About Me

THIS SITE IS UNDER CONSTRUCTION

Saturday, January 18, 2020

ជីវិត​ប្ដី​ប្រពន្ធ​កាន់​តែ​ផ្អែមល្ហែម នៅ​ពេល​អ្នក​អាច​ធ្វើ​រឿង ៥ យ៉ាង​នេះ​បាន

គ្មាន​ជីវិត​គូ​ឯណា ដែល​ថា​ល្អ​គ្រប់​យ៉ាង ឬ​មិន​ចេះ​ឈ្លោះ​គ្នា​នោះ​ទេ។ មនុស្ស​ម្នាក់ៗ​តែងតែ​មាន​​ចំណុច​​ល្អ ចំណុច​អាក្រក់​រៀង​ៗ​ខ្លួន គ្រាន់​តែ​ថា តើ​អ្នក​ព្រម​​​ផ្លាស់ប្ដូរ​ខ្លួន​ឯង ដើម្បី​សម្របសម្រួល​ជាមួយ​ដៃ​គូ​ខ្លាំង​កម្រិត​ណា? បើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំណង​ស្នេហ៍​របស់​អ្នក​​ចេះ​​តែ​សោះ​កក្រោះ​បន្តិច​ម្ដងៗ​ ដោយសារ​តែ​ការ​ខ្វែង​គំនិត​យោបល់​គ្នា​ច្រើន​ពេក អ្នក​គួរ​តែ​សង្គ្រោះ​វា​មក​វិញ ដោយ​ចាប់​ផ្ដើម​ធ្វើ​រឿង​សាមញ្ញ​ៗ ៥ យ៉ាង​ខាង​ក្រោម​នេះ៖
១.ឱប និង​ថើប​គ្នា​ជា​រៀង​រាល់​ព្រឹក
អ្នក​អាច​គិត​ថា ប្រហែល​ជា​មាន​តែ​គូ​ស្នេហ៍​ក្នុង​រឿង​ភាគ​ទេ ដែល​​អាច​សម្ដែង Sweet Sweet បែប​នេះ​បាន។ វា​គឺ​​ជា​​រឿង​ល្អ​ខ្លាំង​ណាស់ ចុះ​ហេតុអ្វី​អ្នក​មិន​យក​គំរូ​តាម​? ផ្ដល់​អារម្មណ៍​រីករាយ​ឲ្យ​គ្នា​ជាមួយ​ការ​ឱប​យ៉ាង​ណែន និង​ស្នាម​ថើប​ដ៏​ផ្អែមល្ហែម​ចេញ​ពី​បេះដូង​ពិត​របស់​អ្នក​ជា​រៀង​រាល់​​ព្រឹក នោះ​ភាព​ស្និទ្ធស្នាល​រវាង​ប្ដី​ប្រពន្ធ​នឹង​វិល​ត្រឡប់​មក​វិញ​ជា​មិន​ខាន។
២.ជំនួស​ការ​ផ្ញើ​សារ គួរ​និយាយ​គ្នា​ផ្ទាល់​ឲ្យ​បាន​ច្រើន
នៅ​ពេល​ខ្លួន​មាន​អារម្មណ៍​ធុញថប់ ឬ​មួម៉ៅ​ដោយសារ​រឿង​ផ្សេងៗ​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​យក​ការ​ផ្ញើ​សារ ជាជាង​ការ​និយាយ​ផ្ទាល់ ព្រោះ​មិន​ចង់​ជះ​កំហឹង​ដាក់​គ្នា​ដោយ​អចេតនា។ ប៉ុន្តែ​កុំ​ភ្លេច​ថា យូរ​ៗ​ទៅ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​នឹង​កាន់​តែ​ឃ្លាត​ឆ្ងាយ​បន្តិច​ម្ដងៗ ព្រោះ​ម្នាក់ៗ​លែង​ចង់​និយាយ​ស្ដី​រក​គ្នា​​ច្រើន​ដូច​មុន។
៣.ឈប់​រអ៊ូ​រទាំ
ក្រោយ​ពេល​រស់នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ទៅ ម្នាក់ៗ​ចាប់ផ្ដើម​​ឃើញ​ចំណុច​ខ្វះខាត​របស់​ដៃ​គូ​ច្រើន​ឡើង ហើយ​ក៏​ចេះ​តែ​មួម៉ៅ រអ៊ូ​រទាំ ដាក់​គ្នា​មិន​ឈប់ឈរ។ អ្នក​មិន​មែន​ជា​ឪពុក​ម្ដាយ ឬ​គ្រូ​បង្រៀន​ឡើយ ដូច្នេះ​អ្នក​គួរ​តែ​ឈប់​​ធ្វើ​រឿង​បែប​នេះ​ទៀត​ទៅ ព្រោះ​វា​បាន​ត្រឹម​តែ​នាំ​អពមង្គល​ចូល​គ្រួសារ​ប៉ុណ្ណោះ។
៤.សម្លឹង​មើល​មុខ​​​គ្នា​ឲ្យ​បាន​យូរ និង​ញឹកញាប់
ព្រោះ​តែ​ម្នាក់ៗ​រវល់​ជាមួយ​ការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ពេក អ្នក​ទាំង​ពីរ​ពិត​ជា​គ្មាន​ពេល​មក​អង្គុយ​គយគន់​សម្រស់​គ្នា​ដូច​ពី​មុន​ទេ។ ទឹក​មុខ​របស់​ដៃគូ​បង្ហាញ​ភាព​​មិន​សប្បាយ​ចិត្ត ធុញ​ថប់ អស់​កម្លាំង រំភើប ឬ​ស្រស់​ស្រាយ អ្នក​​មិន​ដែល​ចាប់​អារម្មណ៍​សោះ ព្រោះ​រាល់​ពេល​ជួប​មុខ​គ្នា ​អ្នក​គ្រាន់​តែ​ក្រលៀស​ភ្នែក​មួយ​ភ្លែត​ៗ​ចោល​ប៉ុណ្ណោះ។
៥.បន្ថយ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ខ្លះ
រៀបការ​រួច គាត់​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​អ្នក អ្នក​ប្រហែល​គិត​ថា ទោះ​អ្នក​ធ្វើ​អ្វី ក៏​គាត់​មិន​ទៅ​ណា​ចោល​អ្នក​ដែរ។ អ្នក​​ក៏​ចាប់​ផ្ដើម​ឈប់​ខ្វល់ខ្វាយ ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ដៃ​គូ​បន្ត​ទៀត។ សូម​កុំ​ធ្វើ​បែប​នេះ អ្នក​គួរ​រក្សា​ចិត្ត​ពោះ​កញ្ជ្រោល​ ចង់​បាន ខ្លាច​បាត់បង់ ដែល​ធ្លាប់​មាន​ពី​មុន​ចំពោះ​គាត់​ឲ្យ​នៅ​តែ​ដដែល នោះ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​​នឹង​គ្មាន​ថ្ងៃ​រង្គោះរង្គើ​ឡើយ៕

No comments:

CASINO





MOBILE MAGAZINE