ការអប់រំជាកត្តាដ៏សំខាន់បំផុតដែលជួយជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ព្រោះថាអ្វីទាំងអស់គឺកើតចេញពីខួរក្បាលរបស់មនុស្ស ។ អនាគតរបស់បុគ្គលម្នាក់ៗគឺត្រូវបានកំណត់ដោយការគិត។ ការគិតត្រូវ ធ្វើត្រូវជាប្រចាំគឺជាបណ្ដុំនៃភាពជោគជ័យ។ ការអប់រំបង្កើតឲ្យមាននូវចំណេះដឹងនិងបញ្ញាក្នុងការវិនិច្ឆ័យរកផ្លូវត្រូវ។ ខាងក្រោមនេះបង្ហាញពីលេខរាងប្រទេសដែលប្រជាជនមានកម្រិតវប្បធម៌ខ្ពស់យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររងឡើងទៅ។ការស្រាវជ្រាវធ្វើឡើងចំពោះមនុស្សដែលមានអាយុចាប់ពី២៥ដល់៦៤ឆ្នាំ។ នេះដោយផ្អែកតាមគេហទំព័រcollegedegree។
១. រុស្សីប្រជាជន៥៤%ក្នុងប្រទេសរុស្សីមានសញ្ញាប័ត្របរិញ្ញារងឬខ្ពស់ជាងនេះ។ រុស្សីត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុត។ បើយោងតាមរបាយការណ៍ជំរឿន ប្រជាជនរុស្សី៩៩%ចេះអក្សរជាតួលេខដ៏លើសលប់បើធៀបនឹងប្រទេសអឺរ៉ុបភាគច្រើន។
២. កាណាដា
ប្រទេសកាណាដាមានប្រជាជន៤៨%យ៉ាងហោចណាស់បានបញ្ចប់សញ្ញាប័ត្របរិញ្ញារង។ ប្រទេសមួយនេះប្រជាជនរៀនបានខ្ពស់ជាងគេជាប់លេខ២ក្នុងលោក។ ភាពជោគជ័យផ្នែកអប់រំរបស់កាណាដា អាចដោយសារតែបានដាក់បញ្ចូលកម្មវិធីមុនសាកលវិទ្យាល័យ។ និស្សិតទាំងអស់ត្រូវឆ្លងកាត់កម្មវិធីសិក្សាត្រៀមសិន ទើបអាចចូលសិក្សានៅសាកលវិទ្យាល័យបាន។
៣. អ៊ីស្រាអែល
មានប្រជាជន៤៤%ក្នុងប្រទេសអ៊ីស្រាអែលទទួលបានសញ្ញាប័ត្របរិញ្ញាបត្ររងឬខ្ពស់ជាងនេះ។ អ៊ីស្រាអែលស្ថិតនៅក្នុងចំណោមប្រទេសដែលមានអក្ខរជនច្រើនជាងគេនៅក្នុងតំបន់អាស៊ីនិរតី។
នៅក្នុងប្រទេសមួយនេះគឺពោរពេញដោយសាលានិងសាកលវិទ្យាល័យល្បីៗ ក្នុងនោះមាន៦សាកលវិទ្យាល័យជាប់នៅក្នុងសាកលវិទ្យាល័យល្បីទាំង១០០នៅអាស៊ី ហើយមាន៤សាកលវិទ្យាល័យទៀតជាប់ក្នុងចំណោមសាកលវិទ្យាល័យល្បីទាំង១៥០ក្នុងពិភពលោក។
៤. ជប៉ុន
ប្រទេសអ្នកមានមួយនេះមានប្រជាជន៤១%បញ្ចប់បរិញ្ញាបត្ររងឬខ្ពស់ជាងនេះ។ ម្យ៉ាងទៀតជប៉ុនគ្មានប្រជាជនណាម្នាក់មិនចេះអក្សរនោះទេ។ សាកលវិទ្យាល័យដែលស្ថិតនៅក្នុងលំដាប់ខ្ពស់មាននៅក្នុងទីក្រុងតូខ្យូនិងខ្យូតូ។
៥. នូវែលហ្សេឡង់
ប្រទេសនេះមានប្រជាជន៤១%កាន់សញ្ញាប័ត្រចាប់ពីបរិញ្ញាបត្ររងឡើងទៅ។ នូវែលហ្សេឡង់ត្រូវគេទទួលស្គាល់ថាជាប្រទេសដែលផ្ដល់សេវាអប់រំកម្រិតពិភពលោក ហើយមានសាកលវិទ្យាល័យ៣ជាប់នៅក្នុងសាកលវិទ្យាល័យល្បីទាំង២០០ក្នុងលោក។
៦. អាមេរិក(៤០.៣%)
៧.ហ្វាំងឡង់ (៣៦.៤%)
៨. កូរ៉េខាងត្បូង (៣៤.៦%)
៩. ន័រវែស(៣៤.២%)
១០. អូស្ត្រាលី(៣៣.៧%)
១១.អេស្តូនី (៣៣.៣%)
១២. អៀរឡង់(៣២.២%)
១៣. ដាណឺម៉ាក(៣២.២%)
១៤. បែលហ្ស៊ិក(៣២.១%)
១៥. អង់គ្លេស(៣១.៨%)
១៦. ស្វីស(៣១.៣)
No comments:
Post a Comment