About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

ក្មេង​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត

ក្មេង​តូច​និង​ក្មេង​វ័យ​ជំ​ទង់​ដែល​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​គឺ​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត​ក្នុង​អត្រា​ខ្ពស់​ធៀប​នឹង​ក្មេងមាន​ទម្ងន់​ធម្ម​តា​។​ នេះ​​បើ​យោង​តាម​ការ​រក​ឃើញ​របស់​ការ​សិក្សា​ថ្មី​មួយ​របស់​សហ​រដ្ឋ​អា​មេរិក​។ កម្លាំង​នៃ​ការ​ជាប់​ទង​គ្នា​រវាង​ជំ​ងឺ​ហឺត​និង​ការ​ធាត់​លើស​ទម្ងន់​គឺ​​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពូជ​អំ​បូរ​ និង​ជាតិ​សាសន៍​។ ការ​ជាប់​ទាក់​ទង​ខ្លាំង​ជាង​គេ​បំ​ផុត​រវាង​ទំ​ហំ​ខ្លួន​និង​ជំ​ងឺ​ហឺត​មាន​ក្នុង​យុវវ័យ​អំ​បូរ​អេ​ស្ប៉ាញ​ខណៈក្មេង​ស្បែក​ខ្មៅ​ការ​ជាប់​ទង​គ្នា​មាន​តិច​ទួច​។
​អ្នក​និ​​ពន្ធ​អត្ថ​បទ​សិក្សា​ Mary Helen Black​​បាននិយាយ​ថា​៖«លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ចូល​រួម​ចំ​ណែក​ក្នុង​នាម​ជា​ភស្តុ​តាង​ដែល​ថា​ពិត​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ធាត់​លើស​ទម្ងន់​និង​ជំ​ងឺ​ហឺត​លើ​កុ​មារ​និង​ក្មេង​វ័យ​ជំ​ទង់​។ លើស​ពី​នេះ​វា​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​ថា ការ​ពាក់​ព័ន្ធ​របស់​វា​ក៏​អា​ស្រ័យ​លើ​ពូជ​អំ​បូរ​និង​ជាតិ​សាសន៍​ផង​ដែរជា​ពិសេស​អំ​បូរ​អេស្ប៉ាញ​ទទួល​ទំ​នាក់​ទំ​នង​ខ្លាំង​ជាង​គេ​»។
ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះ​ផ្សា​យ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Obesityនេះ​​បាន​ធ្វើ​ការ​សិក្សា​និង​ពិ​សោធន៍​លើ​ក្មេង​អា​យុ​ពី​៦​ទៅ​១៩​ឆ្នាំ​ប្រមាណ​ជា ៦៨​ម៉ឺន​១​ពាន់​នាក់ ។​ គួរ​កត់​សម្គាល់​ថា បណ្តា​ក្មេង​ដែល​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​ហើយ​កើត​ជំ​ងឺ​ហឺត​រមែង​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ជា​រឿយៗ​និង​មាន​ពេល​ខ្លះ​ត្រូវ​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ទៀត​ផង​។ ពួក​គេ​ទាំង​នេះ​តែង​តែ​ប្រើ​ថ្នាំ​និង​ឧបករណ៍​ជំ​នួយ​ដង្ហើម​ជា​និច្ច​ ៕​

No comments:

CASINO





MOBILE MAGAZINE