About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 23, 2011

រូប​អាសអាភាស​វាយ​លុក​​FACEBOOK

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ពី​មេរោគ​ដែល​ចែក​ចាយ​រូបភាព​អាសអាភាស​ពាស​ពេញ​បណ្តាញ​របស់​ខ្លួន។ រូបភាព​ដែល​រចនា​ដោយ​កម្មវិធី Photoshop ត្រូវ​បាន​ចែក​ចាយ​ពាសពេញ​ Facebook ក្នុង​នោះ​មាន​ដូចជា​រូបភាព​របស់​ Justine Bieber បង្ហាញ​សកម្មភាព​សិច​ និង​រូបភាព​ឆ្កែ​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប។ ការ​ចែក​ចាយ​រូបភាព​នេះ​ គឺ​បណ្តាល​មក​ពី​មាន Link មេរោគ​មួយ​ដែល​អ្នក​ប្រើប្រាស់​ចុច​ដោយ​មិន​ដឹង​ខ្លួន បន្ទាប់​មក​វា​នឹង​រីករាល​ដាល​ដល់​មិត្តភ័ក្រ​ថែម​ទៀត។ ការ​ចេះ​តែ​ចុច​ជា​បន្ត​បន្ទាប់​ បាន​ធ្វើ​ឲ្យ​មេរោគ​មួយ​នេះ​រាលដាល​ពាសពេញ​ Facebook។
ជុំវិញ​រឿង​នេះ Facebook បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ក៏​ដឹង​ពី​បញ្ហា​នេះ​ដែរ ហើយ​ពេល​នេះ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត។ បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស​នេះ​បន្ត​ថា ការ​ការពារ​អ្នក​ប្រើប្រាស់​ Facebook គឺ​ជា​អាទិភាព​ខ្ពស់​បំផុត ហើយ​ក្រុមហ៊ុន​​កំពុង​ព្យាយាម​កែ​លម្អ​ប្រព័ន្ធ​ការពារ​របស់​ខ្លួន​ដើម្បី​ដក​ចេញ​រាល់​ Link ឬ​អ្វី​ផ្សេង​ទៀត​ដែល​ខុស​ពី​លក្ខខណ្ឌ​របស់​ខ្លួន។
Facebook គូស​បញ្ជាក់​ថា​ ខ្លួន​បាន​ទទួល​របាយការណ៍​ជា​ច្រើន​ដែល​ត្អូញត្អែរ​ពី​បញ្ហា​នេះ ហើយ​ពេល​នេះ​កំពុង​ស្រាវជ្រាវ​រក​ឬស​គល់​បញ្ហា។ Graham Clueley នៅ​ក្នុង​ក្រុមហ៊ុន​សុវត្ថិភាព​​កម្មវិធី​ Sophos បាន​និយាយ​ថា Facebook នឹង​ដល់​ទី​បញ្ចប់​មិន​ខាន បើ​មិន​ធ្វើ​សកម្មភាព​ភ្លាម​ៗ​ទេ​នោះ៕
អេ! មិត្ត​អ្នកអាន តើ​អ្នក​យល់​បែប​ណា​ពេល​ឃើញ​រូប​ភាព​អាសអាភាសតាម​ទំព័រ​Facebookនោះ?

No comments:

CASINO





MOBILE MAGAZINE