មនុស្សប្រុសមួយចំនួនជ្រើសរើសប្រពន្ធដោយសាររូបសម្រស់ តែសម្រាប់អ្នកចាស់ចិត្តចាស់គំនិតគេមើលលើ ៧ ចំណុចខាងក្រោមនេះទៅវិញ៖
១.នៅពេលដែលនារីម្នាក់នោះមានឯករាជ្យ៖ មនុស្សស្រីដែលមានចរិតឯករាជ្យច្រើនតែចេះគិតគូរវែងឆ្ងាយទើបសក្ដិសមជាម្ដាយ និងជាប្រពន្ធដ៏ល្អម្នាក់។
២.មានមនោសញ្ចេតនាជ្រាលជ្រៅ៖ បុរសសំគាល់លើនារីណាដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ព្រោះនាងចេះអត់ឱន និងយោគយល់ពីខ្លួនបានច្រើន។
៣.មានមហិច្ឆតា៖ ជឿចុះមនុស្សស្រីមានមហិច្ឆតាចង់ធ្វើអ្វីដែលស្រីដទៃគ្មាន បុរសណាបានពិតជាសំណាង ព្រោះនាងមិនមែនដេកចាំតែប្ដីផ្គត់ផ្គង់ឡើយ។
៤.ចេះបែងចែកល្អអាក្រក់៖ ស្ត្រីប្រភេទនេះហើយដែលបុរសៗស្រលាញ់ និងប៉ងជាគូអនាគត ព្រោះនាងមិនត្រចៀកស្រាលស្ដាប់គេនិយាយ ហើយមករករឿងអ្នកក្នុងគ្រួសារខ្លួន។
៥.មានទំនុកចិត្ត៖ បុរសណាក៏ស្រលាញ់ និងចង់បានមនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង ដោយមិនចេះចុះញ៉មនឹងអ្នកដទៃ ព្រោះអ្នកក្លាយជាបង្គោលរឹងមាំម្នាក់ទៀតក្នុងគ្រួសារ។
៦.មានពេលសម្រាប់អ្នករាល់គ្នា៖ នារីដែលមានពេលឲ្យ គ្រួសារ សាច់ញាតិ ឬមិត្តភ័ក្ដិ និងខ្លួនឯង រមែងស្ថិតក្នុងក្រសែភ្នែកបុរសៗ ព្រោះនាងអាចផ្ដល់សុភមង្គលជូនដល់អ្នកជិតខ្លួនឯងបាន។
៧.គាំទ្រអ្នក ជុំវិញខ្លួន៖ បុរសត្រូវការមនុស្សស្រីបែបនេះ ព្រោះនាងជាកម្លាំងចិត្ត និងចេះជួយជ្រោមជ្រែងអ្នកដទៃ៕
No comments:
Post a Comment