គ្មានអ្នកណាចៀសរួចពីរឿងស្រឡាញ់គេនោះទេ មិនថាមនុស្សប្រុស ឬក៏មនុស្សស្រី សុទ្ធតែធ្លាប់យល់ពីអារម្មណ៍នេះហើយ ដូច្នេះបើសិនជាអ្នកមានចិត្តលួចស្រឡាញ់ អ្នកណាម្នាក់ ហើយចង់ជោគជ័យនោះ គួរតែសាកនូវវិធិខាងក្រោមនេះ៖
១. ចេះទប់អារម្មណ៍ខ្លួនឯង ៖ ទោះលង់ស្រឡាញ់គេប៉ុណ្ណាក៏ដោយក៏ត្រូវចេះទប់អារម្មណ៍ខ្លួនឯងឲ្យបានដែរ មិនត្រូវធ្វើខ្លួនទោរទន់ទៅរកគេរហូតឲ្យគេដឹងចិត្ត និង ធុញទ្រាន់នោះទេ។
២. ហ៊ាន បង្កើតឱកាសនិយាយជាមួយគេធម្មតា ៖ កុំខ្លាចគេ ព្រោះគេមិនមែនខ្លាទេ ដូច្នេះបើមានអីត្រូវនិយាយ និយាយដូចធម្មតាទៅ កុំនៅទាក់ទើរនាំឲ្យគេសង្ស័យ។
៣. ត្រូវចេះនិយាយឲ្យមានការប្រទាក់ក្រឡាគ្នា ៖ អ្នកត្រូវមានពាក្យនិយាយជាមួយគាត់ឲ្យបានទាក់ក្រឡាគ្នា កុំមួយម៉ាត់ទៅមួយម៉ាត់មក ហើយត្រូវចេះនិយាយពាក្យណាដែលអាចឲ្យគាត់ចង់បន្តនិយាយទៀត។
៤. មានការប្រកួតប្រជែងជាមួយគេ ៖ ត្រូវឲ្យគេមានអារម្មណ៍ថាអ្នកជាមនុស្សដែលគេចង់យកឈ្នះ ឲ្យគេមានអារម្មណ៍ថាអ្នកពិសេសក្នុងការធ្វើឲ្យគេចាប់អារម្មណ៍ដោយការប្រកួតប្រជែង និង ការប្រឹងប្រែង។
៥. យកចិត្តទុកដាក់គេដោយប្រយោល ៖ កុំសូវបង្ហាញឲ្យគេឃើញត្រង់ៗពេកថាអ្នកខ្វល់ខ្វាយ យកចិត្តទុកដាក់ជាមួយគេខ្លាំង គ្រាន់តែសួរ ឬ អាចទិញអាហារ ភេសជ្ជៈដែលគេចូលចិត្តឲ្យគេម្ដងម្កាលទៅបានហើយ។
៦. រៀបចំខ្លួនឲ្យបានស្អាតបាត ៖ ការរៀបចំខ្លួនត្រូវតែមានជានិច្ចទោះអ្នកមាន Crush ឬ គ្មានក៏ដោយ ហើយរឹតតែត្រូវធ្វើខ្លួនឲ្យស្អាតនៅពេលដែលមានឱកាសជួប Crush ម្ដងៗ ដើម្បីឲ្យគេមើលមកថាយើងជាមនុស្សស្រីដែលស្រឡាញ់ខ្លួន និង មានភាពស្រស់ស្អាត។
៧. រកឱកាសណាមួយល្អប្រាប់ពីអារម្មណ៍អ្នកចំពោះគេ ៖ ប្រហែលជាអ្នកគិតថាជារឿងមួយដែលខ្មាសគេ តែអ្នកត្រូវដឹងថា អ្នកបានចំណាយពេលមើលពីគេ និង ស្គាល់គេសមល្មមដែរហើយ ណាមួយអ្នកគ្រាន់តែសម្ដែងភាពស្មោះត្រង់ចំពោះខ្លួនឯងតែប៉ុណ្ណោះ គ្មានអីត្រូវខុស គ្មានអីត្រូវខ្លាចនោះទេ។
មិនសាកមិនដឹងទេ អីចឹងគួរតែសាកមើលទៅ!
No comments:
Post a Comment