១. ក្ដីស្រឡាញ់គឺជាអ្វីដែលសំខាន់បំផុត
២. ពាក្យសម្ដីធ្ងន់ៗ ធ្វើបាបផ្លូវចិត្តគ្នាខ្លាំងណាស់ បើសិនជាអាចសូមកុំនិយាយ
៣. ត្រូវចេះឲ្យតម្លៃគ្នា ចេះសរសើរ លើកស្ទួយ និងផ្ដល់កិត្តិយសឲ្យគ្នា
៤. មើលរំលងរឿងខុសត្រូវ ហើយងាកមកអភ័យទោសឲ្យគ្នា
៥. ពេលខ្លះអាចមានការគិតខុសគ្នា ប៉ុន្តែចូរគោរពការសម្រេចចិត្ត និងហុចដៃជួយគ្នា
៦. មានការស្មើភាព មានសិទ្ធិរៀងខ្លួន តែក៏ត្រូវមានអ្នកដឹកនាំ ឬមេគ្រួសារ
៧. កុំនិយាយការពិតដែលចាក់ដោត និយាយត្រង់បានតែត្រូវយល់អារម្មណ៍គ្នាបន្តិច
៨. មានពេលវេលាសាច់ការបែបសប្បាយៗ និងពេលវេលាសប្បាយៗបែបសាច់ការ
៩. មិនចាំបាច់ដល់ថ្នាក់ស្មោះត្រង់គ្រប់រឿង ប៉ុន្តែកុំឲ្យដល់ថ្នាក់កុហកជាទម្លាប់
១០. មិនគួរមានទូរទស្សន៍ក្នុងបន្ទប់គេង តែគួរមានក្នុងបន្ទប់ទទួលភ្ញៀវ
១១. ទុកចន្លោះឲ្យគ្រប់គ្នាមានភាពឯកជន
១២. ដាំដើមឈើនៅផ្ទះខ្លះក៏ជាការល្អ
១៣. មានសត្វចិញ្ចឹមបាន ប៉ុន្តែត្រូវស្រឡាញ់វាឲ្យដូចសមាជិកក្នុងគ្រួសារ ហាមចង ឬឃាំងទុក
១៤. ធ្វើម្ហូបញ៉ាំខ្លួនឯងខ្លះ ទោះរវល់ការងារខ្លាំងក៏ដោយ ដើម្បីសុវត្ថិភាព សេដ្ឋកិច្ច និងភាពស្និទ្ធស្នាលក្នុងគ្រួសារ
១៥. រកពេលវេលាទៅដើរលេងជាមួយគ្នាខ្លះ ទោះខ្ជិលធ្វើដំណើរយ៉ាងម៉េចក៏ដោយ
១៦. ផ្ទះក្លាយជារញ៉េរញ៉ៃព្រោះប្រមូលរបស់ទុកច្រើន ដូច្នេះអ្វីដែលមិនសូវប្រើ អាចចែករំលែកឲ្យអ្នកជិតខាងបាន
១៧. បបួលគ្នាស្ដាប់ភ្លេង ឬទស្សនាសិល្បៈផ្សេងៗជាមួយគ្នា
១៨. កាត់បន្ថយកិលេសរបស់សមាជិកក្នុងផ្ទះ ដោយការបណ្ដុះគំនិតឲ្យមានការមេត្តា
១៩. ល្អបំផុត មិនមែនល្អឥតខ្ចោះ ពោលគឺមានលើសខ្លះ មានខ្វះខ្លះ មានគ្រប់ខ្លះ ទើបល្អបំផុត
២០. និយាយថាស្រឡាញ់យូរៗម្ដងក៏បាន តែត្រូវបញ្ចេញសកម្មភាពបញ្ជាក់ក្ដីស្រឡាញ់ឲ្យបានគ្រប់ពេល
២១. ពេលណាហត់នឿយ កុំនិយាយគ្នាច្រើនពេក ចាំឲ្យម្នាក់ៗបាត់ហត់សិនសឹមជជែកគ្នាត
២២. កុំឲ្យមានសំរាមច្រើន រៀបចំបន្ទប់ឲ្យស្អាត នោះអាចជួយសម្រួលការងារផ្ទះបានច្រើនហើយ
២៣. ប្រើទឹក ប្រើភ្លើង កុំឲ្យលើសពីអ្វីដែលចាំបាច់
២៤. បើទោះបីនៅជាមួយគ្នារាល់ថ្ងៃ ប៉ុន្តែគួរសួរគ្នាខ្លះផងថា ថ្ងៃនេះយ៉ាងម៉េចដែរ? មានក្ដីសុខទេរាល់ថ្ងៃ?
២៥. ពេលខ្លះទោះជួយអ្វីគ្នាមិនបាន តែយ៉ាងហោចត្រូវនៅក្បែរគ្នាជានិច្ច
២៦. ចង់ដឹងពីទឹកចិត្ត គួរសង្កេតមើលតាមការយកចិត្តទុកដាក់ ព្រោះពេលខ្លះគេមិនបាននិយាយគ្រប់យ៉ាងទេ
២៧. ចិត្តល្អដាក់គ្នាគ្រប់កាលៈទេសៈ ៕
No comments:
Post a Comment