១. កុំយកកំហឹងទល់កំហល់៖ ពេលគាត់កំពុងខឹងយើងហើយ កុំអាលតវ៉ារកត្រូវរកខុសអីព្រោះនាំតែធ្វើឲ្យបញ្ហាកាន់តែធំទេ។
២. ឲ្យពេលគាត់ខ្លះ៖ គាត់ត្រូវការពេលខ្លះដើម្បីឲ្យអ្វីៗល្អប្រសើរឡើងវិញ។ ឲ្យពេលគាត់ខ្លះទៅព្រោះវាមិនពិបាកណាស់ណាទេ មែនទេ?
៣. ឲ្យគាត់ដឹងខ្លះផងថាយើងនៅតែបារម្ភ៖ ត្បិតថាយើងក៏ខឹង គាត់ក៏ខឹង តែក៏មិនត្រូវញែកខ្លួនឲ្យដាច់ស្រឡះពីគ្នាដែរ។ ឲ្យគាត់ដឹងខ្លះផងថាយើងនៅតែព្រួយពីគាត់។
៤. គោរពសិទ្ធិឯកជនរបស់គាត់៖ ក្នុងរយៈពេលនេះកុំអាលគិតផ្ដេសផ្ដាសដល់ទៅថាគាត់មានស្រីថ្មី ហើយទៅតាមដានទូរស័ព្ទ ឬហ្វេសប៊ុកអីនោះ។
៥. កុំនិយាយពីជម្លោះនេះប្រាប់អ្នកផ្សេង៖ ទោះយើងមិនសប្បាយចិត្ត តែក៏មិនគួរនិយាយប្រាប់គេឯងដែរ។ វាគ្មានតម្លៃអ្វីដែលត្រូវឲ្យអ្នកផ្សេងយករឿងរបស់យើងទៅនិយាយទេ ហើយបើមិត្តប្រុសរបស់យើងដឹង គាត់នឹងរឹតតែមួម៉ៅមិនខាន។
៦. រកពេលវេលាត្រឹមត្រូវមួយ៖ បើគិតថាអាចនិយាយគ្នាបានហើយ ជ្រើសរើសពេល និងកន្លែងដ៏ត្រឹមត្រូវមួយដើម្បីចាប់ផ្ដើមជជែកគ្នា។ ជៀសវាងកន្លែងសាធារណៈ ព្រោះបើមានរឿងអីធំដុំកើតឡើងនោះ ប្រាកដជាខ្មាសគេមិនខាន។ គួររើសកន្លែងឯកជន ហើយស្ងប់ស្ងាត់ល្អជាង។
៧. សុំទោស៖ ជាពិសេសបើយើងដឹងខ្លួនថាវាជាកំហុសរបស់យើង។ ពាក្យ សុំទោស វាមិនធ្ងន់ស្រាលអ្វីនោះទេ ព្រោះគាត់មានន័យសំខាន់ជាង។ ឲ្យគាត់និយាយអំពីអារម្មណ៍គាត់ ហើយកុំកាត់គាត់អី។
៨. ត្រូវរៀនពីកំហុសនេះ៖ ឧទាហរណ៍ថា បើគាត់ខឹងយើងរឿងផ្ញើសារទៅសង្សារចាស់ យើងគួរជៀសវាងវា។ ត្រូវនិយាយគ្នា ហើយរៀនអត់ធ្មត់ជៀសវាងជម្លោះពេលក្រោយ៕
1 comment:
شركة مكافحة حشرات بالكويت
شركة تنظيف بالكويت
شركة تسليك مجاري بالكويت
Post a Comment