបង្ហាញអារម្មណ៍ចូលចិត្ត ស្នាមថើបដំបូងជាដើម គឺ
សុទ្ធតែរង់ចាំភាគីខាងប្រុស។ នៅក្នុងសម័យកាលបច្ចុប្បន្ន ការយល់ឃើញបែបនេះគួរតែត្រូវ
បានផ្លាស់ប្ដូរ ដើម្បីកុំអោយឱកាសល្អកន្លងផុត ដែលអាចធ្វើអោយអ្នកត្រូវសោកស្ដាយ។ស្រីតាមស្រឡាញ់ប្រុសពិតជារឿងគួរអោយខ្មាស
ស្ដ្រីជាច្រើនមានអារម្មណ៍ថា ខ្មាសអៀននៅពេលធ្វើដូច្នេះ ព្រោះពួកគេយល់ថា វានឹងធ្វើ
អោយខ្លួនឯងឈឺចាប់នៅពេលស្នេហាមិនបានសម្រេច។ ប៉ុន្ដែចុះហេតុអ្វីបានជាអ្នកមិនគិត
ដល់ករណីខ្លះដែលភាគីខាងស្រីដំបូងមិនស្រឡាញ់សោះ តែដល់ពេលខាងប្រុសព្យាយាម
ធ្វើអោយនាងលង់ស្នេហ៍ ហើយខាងប្រុសបែកចិត្ត ខណៈដែលខាងស្រីកំពុងពេញស្រឡាញ់
នោះវាទៅជាយ៉ាងណា?

No comments:

CASINO





MOBILE MAGAZINE