១. រៀបចំខ្លួនបានស្អាតបាត
មិនមែនឲ្យតែស៊ិចស៊ីមនុស្សប្រុសចូលចិត្តនោះទេ ត្រូវដឹងថាការស្លៀកពាក់គឺជាភាពទាក់ទាញមួយ ដែលមនុស្សគ្រប់គ្នាតែងតែសង្កេតមើល ជាពិសេសមនុស្សប្រុសតែម្ដង។ ការស្លៀកពាក់សមរម្យ ថ្លៃថ្នូរ ស្រស់ស្អាត ក៏បានបង្ហាញថាអ្នកជាមនុស្សបែបណាដែរ។ ពេលខ្លះអ្នកប្រហែលគិតថាដល់តែស្អាតទើបមនុស្សប្រុសចាប់អារម្មណ៍ តែការពិតឲ្យតែចេះរៀបចំខ្លួនឲ្យបានសមសួន គឺគួរឲ្យស្រឡាញ់ណាស់ទៅហើយ។
២. មានភាពរួសរាយ មិនឆ្មើងឆ្មៃ
មនុស្សស្រីដែលរួសរាយ មិនវាយឬកឆ្មើងឆ្មៃ គឺជានារីដែលគួរឲ្យស្រឡាញ់បំផុត ព្រោះពេលដែលបាននិយាយ ឬក៏នៅជាមួយគឺមានភាពរស់រវើក ស្រស់ស្រាយ និងមានស្និទ្ធស្នាល ដែលជាអាវុធមួយឆាបយកចិត្តមនុស្សប្រុសដោយមិនដឹងខ្លួន។
៣. ញញឹម
ដូចដែលប្រាប់ហើយថាស្នាមញញឹមរបស់មនុស្សស្រីគឺអាចឆក់យកបេះដូងរបស់មនុស្សប្រុសបាន ដូច្នេះគួរតែញញឹមឲ្យបានច្រើន តាមតែអាចទៅរួច កុំចេះតែធ្វើមុខក្រញូវ។ គ្មានអ្នកណាចង់ក្បែរ និងលង់ស្នេហ៍អ្នកដែលមុខចងចិញ្ចើមនោះទេ។
៤. មានការជជែក និងបញ្ចេញមតិ
វាជាភាពទាក់ទាញមួយ ព្រោះពេលដែលយើងជជែក និងបញ្ចេញមតិ គឺដូចជាយើងបានបញ្ចេញចំណេះដឹងដែលអ្នកមានដែរ ដូច្នេះហើយយើងគួរតែបញ្ចេញអ្វីដែលអ្នកមាន។ មិនគួរណាស្ងាត់ រហូតចាំតែងក់ក្បាលតាមគេពេកទេ។
៥. មិនរអ៊ូរទាំច្រើន
បើអ្នកចេះតែឆេវឆាវ មិនចេះអត់ធ្មត់ជាមួយអ្វីដែលនៅជុំវិញខ្លួននោះវាពិតជាពិបាកព្រោះការដែលចូលចិត្តរអ៊ូរទាំងច្រើនធញចើឲ្យមនុស្សមានអារម្មណ៍ធុញទ្រាន់។ ពេលខ្លះរឿងតិចតួចគួរតែឲ្យវាទៅឲ្យផុតៗទៅ មិនបាច់នៅនិយាយដដែលៗទេ។
៦. ចិត្តល្អចំពោះអ្នកជុំវិញខ្លួន
មិនមែនល្អជាមួយអ្នកដែលអ្នកស្រឡាញ់នោះទេ តែត្រូវតែមានចិត្តចំពោះមនុស្សដែលនៅជុំវិញខ្លួន ព្រោះវាបង្ហាញថាអ្នកជាមនុស្សស្រីដ៏ល្អម្នាក់ និងបង្ហាញពីតម្លៃអ្នកដូចគ្នា។
មិនមែនសម្រស់ជាអ្វីគ្រប់យ៉ាងនោះទេ វាគ្រាន់ជាផ្នែកមួយដែលទាក់ភ្នែកមនុស្សប្រុសដំបូងតែប៉ុណ្ណោះ តែបើអ្នកមានចំណុចដូចខាងលើនោះ ទើបជាអ្វីដែលពិសេសសម្រាប់មនុស្សប្រុស៕
No comments:
Post a Comment