About Me

THIS SITE IS UNDER CONSTRUCTION

Saturday, January 18, 2020

មន្ត​ស្នេហ៍​១០​យ៉ាង​របស់​មនុស្ស​ស្រី​ដែល​បុរស​ត្រូវ​ការ​ច្រើន​ជាង​សម្រស់

សម្រស់​ស្អាត​គឺ​ជា​អំណោយ​ផល​ពី​ធម្មជាតិ​ ដែល​​​​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​​ក្នុង​ការ​ឆក់​យក​បេះដូង​របស់​​​មនុស្ស​ប្រុស។​ ប៉ុន្តែ​​មាន​ត្រឹម​តែ​រូប​ស្អាត​ពិត​ជា​មិន​គ្រប់គ្រាន់​ក្នុង​ការ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​​លង់​ស្រឡាញ់​អ្នក​ខ្លាំង រហូត​ចង់​រៀបការ ​កសាង​គ្រួសារ​ និង​រស់​នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត​ឡើយ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​១៣​យ៉ាង​​​របស់​​ស្រីៗ​​ដែល​បុរស​​ភាគ​ច្រើន​ត្រូវការ​ជាង​រូប​សម្រស់​​ស្អាត​ទៅ​​ទៀត​៖​
១. ញញឹម​
ស្នាម​ញញឹម​ មិន​ត្រឹម​តែ​ផ្ដល់​ភាព​ទាក់​ទាញ និង​បង្កើន​សម្រស់​អ្នក​​ទ្វេ​ដង​ប៉ុណ្ណោះ​ទេ​ វា​ធ្វើ​ឲ្យ​​បុរស​នៅ​ក្បែរ​អ្នក​មាន​អារម្មណ៍​ល្អ និង​រីករាយ​គ្រប់​ពេល​ផង​ដែរ​។​
២. ពូកែ​ធ្វើ​ម្ហូប​
អាហារ​ជា​រឿង​សំខាន់​ ក្នុង​ការ​ឆក់​យក​បេះដូង​មនុស្ស​ប្រុស​។ មាន​ប្រពន្ធ​ដែល​ជា​ចុងភៅ​ពូកែ​ម្នាក់ មនុស្ស​ប្រុស​ណា​ក៏​មាន​​មោទនភាព​ដែរ​។
៣. ចេះ​លេង​សើច​
ត្រឹមត្រូវ​គ្រប់​ពេល​ពេក គួរ​ឲ្យ​ធុញ​ ដូច្នេះ​មនុស្ស​ស្រី​ដែល​ចេះ​ក្រមិចក្រមើម លេង​សើច ពិត​ជា​អាច​បង្ក​បរិយាកាស​ឲ្យ​រឹត​តែ​សប្បាយ និង​​ផ្អែមល្ហែម។
៤. ពូកែ​លួងលោម​
មនុស្ស​ប្រុស​​តែង​ចង់​បាន​ប្រពន្ធ​ដែល​ស្រឡាញ់​ខ្លួន​ដូច​ជា​ម្ដាយ បារម្ភ យក​ចិត្ត​ទុក​ដាក់ លួងលោម លើក​ទឹក​ចិត្ត​ពេល​​ដែល​​​​​ជួប​​រឿង​បរាជ័យ​​ ឬ​អស់​សង្ឃឹម។​
៥. ត្រគាក​​សាយ​
មនុស្ស​ប្រុស​ជឿ​ថា​ មនុស្ស​ស្រី​ដែល​ត្រគាក​សាយ អាច​ផ្ដល់​កំណើត​ដល់​កូន​ដែល​មាន​សុខភាព​ល្អ និង​ប្រាជ្ញា​ឈ្លាសវៃ​។​
៦. ចិត្ត​ល្អ​
ចិត្ត​ល្អ ចេះ​អាណិត​​អាសូរ ជួយ​យក​អាសា​អ្នក​ជុំវិញ គឺ​ជា​គុណ​សម្បត្តិ​ដ៏​មហិមា​ដែល​មនុស្ស​ប្រុស​ត្រូវការ​ខ្លាំង​ពី​អនាគត​ភរិយា​របស់​ខ្លួន​។​
៧. មាន​​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន

មនុស្ស​ស្រី​ដែល​មាន​ក្តី​ស្រមៃ តែង​​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​។ ភាព​ឯករាជ្យ នឹងធឹង មាន​ជំនាញ និង​ទេពកោសល្យ​ ពិត​ជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​បំផុត។​
៨. ហ៊ាន​​លះបង់​
ការ​យោគយល់ មិន​យក​តែ​ចិត្ត​ខ្លួន​ឯង លះបង់​​​ដើម្បី​​សេចក្ដី​សុខ​រួម គឺ​ជា​ចំណុច​ពិសេស​ដែល​មនុស្ស​ប្រុស​មិន​​អាច​មើល​រំលង​បាន​។​
៩. មាន​​ភាព​ជា​ម្តាយ​
មនុស្ស​ប្រុស​តែង​គិត​អំពី​​អនាគត​កូន​របស់​ខ្លួន ដូច្នេះ​មនុស្ស​ស្រី​ដែល​មាន​ចេះ​ស្រឡាញ់​ក្មេង​ មាន​ភាព​ជា​ម្តាយ​ក្នុង​ខ្លួន​ ទើប​ជា​ជម្រើស​​សម្រាប់​​ពួកគេ​​។​
១០. ចេះ​រីករាយ​នឹង​ជីវិត​
គ្មាន​ប្រុស​ណា​ចង់​បាន​ប្រពន្ធ​ដែល​រអ៊ូ​គ្រប់​រឿង និង​គ្រប់​ពេល​នោះ​ទេ ៕

No comments:

CASINO





MOBILE MAGAZINE