About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

គម្រោងស្ថាបនា ច្រាំងទន្លេ ២.៩០០ម៉ែត្រ ត្រើយខាងកើត ធ្វើឡើងតាម បច្ចេកទេសខ្ពស់

គម្រោងកសាងច្រាំងទន្លេចតុមុខត្រើយខាងកើត ចាប់ពីគល់​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដល់​ច្រាំង​មុខការដ្ឋានសណ្ឋាគារ ក្រុមហ៊ុន សុខា អូតែល ដែលមាន​ប្រវែងបណ្តោយប្រមាណ២៩០០ម៉ែត្រ ដែលសាលារាជធានីធ្លាប់ដាក់បង្ហាញពីគំរោងសិក្សារបស់ខ្លួនកន្លងមក ត្រូវ បានលើកយកមកពិភាក្សាលំអិតកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដឹកនាំ ដោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពី មន្ត្រី ជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន សុខា អូតែលផងដែរ។
ក្រោយពីសាលារាជធានីបានចាប់អនុវត្ត គំរោងកែលំអច្រាំងទន្លេខាង​កើតនេះ ដោយផ្តើមពី ការដោះស្រាយសំណង់បណ្តោះអាសន្នខុសច្បាប់ ប្រមាណ ១១១ខ្នងផ្ទះ តាមបណ្តោយច្រាំងរួចរាល់នោះ សាលារាជធានី បាន ចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះសិក្សាទីតាំងច្រាំងសរុប ពិនិត្យស្ថានភាព ចំណោទច្រាំង សណ្ឋានដី (Soil Analysis) និងចរន្តទឹកនៅទីតាំងគំរោង ជាច្រើនលើកយ៉ាងលំអិត ដែលជា លទ្ធផលច្រាំងប្រវែងជិត ៣គីឡូម៉ែត្រ នេះមានលក្ខណៈស្មុគស្មាញ (សណ្ឋានដីខ្សោយ ច្រាំងចោទដោយកន្លែង) តំរូវ ឲ្យមានការស្ថាបនាដែលប្រើបច្ចេកវិទ្យាខ្ពស់បំផុត ដើម្បីធានាភាពរឹងមាំរបស់សំណង់បានយូរ។ សាលារាជធានី បានឲ្យជំនាញរបស់ក្រុមហ៊ុនសុខាអូតែល ធ្វើការសិក្សារកដំណោះស្រាយ សាងសង់ច្រាំងនេះ ឲ្យបានជោគជ័យ ដោយយកជំនាញការពីប្រទេសវៀតណាមមានបទពិសោធន៍ ក្នុងគំរោងប្លង់ច្រាំងទន្លេឡំា និង ច្រាំងឆ្នេរសមុទ្រហាទៀន។ តាមការបង្ហាញរបស់ក្រុមបច្ចេកទេសប្លង់ Tieng Phong Structure ច្រាំងទន្លេយើង នឹងត្រូវ ចែកចេញជា កំណាត់ (segments) ដែលសាងសង់តាមបច្ចេកទេសខុសប្លែកគ្នា ក្នុងនោះមាន៖

·         ផ្នែកទី១ (Segment 1) ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើតមកដល់ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង
១៧០០ម៉ែត្រ សំរាប់ទីតាំងដីខ្សោយ ចំណោទខ្ពស់ មានដីបាក់ច្រើន នឹង ត្រូវប្រើប្រាស់បច្ចេកទេស ច្រាំងចំណោទឈរត្រង់ (Vertical Embankment, Concrete Sheet Pile) ដែលការចំណាយខ្ពស់ ហើយមានភាពស្មុគស្មាញ
·         ផ្នែកទី២ (Segment 2) តចាប់ពីផ្នែកទីមួយរហូតដល់​ច្រាំងចុងជ្រោយ មានប្រវែង ១២០០ម៉ែត្រ សំរាប់ចំណោទទាប ត្រូវប្រើប្រាស់បច្ចេកទេស ចំណោទ ជំរេល (Slope Embankment)
ក្រោយពីបានពិនិត្យលើបទបង្ហាញរបស់ក្រុមបច្ចេកទេសប្រទេសវៀតណាមរួចមក ឯកឧត្តមអភិបាល បានចាត់ ឱ្យ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី និងទីចាត់ការរៀបចំក្រុង សិក្សាត្រួត​ពិនិត្យលើលក្ខណៈ​បច្ចេកទេស​សាងសង់របស់ក្រុមហ៊ុនឱ្យបានល្អិតល្អន់ ព្រោះការ​ចំណាយលើការ​ស្ថាបនា​នេះគឺជាថវិការរបស់ រាជរដ្ឋាភិបាល ហើយ ឯកឧត្តម បានសំណូមពរឲ្យកំពស់ច្រាំងស្មើនឹង ១១ម៉ែត្រ (ធៀបនឹងមាត្រដ្ឋានទឹកសមុទ្រ) ព្រោះថា រាជធានីភ្នំពេញ អាចជួបប្រទះនឹងការលិចលង់ប្រសិនបើទឹកទន្លេមានកំរិត កំពស់ ១១ម៉ែត្រកន្លះ (ធៀបនឹងមាត្រដ្ឋាន ទឹកសមុទ្រ) ម្យ៉ាងទៀត ការងារ​នេះ នឹងត្រូវចាប់ផ្តើមដំណើរការសាងសង់ឲ្យបានឆាប់បំផុត ចាក់បញ្ចូលសសរគ្រឹះ ដំបូងតែពេលដែលទឹកស្រក់អស់នៅត្រឹមកំរិត៣ម៉ែត្រកន្លះ (ធៀបនឹងមាត្រដ្ឋានទឹកសមុទ្រ)

No comments:

CASINO





MOBILE MAGAZINE