About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 29, 2012

ទីកន្លែងទាំង៤ដែលគេហាមមិនអោយមនុស្សស្លាប់!

បើតាមជំនឿនៃសាសនា សីនតូ របស់ជប៉ុនគេជឿថាកោះ Itsukushima នេះគឺជាទីកន្លែង
ស័ក្កសិទិ្ធ ហើយតំនមគឺពិបាកនឹងប្រតិបត្តណាស់មិនអាចបំពានបានឡើយ។ ដើម្បីអោយ
បារមីឋិតនៅគង់វង្សតាអាចារ្យដែលគ្រប់គ្រងកោះត្រូវតែច្បាស់ថាគ្មានមនុស្សណាម្នាក់បាន
ស្លាប់លើកោះនេះឡើយ។ តាំងពីឆ្នាំ១៨៧៨មកគ្មានរបាយការណ៍ណាដែលបានបញ្ជាក់ថា
មានការស្លាប់ឬការកើតនៅលើកោះនេះឡើយ មនុស្សស្រីដែលកំពុងមានផ្ទៃពោះជិតគ្រប់
ខែត្រូវគេបញ្ជូនចេញទៅកាន់តំបន់ដទៃក៏ដូចជាមនុស្សដែលមានជំងឺដូចគ្នា នេះក៏ដើម្បី
អោយកោះនេះមានឈ្មោះថាជាកោះបរិសុទ្ធ។

តែយ៉ាងណាកោះនេះក៏ធ្លាប់មានមនុស្សស្លាប់ដែរ ហើយច្រើនលើសលុបទៀតផង! នោះគឺ
នៅក្នុងសម័យសង្រ្គាម Miyajima ក្នុងឆ្នាំ ១៥៥៥ ដែលអ្នកស្រុកត្រូវបានជម្លៀសចេញហើយ
ទាហានបានកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃបំផុត នាំអោយមានឈាមស្រោចដីសាកសព
មនុស្សស្លាប់គជើង មានឈាមប្រលាក់ពេញអាគារផ្សេងៗ តែក្រោយមកដោយសារតែជំនឿ
របស់អ្នកស្រុកគេបានបន្តក្នុងការកសាងកោះនេះអោយក្លាយជាកោះបរិសុទ្ធបន្តទៀតដោយ
បានសម្អាតនូវស្នាមនៃការប្រយុទ្ធគ្រប់កន្លែងហើយចាប់ផ្ដើមសករាជថ្មី តែទោះជាយ៉ាងណា
ក៏មានមនុស្សបានស្លាប់លើកោះនោះរួចមកហើយ។ សព្វថ្ងៃនេះការស្លាប់នៅតែមិនអនុញ្ញាត
អោយមានឡើយនៅលើកោះនេះ។ទីក្រុងទឹកកកនៃតំបន់ Longyearbyen លើកោះ Svalbard ប្រទេស Norway ក៏មានច្បាប់ហាម
មិនអោយស្លាប់នេះផងដែរ គឹមានន័យថាហាមស្លាប់! ទីក្រុងនេះការពិតទៅគឺមានរវាលកប់
ខ្មោចតូចមួយដែលបានឈប់ប្រើប្រាស់ជាង៧០ឆ្នាំមកហើយ ហេតុដែលនាំអោយមានរឿង
បែបនេះមកពីសាកសពដែលកប់នៅតំបន់នេះគឺវាមិនពុកផុយរលូយក្លាយជាដីឡើយ រាល់
សាកសពដែលកប់នៅទីនេះរាប់សិបឆ្នាំក៏នៅតែមានសភាពល្អគ្រាន់តែក្រៀមតែប៉ុណ្ណោះ
ហើយអ្នកវិទ្យាសាស្រ្តបានរកឃើញថាសាកសពដែលមិនរលួយនេះអាចបង្កជាមេរោគដែល
អាចនាំបញ្ហាដល់មនុស្សក្រោយពេលទទួលការពិសោធន៍លើសាកសពមួយដែលបានស្លាប់
កាលពីឆ្នាំ១៩១៧។ ចំពោះមនុស្សដែលឈឺជិតស្លាប់ គេបានដឹកតាមយន្តហោះអោយទៅ
ស្លាប់នៅតំបន់ម្ខាងទៀតនៃប្រទេស។នៅ Falciano Del Massico ដែលជាទីក្រុងមួយតូចនៅភាគខាងត្បូងប្រទេស អ៊ីតាលី ការស្លាប់
ក៏ត្រូវបានហាមឃាត់ផងដែរ តែមិនមែនដោយសារបញ្ហាសាសនា ឬមេរោគអីនោះទេគ្រាន់តែ
តំបន់នេះអស់ដីដើម្បីកប់ខ្មោចតែប៉ុណ្ណោះ គិតទៅក៏វាជារឿងចម្លែកម្យាងដែរ។ច្បាប់ស្ឌីពីការហាមស្លាប់ត្រូវបានចេញនៅក្នុងភូមិមួយនេះ Sarpourenx ជាភូមិមួយនៅនិរតី
ប្រទេសបារាំង ច្បាប់នេះត្រូវបានចេញក្រោយពេលដែលតុលាការបានសម្រេចមិនប្រគល់
ដីទៅអោយរដ្ឋអំណាចក្នុងតំបន់ដើម្បីពង្រីកវាលកប់ខ្មោច។ នៅទីនោះមិនត្រឹមតែមិនអោយ
ស្លាប់ទេតែបើហានស្លាប់គឺត្រូវមានទោស តែពុំទាន់មាននរណាបានដឹងថាគេនឹងដាក់ទោស
យ៉ាងណានោះទេព្រោះពុំមាននរណាធ្វើខុសច្បាប់នេះ ហើយក៏មិនដឹងថាត្រូវដាក់ទោសអោយ
ខ្មោចតាមវិធីណានោះដែរ។

No comments:

CASINO





MOBILE MAGAZINE