នៅក្នុងការពិសោធថ្មីមួយរបស់លោក Paul Vaseyមកពីសាកលវិទ្យាល័យ University of Lethbridgeរបស់ប្រទេសកាណាដា និងលោក Barnaby Dixsonរបស់សាកលវិទ្យាល័យ Victoria University of Wellingtonនៃប្រទេសនូវែលហ្សេឡង់បានរកឃើញថា ការទុកពុកមាត់និងពុកចង្កាវែងរបស់បុរសដែលថាជារឿងទាន់សម័យនោះមិនត្រឹមត្រូវទេ ។ ផ្ទុយទៅវិញទង្វើបែបនេះនឹងធ្វើឱ្យបុរសបាត់បង់ភាពទាក់ទាញរបស់ខ្លួនលើស្ត្រីទៅវិញទេ។ ពុកមាត់មិនមែនជាគន្លឹះសំខាន់នៃការទាក់ទាញស្ត្រីឡើយ ។
សរសេរនៅក្នុងព្រឹត្តិបត្រ Behavioral Ecologyអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា៖«បណ្តាស្ត្រី....មិនឱ្យតម្លៃលើមុខដែលមានពុកមាត់ថាជាការទាក់ទាញជាងផ្ទៃមុខដែលកោរស្អាតគ្មានរោមនោះទេ»។ បណ្តាស្ត្រីក៏ដូចជាបុរសខ្លួនឯងផងដែលយល់ឃើញដូចគ្នាថា ទុកពុកមាត់និងពុកចង្កា ធ្វើឱ្យបុរសនោះមើលទៅហាក់ដូចជាមនុស្សចាស់ជាងអាយុនិងហាក់សាហាវជាងអ្នកដែលគ្មានពុកមាត់។
បណ្តាស្ត្រីដែលចូលរួមពិសោធន៍ទាំងនេះបាននិយាយបន្ថែមថា ផ្ទៃមុខដែលកោរស្អាតគ្មានពុកមាត់វាមានការទាក់ទាញខ្លាំងជាងផ្ទៃមុខដែលគ្របដណ្តប់ដោយពុកមាត់និងពុកចង្កា ៕
No comments:
Post a Comment