១. មិនបាច់ដាក់ចំណងជើងក្នុងរូបថតដែលផ្ញើទៅគេទេ
បើថាចង់ផ្ញើរូបអីឲ្យគេមើល មិនបាច់ចាំបូរបាច់ ដាក់ចំណងជើងឲ្យរូបនោះទេ។ តែបើគេសួរ ក៏ឆ្លើយទៅ។
២. កុំផ្ញើរូបស៊ិចស៊ីទៅគេ
គេមិនទាន់ជាសង្សាររបស់យើងនោះទេ ដូច្នេះ បើផ្ញើរូបថតលេចលើលេចក្រោម ឲ្យគេ ក៏គេប្រហែលជាមិនមែនពេញចិត្តទាំងស្រុងដែរ។ ស្រួលមិនស្រួល គេវាយតំលៃថាអ្នកមិនល្អ ហើយមិនចាប់អារម្មណ៍តែម្តង។
៣. កុំផ្ញើតែអក្សរ ឬ sticker សំណើច
“LOL” , “hahaha” បើយូរៗម្តងមិនអីទេ ប៉ុន្តែបើរឿងអីក៏សើចរហូតអីចឹង គេប្រាកដជាមានអារម្មណ៍ធុញ ហើយគិតថា អ្នកបែបជាមិនចង់និយាយជាមួយគេទៀតទេ។
៤. កុំគិតតែផ្ញើសារទៅគេរហូត
ទោះបីជាគេមើលទៅ ចាប់អារម្មណ៍នឹងយើងក៏ដោយ ប៉ុន្តែបើថាផ្ញើសារទៅរកគេរហូត គេប្រាកដជាគិតថា យើងបែបជាស្រលាញ់គេខ្លាំង ហើយគេនឹងបានចិត្តវិញ។
៥. កុំផ្ញើសារពេលគេរវល់
យើងអាចសម្គាល់ ឬ សួរគេថា ពេលណាគេរវល់ ដើម្បីកុំឲ្យរំខានគេនៅពេលនោះ។ ធ្វើឲ្យគេមានពេលសម្រាប់ខ្លួនគេខ្លះ មិនមែនសម្រាប់តែឆាតរកយើងនោះទេ។
៦. កុំសួរគេថាបានទទួលសារយើង ឬ អត់
ទោះឃើញ seen ហើយគេមិនឆ្លើយតបនឹងយើង ក៏យើងមិនបាច់សួរបែបហ្នឹងដែរ។ អាចសួរពីអ្វីផ្សេង ហើយបង្វែរទៅសួរសំណួរហ្នឹងជាថ្មី ក៏បាន។
៧. កុំអង្គុយចាំគេឆ្លើយមកវិញ
អារម្មណ៍បែបនេះ ពិតជាពិបាកណាស់! ប៉ុន្តែមិនបាច់ចាំនោះទេ ទៅធ្វើអ្វីផ្សេងទៅ។ ហើយចាំ ៣ ឬ ៤ម៉ោងក្រោយ បើគេនៅតែមិនឆ្លើយទេ ចាំយើងឆាតទៅសួរគេមួយម៉ាត់ទៅ (សួរសំណួរផ្សេង ឬ ផ្ញើ sticker អ្វីមួយជាសញ្ញា)។
៨. កុំឆ្លើយតបដោយពាក្យមួយម៉ាត់
មនុស្សប្រុសស្អប់ណាស់ ចម្លើយក្នុងសារតែមួយម៉ាត់ៗ ដូច្នេះគួរឆ្លើយឲ្យមានពាក្យ ២ ឬ ៣ម៉ាត់ ជាការល្អ។
៩. កុំនិយាយតែពីរឿងក្នុង Facebook
ទោះបីជាយើងឃើញគេផុសរូបអ្វីក្នុង Facebook យើងមិនគួរសួរគេញឹកញាប់ពីរឿងនោះទេ។ ហើយយើងក៏មិនបាច់ចាំនិយាយពីរឿងដែលមាននៅក្នុង Facebook ប្រាប់គេរហូតដែរ ព្រោះថាពេលខ្លះ គេក៏មិនបានចាប់អារម្មណ៍ពីវានោះដែរ។
១០. កុំបាច់បញ្ជាក់ប្រាប់គេថា អ្នកនៅលីវ
គេអាចគិតថា អ្នកបែបចង់បានគេជាសង្សារ ឬ ជាប្តី ខ្លាំងណាស់ហើយ បានជាខំនិយាយបែបនេះ។ បើគេពិតជាចាប់អារម្មណ៍អ្នកមែន គេប្រាកដជាតាមដានរឿងនេះ៕
No comments:
Post a Comment