About Me

THIS SITE IS UNDER CONSTRUCTION

Saturday, March 17, 2012

បង្កើត​ឯត​ទគ្គ​កម្ម​កប់​ទាំង​រស់​ស្លាប់​តាម​បំណង​នៅ​ស្រី​លង្កា

បុរស​ជន​ជាតិ​ស្រី​លង្កា​ម្នាក់​បាន​ស្លាប់​​ក្រោយ​ពី​ព្យាយាម​បង្កើត​ឯត​ទគ្គ​កម្ម​ពិភព​លោក​«កប់​ខ្លួន​ទាំងរស់​ក្នុង​ដី​រយៈ​ពេល​យូរ​​» ។ ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ថា លោក​ចាណាកា បាស្នា​យ៉ាកេ អាយុ​២៤​ឆ្នាំ បាន​កប់​ខ្លួន​​នៅ​ក្នុង​ដី កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​ ដោយ​ការ​កប់​នោះមាន​បន្ទះ​ក្តារ​ដាក់​បាំង​​​ដី​កប់​ពី​លើ​ការ​ពារ​កុំ​ឱ្យ​កម្ទេច​ដី​ធ្លាក់​លើ​ដែល​ហេតុ​ការណ៍​កើត​ឡើង​​​នៅ​ទី​ក្រុង​កាន់​ថាឡេ ឆ្ងាយ​ពី​ទី​ក្រុង​កូឡាំ​បូ ភាគ​ខាង​ជើង​ប្រហែល​២២០​គីឡូម៉ែត្រ ខណៈ​ពេល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្នុង​ស្រុក​បញ្ជាក់​ថា ជម្រៅ​រណ្តៅ​ខាង​លើ​​ប្រហែល​៣​ម៉ែត្រ ។
លោក​បាស្នាយ៉ាកេ បាន​កប់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ មីនា ហើយ​ រូប​​រាង​របស់គាត់​ត្រូវ​យក​ឡើង​មកខាង​​លើ​វិញ​នៅ​​ម៉ោង​៤​រសៀល​ក្នុង​ថ្ងៃ​ខាង​លើ​ ដោយ​មាន​សភាព​​សន្លប់​បាត់​ស្មារតី​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​មន្ទីរ​ពេទ្យ តែ​​ស្លាប់​​នៅ​ពេល​បន្ទាប់ ។ គ្រូ​ពេទ្យ​បញ្ជាក់​​ថា​ លទ្ធ​ផល​ការ​ធ្វើ​កោសល្យ​វិច័យ​លើ​សព​ក្នុង​ដំណាក់​កាល​ដំបូង​មិន​អាច​បញ្ជាក់​បាន​ថា គេ​ស្លាប់​ដោយ​មូល​ហេតុ​អ្វី​នៅ​ឡើយ​ទេ ​និង​នៅ​តែ​បន្ត​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ។
ចំណែក​លោក​ស្រី អេល ឌីលីឡាវ៉ាទី ជា​ម្តាយ​របស់​​ជន​រង​គ្រោះ​បង្ហើប​ឱ្យ​ដឹង​ថា កូន​ប្រុស​របស់​​គាត់​​​តែង​តែ​ចូល​ចិត្ត​ប្រលែង​លេង​នឹង​រឿង​ប្រថុយ​ប្រថាន​តាំង​ពី​នៅ​កុមារភាព​​ និង​សាក​​ល្បង​ប្រតិ​បត្តិ​លើ​រឿង​ចម្លែក​ៗ ក្រោយ​ពី​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​ ។ កាសែត Lankadeepa បាន​ចុះ​ផ្សាយ​ដោយ​យោង​លើ​សម្តីរ​បស់​លោក​ស្រី​ដែល​​អះ​អាង​ថា ក្នុង​អំឡុង​ពេល​មុន​នេះ កូន​ប្រុស​របស់​គាត់​ធ្លាប់​ត្រូវ​កប់​ទាំង​រស់​ចំនួន២​លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​មាន​រយៈ​ពេល​ប្រហែល​២​ម៉ោង​ និង​៣០​នាទី និង​លើក​ទី​​២​មាន​រយៈ​ពេល​៦​ម៉ោង​ ។
បច្ចុប្បន្ន​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភព​លោក​ ក្នុង​ការ​កប់​ខ្លួន​ទាំង​រស់​រយៈ​ពេល​យូរ​ ឬ​អត់? ខណៈ​ពេល​សមត្ថ​កិច្ច​ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ថា លោក​បាស្នា​យ៉ាកេ​ជា​សមាជិក​របស់​ក្រុម​កង​ជីវ​ពល ដោយ​ឆ្លង​កាត់​ក្នុង​សង្គ្រាម​ស៊ីវិល​ស្រី​លង្កា​ ៕

No comments:

CASINO





MOBILE MAGAZINE