-ទឹកនឹងរងថ្លាមក សភាពធម្មតាវិញ ក្នុងរយៈពេលពីរទៅបីថ្ងៃទៀត
រតនគីរី ៖ មន្រ្តីទេសចរ ខេត្តរតនៈគិរី បានឲ្យដឹងថា ភ្ញៀវនៅតែបន្តទៅទស្សនា បឹងយក្សឡោម ខុសសព្វមួយដង នៅគ្រាដែលបឹងធម្មជាតិ មួយនេះបានរងនូវបាតុភូត ទឹកប្រែក្លាយជាល្អក់កករ ក្នុងរយៈជាច្រើនសប្តាហ៍មកនេះ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា នេះថា ភ្ញៀវនៅតែបន្តទៅទស្សនា បឹងយក្សឡោមដដែល និងរឹតតែច្រើនថែមទៀត ខុសថ្ងៃធម្មតាទៅទៀត នេះក៏ដោយសារតែភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកចង់ដឹង ចង់ឃើញ ពីអភូតហេតុ មួយនេះ។
លោកថា “ អត់ធ្លាក់ទេ ភ្ញៀវក្នុងខេត្ត និងមកពីភ្នំពេញរឹតតែនាំគ្នា មកទស្សនាបឹង ហើយល្បីៗតគ្នា ព្រោះចង់ដឹងចង់ឃើញមូលហេតុអី បានជាល្អក់អញ្ជឹង តាមពិតទៅ បឹងយក្សឡោមនេះ បែរជាបន្ថែមភាពទាក់ទាញភ្ញៀវទេសចរ ទៅទៀត”។
លោកបន្តទៀតថា ភ្ញៀវទាំងអស់នោះ បានជឿទៅបែបជំនឿសាសនា ហើយក៏នាំគ្នា យកដបទឹកសុទ្ធ ដើម្បីផ្ទុកទឹកមកលុបមុខ និងយកមកផ្ទះ ដើម្បីសុំសេចក្តីសុខ សប្បាយ ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរនាំគ្នា ទៅទស្សនាមើលព្រៃឈើ អង្គុយលេងយ៉ាងសប្បាយ ដោយឡែកការមុជទឹកលេង ត្រូវបានអាជ្ញាធរហាមសិន ដើម្បីរង់ចាំ ស៊ើបអង្កេត និងចាំឲ្យទឹកប្រែក្លាយ មកសភាពដើមវិញ។
លោកថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅតែបន្តតាមដាន ដោយសន្និដ្ឋានរយៈពេលពីរ ទៅបីថ្ងៃទឹកនឹងរងប្តូរមកសភាពធម្មតាវិញ។
សូមជម្រាបថា នៅខេត្តរតនគីរីកន្លងទៅថ្មីៗនេះ មានហេតុការណ៍មួយបានកើតឡើង គឺថៃ្ងទី៤ ខែវិច្ឆិកា ឆ្នាំ២០១១ សភាពទឹកបឹងយក្សឡោម ដែលជាបឹង រមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះ ធ្លាប់មានទឹកថ្លា ដូចកញ្ចក់ប្រែមកជាពណ៌សល្អក់ ហើយដូចជាមានកកខ្លាញ់ត្រាៗអណែ្តតលើផៃ្ទទឹក។ ពេលនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវទេសចរទេ ដែលមកកំសាន្ត និងអាជីវករដែលលក់ដូរនៅទីនេះ។
ភ្លាមៗនោះដែរក៏មានការលេចឮ ដំណឹងនេះដល់ប្រជាជនក្នុងខេត្ត និងអ្នកសារព័ត៌មាន ហើយក៏មានឮពាក្យចចាមអារ៉ាមខ្លះៗ ទៅតាមការសន្និដ្ឋាន ដែលគ្មាន មូលដ្ឋានច្បាស់លាស់ ឬសន្និដ្ឋានបែបអបិយជំនឿ ដូចជាពាក្យថា ៖ «មានការរញ្ជួយផេ្សងៗនៅផែ្នកបាតបឹង - មានសត្វ នាគចុះមកហែលទឹកលេង និង ម្ចាស់ទឹកម្ចាស់ ដីមិនសប្បាយចិត្ត» បានជាធ្វើឲ្យទឹកបឹងឡើងល្អក់បែបនេះ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment