ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា បុរស ស្ត្រីមួយគូត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដោយនឹកស្មានមិនដល់ ខណៈពួកគេកំពុងទស្សនាក្រពើយក្សនៅក្នុងឧទ្យានសត្វទឹកនៅទីក្រុងដាវីន ប្រទេសអូស្ត្រាលី។
ពួកគេបានចូលក្នុងទូកញ្ចក់ដើម្បីការពារគ្រោះថ្នាក់ ប៉ុន្តែខណៈពេលដែលបុគ្គលិកឧទ្យានសត្វកំពុងទម្លាក់ទូចូលទៅទីនោះ ខ្សែរ៉តក៏បានដាច់ធ្វើឱ្យទូធ្លាក់ចូលក្នុងទឹក ដោយមានក្រពើយក្សទឹកប្រៃប្រវែង៥,៤ម៉ែត្រកំពុងដេកសម្ងំស្ងៀម ។
ភ្ញៀវទេសចរទាំង២នាក់ត្រូវអត់ធ្មត់នៅក្នុងទឹកដោយមានការភ័យខ្លាចថា ក្រពើនឹងវាយលុកទៅលើពួកគេ ប៉ុន្តែសំណាងល្អដែលក្រុមជួយសង្គ្រោះជួយទាញទូពីក្នុងទឹកបាន និងជួយពួកគេបានទាន់ពេលវេលា។
អ្នកដែលបានឃើញហេតុការណ៍ឱ្យដឹងថា ពួកគេបានឮសម្លេងខ្លាំង ហើយទូក៏ធ្លាក់ចូលទៅក្នុងទឹក ធ្វើឱ្យបុគ្គលិកក្នុងឧទ្យានសត្វទឹកភិតភ័យទើបប្រញាប់ប្រញាល់ជួយអ្នកនៅក្នុងទូ។ ចាត់ទុកថា ជាសំណាងល្អមួយដែលក្រពើយក្សមិនសាហាវ។ អ្នកឃើញហេតុការណ៍បន្តទៀតថា ស្ត្រីនៅក្នុងទូនោះទំនងជាសន្លប់បាត់ស្មារតី ៕
No comments:
Post a Comment