About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 15, 2012

ឪពុក​​​មាន​ជំ​ងឺ​​ផ្លូវ​ចិត្ត​​​ខាំ​អវ​យវៈភេទ​កូន​​ប្រុស​​បោះចោល

ប្រភព​​​ពី​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​ប​រ​ទេស​ កាល​ពី​​​ថ្ងៃ​ទី​​១២ ​មីនា ​កន្លង​​មក ​​ផ្សាយ​​​ឱ្យ​ដឹង​​ថា ​​បុរស​ជា​​​​ឪពុក​​​​ជន​ជាតិ​​​ចិន​​អា​យុ​​៣២​ឆ្នាំម្នាក់​​ ​​ដែលមាន​​​​​​​ជំ​ងឺ​​​ផ្លូវ​ចិត្ត​​​ បាន​​​ខាំ​​អ​​​វ​យវៈ​​​ភេទ​​​កូន​ប្រុស​​​អាយុ​​៦ឆ្នាំ​​​​រហូត​​ដាច់​​ រួច​​​​​​ខ្ជាក់​បោះ​ចោល​​ ។ ​ហេតុការ​ណ៍​​​​​ដ៏​រន្ធត់​​​នេះ បាន​កើត​ឡើង​​​​នៅ​ទី​ក្រុ​ង​​សឺន​​​ចើន​ តំបន់​​​​​ក្វាង​​ទុង​ ក្នុង​ពេល​​​ដែល​​បុរស​ជា​ឪពុក​​​នោះ​កំពុង​​ដើរ​​​ជា​មួយ​កូន​ប្រុស និង​កូន​​ស្រី​អាយុ​​៤ឆ្នាំ​​នៅតា​ម​ដង​ផ្លូវ​​ ហើយ​​​​បាន​បង្ខំ​​ឱ្យ​កូន​​ប្រុស​​​បង្ហា​ញ​​​អ​វ​យវៈ​ភេទ​​ ប៉ុន្តែ​​​កូន​ប្រុស​នោះ​​​​​បដិ​សេធ​​មិន​ធ្វើ​តាម​​​ធ្វើ​​ឱ្យ​​គេ​​​ខឹង​​​យ៉ាង​​ខ្លាំង​​​ក៏​បាន​​​​ស្ទុះ​ទៅ​ចាប់​​​សម្រាត​​​ខោ​​រួច​​​​​​ខាំ​​អវ​យវៈ​​ភេទ​​របស់​កូន​​ប្រុ​ស​រហូត​​​ដាច់​រួច​​ខ្ជាក់​​​ចោល ។
​ចំណែក​​​គ្រូ​ពេទ្យ​​​បង្ហើប​​​ឱ្យ​ដឹង​​​ថា ​​​​ក្រុម​គ្រូ​ពេទ្យ​​​បាន​ទទួល​​​ជោគ​ជ័យ​​​ក្នុង​ការ​​​​ដេរ​​​ភ្ជាប់​​​អវ​​យវៈ​​​ភេទ​​​​របស់​ក្មេង​​​ប្រុស​ ប៉ុន្តែ​​​​នៅមិន​​ទាន់​មាន​​​ភាព​ប្រាកដ​​ប្រជា​​​ថា តើ​​អ​វ​យវៈ​​​ភេទ​​​របស់​ក្មេង​នោះ​នឹង​អាច​​​ប្រើ​ប្រាស់​​​បាន​ជា​​​ប្រក្រ​តី​​ ឬ​អត់​ ។ ប៉ូលិស​​បាន​បញ្ជាក់​​ប្រាប់​ថា ​ឪពុក​​ម្នាក់​​នេះ​មាន​​​​ជំងឺ​​​​ផ្លូវ​​ចិត្ត​​ ព្រោះ​​​មាន​មនុស្ស​​​បាន​ឃើញ​​​គេ​ព្យា​យាម​​ច្រ​បាច់​ក​​កូន​ប្រុស​​​របស់​ខ្លួន​ ។ ​ទោះ​បី​​បែប​ណា​​​​ប៉ូលិស​​​កំពុ​ង​​ធ្វើ​ការ​​​ស៊ើប​អង្កេ​ត​​​បុរស​​ខាង​លើ​​ ដោយ​មាន​ជំ​នឿ​​ថា ​គេ​ពិត​ជា​​មាន​​បញ្ហា​​ផ្លូវ​​ចិត្ត​​មែន ដោយ​សារ​​ជំពាក់​​​បំ​ណុល​​​គេបណ្តាល​មក​ពី​​រក​ស៊ី​​​​ជួញ​ដូ​​រ​ខាត​ និង​ចូល​​​ចិត្ត​​​​​លេង​​​​ល្បែង​ភ្នាល់​​​​​ ​រី​ឯ​​បង​ប្អូន​​​ញាតិ​មិត្ត​​កំពុង​​​ត្រៀម​​យក​ក្មេង​​ប្រុស​​រង​គ្រោះ​​​ និង​កូន​​ស្រី​ទៅ​​​ចិញ្ចឹម​ ៕

No comments:

CASINO





MOBILE MAGAZINE