សម័យកាលកាន់តែជឿនលឿន ទស្សនៈរបស់មនុស្សស្រីកាន់តែផ្លាស់ប្ដូរ។ ជម្រើសក្នុងការជ្រើសរើសគូស្រកផ្ទាល់ខ្លួន ក៏កាន់តែតឹងតែងខ្លាំងឡើយ ដោយសារតែលក្ខខណ្ឌ ស្តង់ដាររបស់នាងរឹតតែខ្ពស់ជាងមុន។ យ៉ាងណាមិញ ខាងក្រោមនេះហើយជាមូលហេតុ៥យ៉ាង ដែលបណ្ដាលឲ្យនារីៗរកមិនបានសុភាពបុរសពិតប្រាកដសម្រាប់ជាគូជីវិតសោះ៖
១. កង្វះអារម្មណ៍សុវត្ថិភាព
មនុស្សស្រីត្រូវការ បុរសដែលអាចធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅ សុវត្ថិភាពពេលនៅក្បែរ។ នាងពិតជាស្អប់ មនុស្សប្រុសដែលធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាច ឬមនុស្សប្រុសដែលងាយក្នុងការប្រើហិង្សាណាស់។
២. ភាពស្មោះត្រង់
មនុស្សប្រុសសម័យបច្ចុប្បន្ន ចូលចិត្តប្រព្រឹទ្ធរឿងភិតក្បត់ខ្លាំងណាស់ ហេតុនេះហើយទើបមនុស្សស្រីពិបាកក្នុងការជឿជាក់ ឬដាក់ចិត្តស្រឡាញ់ជាគូជីវិត។ ប្រហែលជាម្នាក់ៗសុទ្ធតែឯករាជ្យរាងខ្លួន ដូច្នេះពេលជួបបញ្ហារកាំរកូសជាមួយគ្នាបន្តិចបន្តួច ក៏ប្ដូរទ្រនំទៅស្រឡាញ់អ្នកថ្មីដោយមិនសូវខ្វល់ខ្វាយច្រើន។
៣. សង្គមដែលឲ្យតម្លៃខ្លាំងចំពោះបុរស
សង្គមផ្ដល់តម្លៃលើមនុស្សប្រុសខ្លាំងពេក រហូតពួកគាត់គិតថាអ្វីៗទាំងអស់គួរតែនៅក្រោម ឬមិនអាចខ្លាំងជាងពួកគាត់បានឡើយ។ ភាពមានៈ រឹងរូស មិនព្រមទទួលស្គាល់ថាមនុស្សស្រីអាចមានសមត្ថភាពខ្ពស់ជាងខ្លួន គឺជាអ្វីដែលមនុស្សស្រីមិនអាចទទួលយកពួកគាត់បានដូចគ្នា។
៤. រារាំងក្ដីបំណង
មនុស្សស្រីក៏មានក្ដីប្រាថ្នាក្នុងជីវិត ដែលនាងចង់សម្រេចឲ្យបានដូចគ្នា ដូច្នេះនៅពេលដែលគូស្នេហ៍ព្យាយាមរារាំងបំណងរបស់នាង ដើម្បីប្រយោជន៍រួមណាមួយ នាងប្រាកដជាខូចចិត្តខ្លាំងមិនខាន។ ហេតុអ្វីមនុស្សស្រីត្រូវលះបង់ការងារដែលនាងស្រឡាញ់ ដើម្បីទៅកំដរមនុស្សប្រុសសម្រេចក្ដីប្រាថ្នាខ្លួនឯងទៅវិញ? វាជារឿងអាត្មានិយមខ្លាំងណាស់។
៥. សេរីភាពផ្ទាល់ខ្លួន
សេរីភាពផ្ទាល់ខ្លួន គឺជាអ្វីដែលមនុស្សស្រីសម័យថ្មីត្រូវការបំផុត។ នាងមិនត្រូវការឲ្យមនុស្សប្រុសតាមដាន ឬដេញដោលសួរនាំនាងគ្រប់ជំហានពេកនោះទេ។ មនុស្សប្រុសដែលចង់គ្រប់គ្រងជីវិតគូស្នេហ៍ខ្លួនគ្រប់ផ្នែកទាំងអស់ គឺមិនអាចក្លាយជាសុភាពបុរសពិតប្រាកដបានឡើយ៕
No comments:
Post a Comment