ការពង្រឹងចំណងស្នេហ៍រវាងដៃគូរគឺជារឿងដ៏ល្អនៅក្នុងទំនាក់ទំនងស្នេហារបស់មនុស្សម្នាក់ៗ។ គូរស្នេហ៍អាចមានទំនាក់ទំនងបានយូរអង្វែង លុះត្រាតែអ្នកទាំងពីរចេះយល់ចិត្តគ្នាទៅវិញទៅមក។ ដូច្នេះ តើមានវិធីអ្វីខ្លះជួយរក្សាចំណងស្នេហ៍របស់អ្នកឲ្យកាន់តែល្អប្រសើរ? វិធីថែរក្សាចំណងស្នេហ៍ឲ្យកាន់តែល្អប្រសើរនោះរួមមាន៖
១. ចេះមានពេលវេលាផ្ទាល់ខ្លួនរវាងដៃគូរទាំងសងខាង៖ មិនថារវល់យ៉ាងណាទេ អ្នកគួរតែចំណាយពេលនៅជាមួយមនុស្សជាទីស្រឡាញ់ដើម្បីបង្កើនភាពស្និទ្ធស្នាលឲ្យគ្នាទៅវិញទៅមក។
២. ទទួលយកចំណុចខ្លាំងនិងខ្សោយពីគ្នាទៅវិញទៅមក៖ រៀនយល់ពីចំណុចខ្លាំងរបស់ដៃគូរខ្លូននិងចេះកែតម្រូវចំណុចខ្សោយឲ្យគ្នាទៅវិញទៅមក។
៣. ចេះបង្កើតពេលវេលាទំនេរឲ្យមានប្រយោជន៍៖ អ្នកគួរចេះបង្កើតចំណង់ចំណូលចិត្តពេលទំនេរដូចជា អានសៀវភៅ ធ្វើការងារផ្ទះ ។ល។
៤. មានភាពជាម្ចាស់ការលើខ្លួនឯង៖ អ្នកត្រូវរៀននៅម្នាក់ឯង ចេះសម្រេចចិត្តដោយខ្លួនឯង កុំចេះតែត្រូវការគេគ្រប់ពេលវេលា។
៥. ក្តីស្រឡាញ់ចំពោះខ្លួនឯង៖ ជាមនុស្សស្រីត្រូវមានក្តីស្រឡាញ់ខ្លួនឯង ក្តីគោរពខ្លួនឯង និងទំនុកចិត្តខ្លួនឯង។
៦. ចេះគ្រប់គ្រងលុយកាក់៖ រឿងនេះសំខាន់ដែរសម្រាប់មនុស្សស្រីព្រោះថានៅពេលមានគ្រួសារទៅអ្នកជៀសមិនផុតក្នុងការចាត់ចែងរឿងទុកដាក់ ចាយវាយលុយកាក់នៅក្នុងគ្រួសារទេ។
៧. ចេះថែរក្សាខ្លួនប្រាណ៖ ត្រង់ចំណុចនេះមានន័យថា ក្នុងនាមស្រីអ្នកគប្បីស្រឡាញ់ខ្លួនឯងតាមរយៈការថែរក្សាសុខភាពនិងសម្រស់ឲ្យបានល្អ។
៨. ចេះអភិវឌ្ឍខ្លួនឯង៖ ស្ថិតនៅក្នុងសម័យទំនើប អ្នកគប្បីយល់ដឹងនូវរឿងថ្មី និងដើរឲ្យទាន់សម័យ។
៩. មានគោលដៅច្បាស់លាស់នៅក្នុងជីវិត៖ អ្នកត្រូវមានការកំណត់គោលដៅរបស់ខ្លួនឯងឲ្យបានច្បាស់លាស់នៅក្នុងជីវិត ធ្វើបែបនេះមានន័យថាអ្នកជាមនុស្សដែលមានភាពប្រាកដប្រជានៅក្នុងជីវិត។
No comments:
Post a Comment