មុនពេលសម្ភាស
- ត្រូវឲ្យច្បាស់ថារាល់ព័ត៌មាននៅក្នុង CV របស់អ្នកបានកែសម្រួលជាមួយព័ត៌មានថ្មីៗអំពីអ្នក
- អ្នកត្រូវសិក្សាពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យ
- ត្រៀមសំណួរមួយចំនួនដែលទាក់ទងនឹងការងារ និងក្រុមហ៊ុនដែលអ្នកដាក់ពាក្យសម្រាប់សួរនៅក្នុងកិច្ចសម្ភាស
- អនុវត្តនិយាយឲ្យបានច្បាស់ និងមានអំណះអំណាងត្រឹមត្រូវពាក់ព័ន្ធនឹងការសិក្សា និងប្រវត្តិការងាររបស់អ្នក
- អនុវត្តស្លៀកពាក់ឲ្យបានសមរម្យ និងត្រឹមត្រូវតាមប្រភេទការងារដែលអ្នកចង់ធ្វើ
- ហាត់សមឲ្យបានច្រើនមុនពេលសម្ភាសដោយនិយាយជាមួយខ្លួនឯងក្នុងកញ្ចក់ជាដើម
- ត្រូវទៅស្គាល់កន្លែងសម្ភាសឲ្យហើយ ដើម្បីជៀសវាងទៅដល់យឺតពេលនៅថ្ងៃសម្ភាសដោយមិនស្គាល់ទីតាំង
- គេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃសម្ភាសមួយថ្ងៃ
- ស្រស់ស្រូបអាហារសម្រន់បន្តិចមុនទៅសម្ភាស
- មិនត្រូវបាញ់ទឹកអប់ដែលមានក្លិនខ្លាំងពេកនោះទេ
- ចេញដំណើរឲ្យបានមុនម៉ោងបន្តិចដើម្បីជៀសវាងការយឺតយ៉ាវ
- បិទទូរស័ព្ទ ឬដាក់ញ័រ
- មិនត្រូវទំពាស្ករកៅស៊ូនោះទេ
- ជម្រាបសួរ ឬចាប់ដៃអ្នកធ្វើសម្ភាសដោយស្នាមញញឹម និងភាពម៉ត់ចត់
- ស្ដាប់សំណួរឲ្យបានច្បាស់ឆ្លើយឲ្យចំសំណួរតាមការចង់បាន មិនវែងពេក មិនខ្លីពេក និងសម្លឹងកែវភ្នែកអ្នកដែលសួរសំណួរមកអ្នករាល់ពេលឆ្លើយសំណួរ
- សម្ដែងចំណាប់អារម្មណ៍លើមុខដំណែងរបស់អ្នក
- ជៀសវាងការប្រើកាយវិការឆ្ការដៃ ឆ្ការជើងហួសហេតុ
- ជៀសវាងការនិយាយកាត់សម្ដីអ្នកធ្វើសម្ភាស
- មិនត្រូវផ្ដោតសំខាន់លើរឿងប្រាក់ខែពេកទេ
- ត្រូវកត់ត្រារាល់សំណួរដែលអ្នកបានសួរទៅអ្នកធ្វើសម្ភាស
- នៅចុងបញ្ចប់ត្រូវចាប់ដៃ ឬជម្រាបលា ញញឹម និងសម្ដែងពីចំណាប់អារម្មណ៍របស់អ្នកដោយនិយាយនូវពាក្យដូចជា “ខ្ញុំសង្ឃឹមថានឹងមានឱកាសបានធ្វើការរួមគ្នានៅពេលឆាប់ៗជាមួយអ្នក” ជាដើម
- អ្នកអាចផ្ញើ អ៊ីមែល ថ្លែងអំណរគុណអ្នកធ្វើសម្ភាស និងបញ្ជាក់ជំនឿចិត្តរបស់អ្នក
No comments:
Post a Comment