About Me

THIS SITE IS UNDER CONSTRUCTION

Sunday, March 18, 2012

ប្លែកៗ!! មិនស្លាប់ក្រោយត្រូវរបួសធ្ងន់ធ្ងរ

ដែលគិតដល់ពេលដែលមានមនុស្សត្រូវរបួសដោយត្រូវដាវឬអ្វីស្រួចៗចាក់ចូលជ្រៅចំកន្ឡែង
ដែលគ្រោះថ្នាក់ដែរឬទេ? ប្រសិនបើមានរឿងនេះកើតឡើងអ្នកប្រហែលជាគិតថាជនរងគ្រោះ
នោះមិនរស់រានបានជីវិតទេមើលទៅ។ តែពេលនេះយើងសូមនាំអស់លោកអ្នកមកមើលករណី
៤ដែលត្រូវរបួសធ្ងន់ធ្ងរហើយមិនស្លាប់៖
១.ក្មេងប្រុសម្នាក់ដែលនៅរស់រានមានជីវិតក្រោយពេលជួបឧបទ្ទវហេតុដាវចាក់ចូលក្នុងក្បាលZhang Bin ក្មេងប្រុសអាយុ១៥ឆ្នាំដែលបានជួបឧបទ្ទវហេតុត្រូវដាវដ៏មុតស្រួចចាក់ចូលចំ
កណ្ដាលក្បាល អាចរស់រានមានជីវិតបានយ៉ាងអស្វារ្សក្រោយពេលដែលគ្រូពេទ្យបានសំរច
ដកដាវនោះចេញ។ Zhang Bin បានប្រាប់ថាគេបាននាំមិត្តភ័ក្រ៤ ៥ នាក់មកលេងផ្ទះហើយ
ក្នុងនោះមានម្នាក់គេបានកាន់ដាវមកជាមួយ "ខ្ញុំក៏មិនចាំទេថាហេតុអ្វីបានជាដាវនោះវាហោះ
មករកខ្ញុំមិនដឹងជាមានអ្នកគប់មកឬយ៉ាងណា ខ្ញុំគ្រាន់តែដឹងថាខ្ញុំត្រូវនឹងអ្វីមួយមុតហើយមាន
ឈាមហូរច្រើនណាស់"។ ក្មេងប្រុសម្នាក់នេះបានគេដឹកទៅមន្ទីរពេទ្យដែលនៅជិតបំផុតតែ
យ៉ាងណាក៏ត្រូវប្រើពេលជាង៤ម៉ោងដែរ ក្រោយពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រញាប់
ប្រញាលរៀបចំការវះកាត់ដើម្បីដកដាវនោះចេញភ្លាមៗ។
២.បុរសម្នាក់ដែលនៅរស់ក្រោយពេលរងគ្រោះថ្នាក់ជាប់ដាវជាមួយនឹងភ្នែករបស់ខ្លួនBui Ngoc Tuan បុរសអាយុ២៣ឆ្នាំជនជាតិវៀតណាមម្នាក់អាចរស់រានមានជីវិតក្រោយពេល
ដែលខ្លួនជួបឧបទ្ទវហេតុរងការវាយដំដោយជនពាលមួយក្រុម ក្នុងនោះមានការប្រើអាវុធ
ដោយបង្កអោយដាវមួយដើមដែលមានប្រវែងប្រមាណ៥០សង់ទីម៉ែត្រចាក់ចូលទៅក្នុង
ភ្នែកខាងឆ្វេងរបស់គាត់ប្រមាណជាង១០សង់ទីម៉ែត្រ។ តែយ៉ាងណាគាត់អាចមានជីវិត
រស់ក្រោយពេលដែលគ្រូពេទ្យសម្រេចវះកាត់ដកដាវនោះចេញ។
៣.បុរសជនជាតិរូស្ស៊ីម្នាក់ដែលនៅរស់រានមានជីវិតក្រោយចាក់ខ្លួន​ឯង១កន្រ្តៃជាប់សៀតផ្កាMark Makarenkov បុរសជនជាតិរុស្ស៊ីម្នាក់អាយុ១៩ឆ្នាំអាចនៅរសរានមានជីវិតក្រោយពេល
ដែលគាត់បានចាក់ខ្លួនឯងមួយកន្រ្តៃជាប់សៀតផ្កាខាងឆ្វេង។ ក្រោយពេលដែលបាននិយាយ
គ្នាយ៉ាងតានតឹងជាមួយសង្សាររបស់ខ្លួនដោយសារមានបញ្ហាស្នេហា នៅពេលដែលគេបាន
ដាក់ទូរសព្ទចុះភ្លាមនោះបុរសម្នាក់នេះបានចាប់កន្រ្តៃដ៏មុតស្រួចមកចាក់ចំសៀតផ្កាខាងឆ្វេង
ជាសំណាងល្អម្ដាយរបស់គេបានឃើញទាន់ក៏ឆោឡោរកទូរសព្ទខករកឡានពេទ្រដើម្បី
បញ្ជូនគេទៅមន្ទីរពេទ្យបានទាន់ពេលវេលា។

៤.សត្វទាដែលនៅរសក្រោយពេលត្រូវគេគប់ជាប់មួយកាំបិតសត្វទាញីមួយក្បាលត្រូវគេរកឃើញមានកាំបិតជាប់ខ្នងនៅក្នុងឧទ្យានសាធារណៈហើយ
ត្រូវបានគេបញ្ជូនទៅមណ្ឌលអភិរក្ស Wetlands and Wildlife Care Center ខាងវេជ្ជបណ្ឌិត
បានប្រាប់ថាទានេះសំណាងណាស់ដែលវានៅរស់ព្រោះមើលទៅរបួសនេះវាយូរណាស់
មកហើយប្រហែលជាជាង៥ទៅ៦ម៉ោង។ ខាងអភិរក្យសត្វបានប្រកាសផ្ដល់ប្រាក់រង្វាន់
១០០០$ចំពោះនរណាដឹងពីព័ត៌មានអំពីដើមហេតុនៃសត្វទាដែលត្រូវរបួសនេះ។

No comments:

CASINO





MOBILE MAGAZINE