១. ស្ងៀមស្ងាត់៖ វាមិនមែនជារឿងត្រឹមត្រូវទេព្រោះនេះបង្ហាញថា អ្នកកំពុងមានគំនិតចង់ឈ្នះ ចង់ឱ្យគេមកតាមទ្រ។ គួរមកនិយាយតទល់គ្នាឱ្យដឹងត្រូវខុស ទទួលយកហេតុផលគ្នាទៅវិញទៅមក បើសិនម្នាក់លើសមួយជំហានម្នាក់ទៀតត្រូវដកថយ។
២. និយាយផ្ចាញ់ផ្ចាល៖ នៅពេលឈ្លោះគ្នា ដៃគូមិនគួរប្រកាន់យកគំនិតឈ្នះរៀងៗខ្លួនទេ ជាពិសេសក៏មិនត្រូវយកប្រើពាក្យសម្តីទៅផ្ចាញ់ផ្ចាលដៃគូម្ខាងទៀតដែរ។
៣. ជីកកកាយរឿងចាស់ៗ៖ ដៃគូមិនត្រូវយករឿងចាស់ៗមកធ្វើជាអាវុធសម្រាប់វាយប្រហារគ្នាទៅវិញទៅមកទេ វាប្រៀបដូចជាយកសាំងមកចាក់លើភ្លើងអ៊ីចឹង។
៤. ការវាយតប់៖ ការប្រើអំពើហិង្សាទៅលើដៃគូ បង្ហាញថាអ្នកជាមនុស្សគ្មានចំណេះដឹងនិងការអប់រំត្រឹមត្រូវ ហើយវាជាអំពើខុសច្បាប់ផងដែរ៕
No comments:
Post a Comment