ពេលខ្លះយើងមិនអាចទប់អារម្មណ៍ស្រឡាញ់នរណាម្នាក់បានទេ គឺចង់តែឲ្យគេដឹង ចង់ឲ្យគេទទួលយកអ្វីដែលយើងធ្វើទៅ ប៉ុន្តែមានរឿងខ្លះវាមិនដូចចិត្ត ដូច្នេះហើយទើបយើងគួរតែចេះតិចនិកដើម្បីឲ្យគេចាប់អារម្មណ៍មកលើយើងវិញ ទាំងយើងកំពុងតែលង់លើគេដកចិត្តមិនរួច ៖
១. ត្រូវចេះទប់អារម្មណ៍ខ្លួនឯងពេលគាត់ Call មក ដោយកុំទាន់លើកទូរស័ព្ទគាត់លឿនពេក ដើម្បីឲ្យគាត់គិតថាយើងកំពុងធ្វើអីបានជាមិនលើកទូរស័ព្ទ។
២. ពេលគាត់ផ្ញើសារមកត្រូវចេះឃាត់ចិត្តពុះកញ្រ្ជោលដែលចង់និយាយទាំងប៉ុន្មាន មកត្រឹមការឆ្លើយតបធម្មតាមួយៗបានហើយ។
៣. កុំសូវបង្ហាញពីសកម្មភាពដែលយើងធ្វើលើបណ្ដាញសង្គមពេក ដើម្បីឲ្យគាត់ចង់ដឹងពីយើងថា យើងនៅណា កំពុងធ្វើអី ?
៤. កុំព្យាយាម Comment ឬChat លើ Facebook គាត់ច្រើនពេក ដើម្បីកុំឲ្យគាត់គិតថាអ្នកកំពុងមើលពីគាត់ ឬគិតពីគាត់គ្រប់ពេល។
៥. កុំលេងសារជាមួយគាត់ច្រើនម៉ោងពេក ដើម្បីឲ្យគាត់មានអារម្មណ៍ថានឹកយើង ហើយគាត់នឹងរកពេលមកជួបយើងផ្ទាល់តែម្ដង។
បើមិនទាន់សាកទេ គួរតែសាកវិធីទាំងនេះ ក្រែងបានដូចបំណង៕
No comments:
Post a Comment