1.ឈុតក្នុងព៌ណស្វាយ
អ្នកគឺជានារីដែលសំបូរមន្តស្នេហ៍។ នារីដែលចូលចិត្តស្លៀកពាក់ឈុតពណ៌នេះ គឺជាមនុស្សដែលជាទីទុកចិត្តរបស់អ្នកដ៏ទៃ មិនថាជាការនិយាយស្តី ឬធ្វើអ្វីនោះទេ គឺសុទ្ធតែមានហេតុផលទាំងអស់ ហើយថែមទាំងមានមនុស្សភាគច្រើនគោរពកោតក្រែងទៀតផង ដោយសារតែអ្នកមើលទៅ ជាមនុស្សចាស់ទុំ មិនមានចរិកដូចកូនក្មេងនោះឯង។ នៅពេលមានបុរសណាម្នាក់ មកលង់ស្រឡាញ់ នោះអ្នកនឹងបោះគេលេងប្រៀបបាននឹងកូនបាល់។ បើទោះជាមើលពីក្រៅទៅ អ្នកហាក់ដូចជារ៉ឹងប៉ឹង គំរោះគំរើយ ដាក់គេយ៉ាងដូច្នេះ តែតាមពិតទៅ នៅខាងក្រៅវិញ អ្នកក៏មានចិត្តលួចស្រឡាញ់គេខ្លះដែរ។ នៅពេលដែលគេនិយាយ ឬធ្វើអ្វីដែលត្រូវចិត្តគំនិតអ្នក។
2.ឈុតក្នុងពណ៌ទឹកក្រូច ឬពណ៌លឿង
អ្នកគឺជានារីដែលរួសរាយ រាក់ទាក់ គួរស្រឡាញ់ ហើយជាមនុស្សដែលចង់ឲ្យអ្នកនៅជុំវិញខ្លួនមានសេចក្តីសុខសប្បាយ រីករាយដូចខ្លួនដែរ។ នៅពេលដែលមានបរិយាកាសអាប់អួរ ដូចជាមិត្តភក្កិកំពុងទាស់ទែងពាក្យសំដីគ្នា នោះអ្នកនឹងធ្វើឲ្យបរិយាកាសតានតឹងនេះ ធូរស្បើយបន្តិចម្តងៗ។ អ្នក គឺជាមនុស្សជាទីស្រឡាញ់របស់មិត្តភក្កិជុំវិញ តែក៏គួរចេះប្រយ័ត្នដែរ និងមិនលេងសើចច្រើនហួសហេតុពេកនោះទេ ព្រោះអាចត្រូវមនុស្សចាស់មិនពេញចិត្ត។
3.ឈុតក្នុងពណ៌ស៊ីជម្ពូរ ឬពណ៌ផ្កាឈូកអ្នកគឺជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អ ហើយជាមនុស្សដែលធ្វើតាមដំបូន្មានចាស់ទុំបានយ៉ាងល្អផងដែរ។ នារីដែលចូលចិត្តស្លៀកឈុតពណ៌នេះ គឺជានារីដែលមានចរិករៀបរយ ហើយមិនចូលចិត្តធ្វើអ្វីដែលឧសច្បាប់ទម្លាប់នោះទេ។ នាង ជាមនុស្សរ៉ូមែនទិក ជាមនុស្សចូលចិត្តធ្វើបុណ្យ ធ្វើទាន មានការលះបង់ និងមានចិត្តសន្តោសប្រណីប្រៀបបានជាតួឯកស្រីក្នុងខ្សែភាពយន្ត ភាគដូច្នេះដែរ។ តែពេលខ្លះ អ្នកក៏អាចធ្វើឲ្យអ្នកដ៏ទៃមានអារម្មណ៏មិនល្អខ្លះដែរ ដោយសារតែការធ្វើអ្វីមិនចំពេលវេលារបស់អ្នក តែក៏មិនមានអ្វីធ្ងន់ធ្ងរដែរ ព្រោះវាមិនអាចយកឈ្នះលើភាពគួរឲ្យស្រឡាញ់របស់អ្នកបានឡើយ។
4.ឈុតក្នុងពណ៌ក្រហម
អ្នកគឺជានារីដែលមានជំនឿចិត្តខ្លួនឯងខ្ពស់ ហើយមិនងាយជឿគំនិតយោបល់អ្នកដ៏ទៃងាយៗឡើយ។ នាងជាមនុស្សដែលមានគំនិតមិនដូចគេ ហើយក៏មិនងាយនឹងធ្វើត្រាប់តាម ឬលួចចម្លងគំនិតរបស់អ្នកដទៃផ្តេសផ្តាសនោះទេ។ អ្នកជានារីដែលជាទីចាប់ចិត្ត រាយមន្តស្នេហ៍ឲ្យពួកប្រុសៗឈ្លក់វង្វេងទៀតផង។ ចំណែកឯគុណវិបត្តិវិញ នាងគឺជាមនុស្សគួរឲ្យធុញទ្រាន់ ហើយមានអារម្មណ៏ប្រែប្រួលលឿន ដោយសារតែដឹងថាខ្លួនឯងមានមន្តស្នេហ៍…និយាយឲ្យខ្លីទៅគឺ “ចិត្តបាន”។ ដូចនេះ បណ្តាប្រុសៗ ត្រូវពូកែយកចិត្តនាងបន្តិចហើយ ទើបបាន។
5.ឈុតពណ៌ផ្ទៃមេឃ ឬខៀវ
អ្នកគឺជានារីដែលចូលចិត្តសង្គម ចូលចិត្តមិត្តភក្កិ ស្រឡាញ់ទន្លេ ធម្មជាតិ ពន្លឺថ្ងៃ…ឃើញអ្វីក៏ស្រឡាញ់ទាំងអស់ អាចនិយាយបានថាជាមនុស្សមិនចេះខឹងអ្នកណាឡើយ គឺស្រឡាញ់រាប់អានគ្រប់ៗគ្នា ហើយសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ និងថែមទាំងជាមនុស្សស្រឡាញ់មិត្តភក្កិខ្លាំងទៀតផង។ បើមិត្តរបស់ខ្លួនមានរឿងក្តៅក្រហាយនោះ ខ្លួនអ្នកក៏ក្តៅក្រហាយ ប្រៀបបានជារឿងរបស់ខ្លួនឯងដូច្នេះដែរ។
6. ឈុតពណ៌ខ្មៅ
អ្នកគឺជាមនុស្សដែលចង់ឲ្យគេចាប់អារម្មណ៏លើខ្លួន ចូលចិត្តធ្វើអ្វីបែបលាក់កំបាំង ដើម្បីឲ្យគេឆ្ងល់ និងចង់ដឹង។ អ្នក គឺជាមនុស្សដែលចូលចិត្តអួតអាង បង្ហាញគេ។ សំរាប់រឿងស្នហាវិញ គឺតែងទទួលបាននូវលទ្ធផលល្អ ដោយសារតែមន្តស្នហ៍ និងភាពទាក់ទាញរបស់ខ្លួន។ តែអ្នក ក៏ជាមនុស្សដែលមិនចូលចិត្តបានអ្វីមកដោយងាយៗនោះដែរ ព្រោះយល់ថាមិនមានតម្លៃ។
7.ឈុតក្នុងម៉ូដច្រើនលាយគ្នា
អ្នកគឺជានារីមានអារម្មណ៍ល្អ ចូលចិត្តសប្បាយរីករាយ ចូលចិត្តរឿងដែលរំភើប។ នាងជាមនុស្សដែលស្រលាញ់កីឡា ហើយថែមទាំងមានទឹកចិត្តជាអ្នកកីឡាទៀតផង និងមិនចូលចិត្តការលេងយកប្រៀប ឬយកឈ្នះដោយប្រើល្បិចនោះទេ។ អ្នកជាអ្នកដែលចូលចិត្តយកអាសារអ្នកដទៃ។ បើមានអ្នកណាម្នាក់បបួលទៅធ្វើអ្វីមួយ ឬចូលរួមកម្មវិធីអ្វី នាងមិនសូវជាចេះបដិសេធទេ ព្រោះជាមនុស្សដែលចូលចិត្តភាពសប្បាយស្រាប់ទៅហើយ។
8.ឈុតក្នុងពណ៌ស
សំរាប់អ្នកដែលចូលចិត្តពណ៌ស គឺជានារីដែលចូលចិត្តធ្វើអ្វីមានក្រិតរបៀប ហើយនៅមានគំនិតជាក្មេងនៅឡើយ និងមិនសូវជាចូលចិត្តទៅណាឆ្ងាយពីផ្ទះប៉ុន្មានទេ គឺចង់នៅជិតម៉ាក់ប៉ា ជាជាងចំណាយពេលនៅជាមួយមិត្តភក្កិ។ តែនៅពេលមានមិត្តមកបបួលទៅខាងក្រៅ ក៏នឹងមិនបដិសេធ តែត្រូវសុំការអនុញ្ញាតពីអាណាព្យាបាលជាមុនសិន។ សំរាប់នារីដែលចូលចិត្តស្លៀកឈុតពណ៌នេះ ច្រើនជាមនុស្សមានចិត្តទន់ភ្លន់ មានចិត្តមេត្តា និងស្រឡាញ់ចូលចិត្តសត្វ។៕
No comments:
Post a Comment