About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, July 20, 2011

កម្មករសំណង់​វា​រី​អគ្គិសនី​កំចាយ ដែក​ធ្លា​ក់លើ ធ្លាយ​ពី​ស្មា​ដល់​គូទ​, សង្ឃឹម​រស់​តិច​

​កម្មករសំណង់​ម្នាក់ ធ្វើការ​នៅ​ការដ្ឋាន​វា​រី​អគ្គិសនី​កំចាយ ក្នុង​ខេត្តកំពត ត្រូវបាន​ដែក​ធ្លា​ក់លើ ចំ​ពី​ស្មា​ធ្លាយ​ដល់​គូទ ហើយ​បាន​ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ​។ តាម​សភាព​ជម្ងឺ ជនរងគ្រោះ​មានសង្ឃឹមរ​ស់តិ​ចណាស់​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី ថ្ងៃទី​១៩​កក្កដា ឆ្នាំ​២០១១ នៅក្នុង​សំណង់​វា​រី​អគ្គិសនី​កំចាយ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ជនរងគ្រោះ ឈ្មោះ ទួ​ច ដា​រ៉ូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កម្មករសំណង់​វា​រី​អគ្គិសនី​កំចាយ ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​។ យុវជន​នេះ ត្រូវ​ដែក​ទំហំ ៣៥​លី ប្រវែង ១,៥០​ម៉ែត្រ ធ្លា​ក់លើ បណ្តាល​ឲ្យ​របួស ធ្លាយ​ស្លាបប្រចៀវ​ស្តាំ ដល់​គូទ ហើយ​ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ម៉ោង​១២ និង​៣០​នាទី ថ្ងៃត្រង់ ដើម្បី​សង្គ្រោះបន្ទាន់​។ សភាព​ជំងឺ ជនរងគ្រោះ​មានសង្ឃឹមរ​ស់តិ​ចណាស់​។

​មុនពេល​កើតហេតុ ជនរងគ្រោះ រួមជាមួយ​មិត្ត​រួម​ការងារ​ម្នាក់ បានធ្វើការ​ហេវ​ហត់ ក៏​នាំគ្នា​អង្គុយ​សម្រាក​មួយ​ភ្លែត ស្រាប់​មានកម្ម​ករ​ម្នាក់ ដែល​កំពុងធ្វើការ​ងារ​នៅ​ខាងលើ​ខ្នង​ទំនប់​វា​រី​អគ្គិសនី កំពស់​ប្រមាណ​ជា ៥០​ម៉ែត្រ បានធ្វើ​ឲ្យ​ធ្លាក់​ដែក​នោះ មក​ចំ​ជនរងគ្រោះ បណ្តាល​ឲ្យ​របួសធ្ងន់​។

​ភ្លាមៗ​នោះ គេ​បាន​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពត តែ​ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនបន្ត មក​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

No comments:

CASINO





MOBILE MAGAZINE