About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, July 26, 2011

ពស់​ស​ចំលែកមាន​ក្បាល​2តាំង​បង្ហាញ​នៅ​សួន​សត្វ​អ៊ុយ​ក្រែន​

AFP ផ្សាយ​ឱ្យ​​ដឹង​ថា ជន​ជាតិ​​អ៊ុយ​ក្រែន​​​នាំ​គ្នា​ទៅ​សួ​នស​ត្វ​ឯក​ជន​មួយ​​ទស្សនា​ពស់​ស​ចំលែក​មាន​ក្បាល២ ​។ ​មន្ត្រី​សួន​សត្វ​ឱ្យ​ដឹង​ថា ពស់​ស​ពូជ​កាលី​ហ្វ័រនី​ញ៉ា មួយ​ក្បាល​នេះ​​ត្រូវ​គេ​យក​ទៅ​តាំង​បង្ហាញ​នៅ​ឯ​សួន​សត្វ​ក្រុង​យ៉ាល​តា​ និង​ជា​ប្រភេទ​ពស់​ដ៏​កម្រ​នៅ​លើ​ពិភព​លោក​។ លោក​អូឡេក​ សាប​ខុប នាយក​សួន​សត្វ​ថ្លែង​ឱ្យ​​ដឹង​ថា មាន​ពេល​ខ្លះ​គំនិត​របស់ពស់​ក្បាល​១​ចង់​វារ​ទៅ​ទិស​​ដៅ​មួយ ប៉ុន្តែ​ក្បាល​១ទៀត​ចង់​ទៅ​ទិស​​មួយ​ផ្សេង​ជា​ហេតុ​​ធ្វើ​ឱ្យ​ពស់​ស​ក្បាល២​រក​ទី​តាំង​ច្បាស់​លាស់មិន​បាន​។ ចំណែក​លោក​រូស​ឡាន យ៉ា​កូ​វេន​ហ្គា មន្ត្រី​នៅ ក្នុង​សួន​សត្វ​បញ្ជាក់​បន្ថែម​ទៀតថា ខ្លួន​ត្រូវ​ចែក​ចំណី​អាហារ​ដល់​ពស់​ក្បាល​២​ ព្រោះ​ពួក​វា​ដណ្តើម​អាហារ​គ្នា​ជា​រៀង​រហូត​។ នៅ​ពេល​ឃ្លាន​ចំណី​វា​នឹង​ដណ្តើម​ចំណី​ពី​ពស់​មួយ​ក្បាល​​ទៀត​​ ប៉ុន្តែ​ជា​ចុង​ក្រោយ​វា​ក៏​ឆ្អែត​ព្រម​គ្នា ព្រោះ​មាន​ក្រពះ​តែ​មួយ​។ សួន​សត្វ​ឯក​ជន​នោះ​​ឱ្យ​​ដឹង​ថា ជា​ធម្មតា​ពស់​ស​ក្បាល​២​​​នឹង​ដេញ​ស៊ីសត្វ​​វារ​ ឬ​សត្វ​ល្អិត​ប្រភេទ​ផ្សេងៗ​ធ្វើ​ជា​ចំណី​ មាន​ន័យ​ថា ការ​ប្រជែង​ដេញ​ចាប់​ចំណី​របស់​ពស់​ក្បាល​២​អាច​មិន​​ស្រុះ​ស្រួល​គ្នា​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ និង​ទាស់​ទែង​គ្នា​បាន​។
សួន​សត្វ​អ៊ុយ​ក្រែន​បាន​សុំ​ខ្ចី​ពស់​ស​ក្បាល​២​អាយុ​៣​ឆ្នាំ​មាន​ប្រវែង​៦០​សង្ទី​ម៉ែត្រ​មួយ​ក្បាល​នេះ​​ពី​ប្រទេស​អាល្លឺ​ម៉ង់​ និង​ចាប់​តាំង​ពី​បាន​បង្ហាញ​រូប ភាព​កាល​ពី​ដើម​ខែ​កក្កដា កន្លង​មក​ក៏​មាន​ទស្សនិក​ជន​នៅ​គ្រប់​ទិស​ទី​នាំ​គ្នា​មក​ទស្សនា​ពស់​ចំលែក​នោះយ៉ាង​ច្រើន​រហូត​ធ្វើ​ឱ្យ​ចំនួន​អ្នក​ចូល​ទស្សនា​នៅ​សួន​សត្វ​កើន​ឡើង​ទ្វេ​ដង។
ពស់​ស​ក្បាល​២នោះ​គេ​ជឿ​​ថា ​មាន​តែ​មួយ​ក្បាល​នៅតំបន់​អឺរ៉ុប​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​សួន​សត្វ​អ៊ុយ​ក្រែន​រហូត​ដល់​ខែ​កញ្ញា​ខាង​មុខ​ ៕

No comments:

CASINO





MOBILE MAGAZINE