About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 23, 2011

ពីរ៉ាមីត​កសាង​ឡើង​ដូច​ម្តេច?​

ពីរ៉ាមីត​នៃ​តំបន់​ Giza ក្បែរ​ទី​ក្រុង​ ខេរ៉ូ របស់​អេហ្ស៊ីប​ ជា​អច្ឆរិយ​វត្តុ​​​​មួយ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​ប្រាំ​ពីរ​របស់​ពិភពលោក​ ​មិន​ត្រឹម​តែ​ជា​តំណាង​នៃ​សមិទ្ធផល​ដ៏​មហា​អស្ចារ្យ​របស់​មនុស្ស​ជាតិ​នោះ​ទេ ក៏ប៉ុន្តែ​នេះ ​ក៏​ជា​ប្រ​ភព​នៃ​អាថ៌​កំបាំង​ផង​ដែរ។ កំពូល​ធំៗ​ទាំង​បី​របស់​​ ពីរ៉ាមីត ត្រូវ​បាន​​គេ​ធ្វើ​ការ​សិក្សា​ជា​ច្រើន​លើក​ច្រើន​សា​ ពី​សំណាក់​អ្នក​បុរាណ​វិទូ​ជាតិ​អេហ្ស៊ីប​ ប៉ុន្តែ​ដើម​កំណើត​ដំបូង​ស្ថិត​នៅ​ក្នុង​ការ​ទស្សន៍ទាយ​នៅ​ឡើយ។ អ្វី​ដែល​ច្បាស់​នោះ​គឺ​ថា ​ពីរ៉ាមីត​ត្រូវ​បាន​កសាង​​ឡើង​ដោយ​​ព្រះ​អង្គ​ Pharaoh Khufu ហើយ​ការ​សាង​សង់​នេះ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​ដោយ​​​ស្ថាបត្យករ​ Hemiunu ជាប់​សាច់​សារ​លោហិតជា​មួយ​​ព្រះអង្គរ​ Khufu ដែល​បាន​​ចាប់​ផ្ដើម​កសាង​​​ប្រហែល​ក្នុង​ឆ្នាំ២៥៨០មុន​គ.ស។​ ពីរ៉ាមីត​ ហ៊ុម​ព័ទ្ធ​ទៅ​ ដោយ​ថ្ម​រលោង​លើ​ផ្ទៃ​ខាង​ក្រៅ។​ ប៉ុន្តែ​អ្វី​ដែល​នៅ​សេស​សល់ ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ថ្ម​គ្រោង​ខាងក្នុង​ប៉ុណ្ណោះ។
សេចក្ដី​សន្និដ្ឋាន ​ដែល​អាច​ទទួល​យក​បាន​​បំផុត​មួយ ​អំពី​ការ​សាង​សង់​ពីរ៉ាមីត​ បាន​បង្ហាញ​ថា​ការ​សាង​សង់​នេះ​​ ធ្វើ​ឡើង​ដោយ​ការ​ជីក​យក​ថ្ម​ពី​ក្នុង​រណ្ដៅ​ក្រោម​ដី ​ដោយ​ប្រើ​កម្លាំង​មនុស្ស និង​សត្វ​លើក​ អូស​ ទាញ​ទៅ​កន្លែង​សាង​សង់​ ដែល​ចំណាយ​ពេល​ប្រហែល​២០​ឆ្នាំ។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា ​ឥដ្ឋ​ថ្ម​កំបោរ​ប្រមាណ​២.៣លាន ដុំ​ត្រូវ​​បាន​នាំ​យក​ពី​រណ្ដៅ​ក្រោម​ដី ឬ ពី​ទន្លេនីល ឬ​ត្រូវ​បាន​ធ្វើ​នៅ​កន្លែង​សាងសង់​តែ​ម្ដង។
អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ មិន​អាច​ស្វែង​យល់​ច្បាស់​​ពី​ការ​បន្តុប​ថ្ម​លើ​គ្នា​របស់​ ពីរ៉ាមីត​​ថា ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​​ណា​នោះ​ទេ​ ក៏ប៉ុន្តែ​​ពួកគេ​មួយ​ចំនួន​យល់​ស្រប​ថា​ គម្រោង​សាង​សង់​ពីរ៉ាមីត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយមាន​ការ​​ច្របាច់​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​ទំនើប​​ និង​ធរណីមាត្រ។ អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​ បាន​យល់​ស្រប​ជា​ទូទៅ​ថា​ មាន​កម្មករ​ជំនាញ​ៗ និង​ទាសករ​ជា​ច្រើន​ ត្រូវ​បាន​ប្រើ​ក្នុង​ការ​សាង​សង់​នេះ។ ហេតុ​ផល​មិន​ច្បាស់លាស់​​ នៃ​ការ​សាង​សង់​ពី​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​​​ និង​អ្នក​បុរាណ​វិទូ​មួយ​ចំនួន​នោះ​ គឺ​មក​ពីមិន​មាន​ភស្តុតាង​បុរាណ​វិទ្យា ឬ​ប្រវត្តិសាស្ត្រ​គ្រប់​គ្រាន់​ ថា​តើ ​វា​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ដូចម្ដេច។

យោង​តាម​ អត្ថបទ​របស់​លោក​ Bob Brier ក្នុង​ទស្សនាវដ្ដី​បុរាណ​វិទ្យា​មួយ ​បាន​ពិពណ៌នា​អំពី​អំណះអំណាង​របស់​បញ្ញវន្ត​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​ អំពី​ការ​សាង​សង់​ ពីរ៉ាមីត។​ អំណះអំណាង​ទី​មួយ​គឺ​មាន​យាន​ស្ទូច និង ផ្លូវ​សម្ងាត់ ត្រូវ​បាន​ធ្វើ​អំឡុង​ពេល​សាង​សង់​គ្រឹះ​។​ យាន​ស្ទូច​ត្រូវ​បាន​ប្រើ​សម្រាប់​ស្ទូច​ថ្ម​នៅ​កំពូល​របស់​ពីរ៉ាមីត។​ ប៉ុន្តែ​ពួក​គេ​ពុំបាន​បញ្ជាក់​ច្បាស់​ថា​ តើ​យាន​ស្ទូច​នេះ​ត្រូវ​បាន​ប្រើ​នៅ​កន្លែង​ណា​និង​ដូចម្ដេច​នោះ​ឡើយ។ អំណះអំណាង​ទី​ពីរ​បាន​បង្ហាញ​ថា​ ផ្លូវ​សម្ងាត់​ខាង​ក្នុង​ពីរ៉ាមីត​ត្រូវ​បាន​ប្រើ​ដើម្បី​លើក​ថ្ម​ ទៅ​កាន់​កំពូល​ ហើយ​ផ្លូវ​សម្ងាត់​នេះ​គឺ​​បន្សល់ទុក​​នៅ​ក្នុង​ពីរ៉ាមីត​នៅ​ឡើយ។​ អំណះអំណាង​នេះ​ ធ្វើ​ការ​បង្ហាញ​ដោយ លោក​ Jean-Pierre Houdin អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​បារាំង​ ដែល​បាន​បញ្ចេញ​នូវ​គំនិត​នេះ​បន្ទាប់​ពី​ការ​មាន​​ស្គែន (Microgravimetry) ខាង​ក្នុង​ប្រាសាទ​ពីរ៉ាមីត។ ​ការ​ស្គែន​នេះ​​បាន​បង្ហាញ​ថា​ពិត​ជា​មាន​​ផ្លូវ​សម្ងាត់​ក្នុង​គ្រោង​របស់​ពីរ៉ាមីត​ពិត​ប្រាកដ​មែន។

No comments:

CASINO





MOBILE MAGAZINE